សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្អាកការប្រកួតជម្រុះ World Cup ក្នុងខែមីនា

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង (CONMEBOL) បានពន្យារពេលជាផ្លូវការនៃការប្រកួតជម្រុះ World Cup របស់ពួកគេដែលត្រូវបានគេគ្រោងនឹងធ្វើឡើងក្នុងអំឡុងពេលសម្រាកអន្តរជាតិក្នុងខែមីនា។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា បណ្តាប្រទេសអាមេរិចខាងត្បូងត្រូវលេងការប្រកួតជម្រុះចំនួន២ប្រកួតក្នុងរយៈពេលវិស្សមកាលប៉ុន្តែការហាមឃាត់ការធ្វើដំណើរបានបង្កជាបញ្ហាដល់កីឡាករ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ CONMEBOL បានបង្ហាញថាគណៈកម្មាធិការ CONMBEOL បានសម្រេចចិត្តផ្អាកការប្រកួតជម្រុះចំនួន២នៅ World Cup 2022 ដែលគ្រោងនឹងធ្វើឡើងនៅខែមីនានេះ ។ សេចក្តីថ្លែងការណ៍បានបន្តថា ការសម្រេចចិត្តគឺអាស្រ័យលើភាពមិនអាចទៅរួចដោយមានកីឡាករអាមេរិចខាងត្បូងទាំងអស់មិនអាចធ្វើដំណើរឲ្យបានទាន់ពេលវេលា និងការរឹតត្បិតរបស់ប្រទេសមួយចំនួន។ ជាមួយគ្នានេះ FIFA នឹងពិនិត្យមើលការរៀបចំការប្រកួតឡើងវិញដោយមានការសម្របសម្រួលជាមួយ CONMEBOL និងសមាគមជាសមាជិក។ ជំរើសផ្សេងៗគ្នាសម្រាប់ការបំពេញការប្រកួតនឹងត្រូវសិក្សាក្នុងពេលវេលាជាក់លាក់ណាមួយ។ ការសម្រេចចិត្តនេះគឺជាលទ្ធផលនៃការប្រជុំរវាងប្រធាន FIFA លោកGianni Infantino និងប្រធាន CONMEBOL លោក Alejandro … អាន​បន្ថែម សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្អាកការប្រកួតជម្រុះ World Cup ក្នុងខែមីនា

លោក Xavi ឈ្នះពានរង្វាន់លីគដំបូងក្នុងនាមជាគ្រូបង្វឹកជាមួយក្រុម Al Sadd

លោក Xavi Hernandez បានឈ្នះពានរង្វាន់លីគដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកបន្ទាប់ពីបានដឹកនាំ ក្រុម Al Sadd ទៅរកពានរង្វាន់ QNB Stars League នៅប្រទេសកាតា។ ជ័យជម្នះ ៣-០ របស់ក្រុម Al Sadd លើក្រុម Umm Salal មានន័យថាពួកគេបានទទួលបាន១៣ ពិន្ទុដាច់ពីក្រុមលេខ២ Al Alhail ដែលនៅសល់៤ប្រកួតទៀតចប់រដូវកាលដែលធ្វើឱ្យពួកគេឈ្នះពានដោយស្វ័យប្រវត្តិ។ ថ្មីៗនេះលោក Xavi បានដឹកនាំក្រុមទៅលេងពានរង្វាន់ក្នុងស្រុក ហើយជ័យជំនះនៃលីគនេះបានធ្វើឱ្យវាមានចំនួនសរុប៦ពាន ចាប់តាំងពីលោកបានឡើងធ្វើជាគ្រូបង្វឹកកាលពីខែឧសភា ឆ្នាំ២០១៩។ កាលពីឆ្នាំមុនគាត់បានឈ្នះពានរង្វាន់ Qatar Cup, Supercup, the Emir … អាន​បន្ថែម លោក Xavi ឈ្នះពានរង្វាន់លីគដំបូងក្នុងនាមជាគ្រូបង្វឹកជាមួយក្រុម Al Sadd

តោខៀវ Chelsea និងញញួរធំ West Ham រកបាន៣ពិន្ទុដូចគ្នាបន្តឈរលេខ៤ និងលេខ៥

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមញញួរធំ West Ham ក៏ទទួលបានជ័យជម្នះដូចគ្នាទៅលើក្រុម Leeds United ក្នុងលទ្ធផល២ទល់០ដូចគ្នា ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៨សម្រាប់ Chelsea និងសប្តាហ៍ទី២៧សម្រាប់ West Ham។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះChelsea គឺជាគ្រាប់បាល់សំណាង ដោយគ្រាប់ទី១គឺជាការភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករGodfrey របស់ក្រុម Everton នៅនាទីទី៣១ និងគ្រាប់ទី២រកបានដោយកីឡាករ Jorginho នាទីទី៥៦៥ ដែលជាការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ក្រោយពីកីឡាករក្រុម Everton បង្កកំហុសនៅតំបន់គ្រោះថ្នាក់។ … អាន​បន្ថែម តោខៀវ Chelsea និងញញួរធំ West Ham រកបាន៣ពិន្ទុដូចគ្នាបន្តឈរលេខ៤ និងលេខ៥

បាតុករមីយ៉ាន់ម៉ា៣នាក់រងការបាញ់សម្លាប់នៅថ្ងៃទី៨ខែមីនា

មានបាតុករមីយ៉ាន់ម៉ា៣នាក់ទៀតហើយបានស្លាប់ដោយការចូលរួមធ្វើបាតុកម្ម កាលពីថ្ងៃទី៨ខែមីនា ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានបាតុករពីរនាក់ត្រូវបាញ់ចំក្បាលស្ថិតនៅទីក្រុង Myitkyina។ ជាមួយគ្នានេះដែរ ក៏មានមនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសនៅក្នុងពេលចូលរួមបាតុកម្មនៅតំបន់ភាគខាងត្បូងស្រុក Phyar … អាន​បន្ថែម បាតុករមីយ៉ាន់ម៉ា៣នាក់រងការបាញ់សម្លាប់នៅថ្ងៃទី៨ខែមីនា

Zlatan Ibrahimovic ត្រៀមខ្លួនវិលត្រឡប់លេងឲ្យជម្រើសជាតិស៊ុយអែតវិញសម្រាប់ព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីការចូលនិវត្តន៍ពីជម្រើសជាតិដើម្បីលេងឱ្យប្រទេសស៊ុយអែតរបស់គាត់វិញ។ នេះបើយោងតាមការចេញផ្សាយរបស់ dailymail.com កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan វ័យ៣៩ឆ្នាំរូបនេះមិនបានធ្វើជាតំណាងឱ្យប្រទេសរបស់ខ្លួនឡើយចាប់តាំងពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ ដែលការបង្ហាញខ្លួនចុងក្រោយរបស់គាត់ដោយបរាជ័យក្នុងលទ្ធផល ១-០ ពេលជួបបែលហ្ស៊ិកក្នុងវគ្គចែកពូល។ យោងតាមប្រភពព័ត៌មាន FotbollDirekt បានបង្ហាញថា Ibrahimovicបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រលប់មកជម្រើសជាតិវិញ ហើយខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងត្រូវបានកោះហៅទៅក្រុមរបស់លោក JanneAndersson នៅថ្ងៃទី១៦ ខែមីនា។ កាលពីមុនតារាឆ្នើមរបស់ក្រុម AC Milan … អាន​បន្ថែម Zlatan Ibrahimovic ត្រៀមខ្លួនវិលត្រឡប់លេងឲ្យជម្រើសជាតិស៊ុយអែតវិញសម្រាប់ព្រឹត្តិការណ៍យូរ៉ូ

អុីស្រាអែលលុបច្បាប់ហាមប្រាមជនបរទេសចូលក្នុងទឹកដីរបស់ខ្លួន

អុីស្រាអែល នៅថ្ងៃទី៨ ខែមីនា បានលុបច្បាប់ហាមប្រាមជនបរទេសចូលក្នុងប្រទេសរបស់ខ្លួន ក្រោយការអនុវត្ត៣ខែកន្លងមក ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសនេះដល់ពលរដ្ឋបានច្រើន ។ នាយករដ្ឋមន្ត្រីអុីស្រាអែល … អាន​បន្ថែម អុីស្រាអែលលុបច្បាប់ហាមប្រាមជនបរទេសចូលក្នុងទឹកដីរបស់ខ្លួន

អាកាសយានិក និងអ្នកបម្រើវាយគ្នាពេលកំពុងហោះហើរ លទ្ធផលម្នាក់បាក់ធ្មេញម្នាក់បាក់ដៃ

ក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines របស់ប្រទេសចិន បានប្រកាសថា បានផ្អាកការងាររបស់ អាកាសយានិក និងបុរសអ្នកបម្រើការលើយន្តហោះម្នាក់ ដោយសារតែ បានវាយតប់គ្នាក្នុងពេលកំពុងហោះហើរ … អាន​បន្ថែម អាកាសយានិក និងអ្នកបម្រើវាយគ្នាពេលកំពុងហោះហើរ លទ្ធផលម្នាក់បាក់ធ្មេញម្នាក់បាក់ដៃ

ទិវានារីអន្តរជាតិ ស្ត្រីមីយ៉ាន់ម៉ាចងសារុងព្យួរពេញផ្លូវប្រឆាំងយោធា

នោថ្ងៃទី៨ ខែមីនា បណ្តាហាង លក់ទំនិញ រោងចក្រ ធនាគារ …នៅទីក្រុង Yangon គឺបានបិទទ្វារទាំងអស់ ដើម្បីអំពាវនាវដល់ពលករ … អាន​បន្ថែម ទិវានារីអន្តរជាតិ ស្ត្រីមីយ៉ាន់ម៉ាចងសារុងព្យួរពេញផ្លូវប្រឆាំងយោធា

ឆេះជំរំជនភៀសខ្លួននៅក្នុងប្រទេសយេម៉ែន ស្លាប់និងរបួសជិត១៨០នាក់

អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានប្រកាសថា កាលពីថ្ងៃទី ៧ខែមីនា គ្រោះអគ្គិភ័យបានឆាបឆេះជំរំជនភៀសខ្លួននៅទីក្រុង Sanaa ប្រទេសយេម៉ែន បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង … អាន​បន្ថែម ឆេះជំរំជនភៀសខ្លួននៅក្នុងប្រទេសយេម៉ែន ស្លាប់និងរបួសជិត១៨០នាក់

កីឡាករវ័យក្មេង Musiala ចុះកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ២០២៦

កីឡាករ Jamal Musiala បានចុះកុងត្រាក្នុងអាជីពបាល់ទាត់ដំបូងរបស់គេជាមួយក្លិប Bayern Munich ដែលកីឡាកររបស់អាឡឺម៉ង់រូបនេះបានចុះកិច្ចសន្យាជាមួយក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga រហូតដល់ឆ្នាំ២០២៦ គឺត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីឈានដល់វ័យ១៨ឆ្នាំ។ កីឡាករ Musiala មានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីបានផ្ទេរពីក្រុមតោខៀវ Chelsea កាលពី២ឆ្នាំមុន និងបានបង្ហាញខ្លួនចំនួន២៦ប្រកួតនៅក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះសម្រាប់ក្រុមរបស់លោក Hansi Flick ។ នៅអាយុ១៧ឆ្នាំ និង៣៦៣ថ្ងៃ កីឡាកររូបនេះបានក្លាយជាកីឡាករក្មេងបំផុតរបស់ក្រុម Bayern Munich ក្នុងពេលដែលគាត់ស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ៤-១ ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champion League លើក្រុម Lazio ។ Musiala បាននិយាយតាមរយៈគេហទំព័ររបស់ក្លិបថា “ខ្ញុំពិតជារីករាយដែលបានចុះកុងត្រាអាជីពដំបូងរបស់ខ្ញុំនៅ FC Bayern ។ … អាន​បន្ថែម កីឡាករវ័យក្មេង Musiala ចុះកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ២០២៦

Barcelona កាន់តែមានសង្ឃឹមសម្រាប់ប្រជែងពាន La Liga រដូវកាលនេះ

យោងតាមទិន្នន័យចុងក្រោយក្រុម Barcelona គឺជាក្រុមដែលកំពុងប្រជែងក្នុងការឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅថ្ងៃទី៨ មីនានេះ។ … អាន​បន្ថែម Barcelona កាន់តែមានសង្ឃឹមសម្រាប់ប្រជែងពាន La Liga រដូវកាលនេះ

Roger Federer មិនដែលគិតពីការចូលនិវត្តន៍ទេ បើទោះបីជាអវត្តមាន១៤ខែពីកីឡាវាយតឺន្នីស

កីឡាករ Roger Federer បាននិយាយថា គាត់មិនដែលគិតគូរពីការចូលនិវត្តន៍ក្នុងរយៈពេល១៤ខែពីការលេងកីឡាវាយតឺន្នីសនោះទេ ហើយគាត់នឹងវិលត្រឡប់មកវិញនៅពេលគាត់មានអារម្មណ៍ល្អ និងអាចលេងបានល្អឡើងវិញ។ ម្ចាស់ជើងឯក Grand Slam ២០សម័យរូបនេះកំពុងប្រកួតប្រជែងក្នុងកម្មវិធី Qatar Open នៅសប្តាហ៍នេះ។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ចាប់តាំងពីចាញ់ Novak Djokovic ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Australian Open កាលពីឆ្នាំមុន។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំដឹងថា វាជាកន្លែងដ៏កម្រសម្រាប់បុរសអាយុជិត៤០ឆ្នាំម្នាក់ដែលនឹងវិលត្រឡប់មកវិញបន្ទាប់ពី១ឆ្នាំបានចេញទៅក្រៅ។ អ្វីដែលសំខាន់គឺខ្ញុំរងរបួស និងគ្មានការឈឺចាប់នោះទេ” ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះឈានដល់ជុំទី២នៅទីក្រុងដូហាជាកន្លែងដែលគាត់នឹងលេងជាមួយ Dan … អាន​បន្ថែម Roger Federer មិនដែលគិតពីការចូលនិវត្តន៍ទេ បើទោះបីជាអវត្តមាន១៤ខែពីកីឡាវាយតឺន្នីស