ពន្លឺភ្លើងទៀនបានបំភ្លឺឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ាពេញមួយយប់ម្តងទៀត
តាមរូបថតនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ការធ្វើបាតុកម្មតវ៉ាមួយចំនួនបានចាប់ផ្តើមរួចរាល់ហើយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ លុះដល់ពេលយប់ គេឃើញភ្លើងទៀនភ្លីព្រោងព្រាតទូទាំងប្រទេសដែលដុតបំភ្លឺដោយពលរដ្ឋមីយ៉ាន់ម៉ាដើម្បីជាការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយយោធា។ នៅសង្កាត់ថាន់លីយីន (Thanlyin) ដែលស្ថិតនៅជាយនៃទីក្រុងរ៉ង់ហ្គូន ក្រុមបាតុករបានលើកផ្ទាំងបដាជាច្រើនដោយសរសេរថា «យើងមិនទទួលយកការធ្វើរដ្ឋប្រហារយោធាទេ» ខណៈបុគ្គលិកពេទ្យពាក់អាវពណ៌សបានដើរដង្ហែក្បួននៅឯទីក្រុងម៉ាន់ដាឡាយ … អានបន្ថែម ពន្លឺភ្លើងទៀនបានបំភ្លឺឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ាពេញមួយយប់ម្តងទៀត
