លោក Joan Laporta បានជាប់ឆ្នោតជាប្រធានក្លិប Barcelona ជាលើកទី២
លោក Joan Laporta ត្រូវបានតែងតាំងជាប្រធានក្លិប Barcelona ជាលើកទី២បន្ទាប់ពីឈ្នះការបោះឆ្នោតនៅក្លិបកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ មីនានេះ។ លោក Laporta ដែលមានការសន្យាសំខាន់គឺរក្សា Lionel Messiនៅក្នុងក្លិបដដែលបានឈ្នះការបោះឆ្នោតដោយសំឡេងច្រើនជាង៥៤% ។ បុរសវ័យ៥៨ឆ្នាំដែលធ្លាប់តែងតាំងលោក Pep Guardiola ជាគ្រូបង្វឹកនៅក្នុងការប្រកបពីមុនរបស់គាត់នៅក្លិបចន្លោះឆ្នាំ២០០៣-២០១០ ជំនួសលោក Josep Maria Bartomeu ដែលបានលាឈប់កាលពីខែតុលា។ នៅក្នុងការបោះឆ្នោតនោះលោក Victor Font ទទួលបានចំណាត់ថ្នាក់លេខ២ដោយទទួលបានសំឡេងគាំទ្រ៣០% និងលោក Toni Freixaទទួលបានចំណាត់ថ្នាក់លេខ៣ ។ ក្លិប Barcelona បានចេញសេចក្តីប្រកាសថា … អានបន្ថែម លោក Joan Laporta បានជាប់ឆ្នោតជាប្រធានក្លិប Barcelona ជាលើកទី២
