Arsenal ចំណាយ២,៨លានអឺរ៉ូសម្រាប់ខ្ចីជើងកីឡាករ Odegaard រហូតដល់ខែមិថុនា

ការបញ្ជាក់ពីការផ្ទេររបស់កីឡាករ Martin Odegaard ពីក្លិប Real Madrid ទៅកាន់ Arsenal គឺជិតមកដល់ហើយបន្ទាប់ពីក្លិបទាំងពីរបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌខ្ចីជើង។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី២៥ មករា ២០២១នេះ។ បន្ទាប់ពីការចរចាដ៏ស៊ីជម្រៅអស់រយៈពេល៣ថ្ងៃកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដែលនឹងធ្វើឱ្យកីឡាករវ័យ២២ឆ្នាំរូបនេះផ្លាស់ទៅទីក្រុងឡុងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ក្រុម Arsenal នឹងចំណាយប្រាក់ចំនួន២,៨លានអឺរ៉ូបន្ថែមលើចំណែកនៃប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិន័រវែសរូបនេះ។ ព័ត៌មានលម្អិតដែលត្រូវបានចេញផ្សាយដោយកាសែត The Times បានបង្ហាញថា ការផ្ទេរនេះនឹងមិនមានជម្រើសក្នុងការទិញនោះទេ មានន័យថា កីឡាករ Odegaard នឹងត្រឡប់ទៅទីក្រុង Los Blancos សម្រាប់រដូវកាលក្រោយវិញ។ … អាន​បន្ថែម Arsenal ចំណាយ២,៨លានអឺរ៉ូសម្រាប់ខ្ចីជើងកីឡាករ Odegaard រហូតដល់ខែមិថុនា

ក្លិប PSG នៅតែមិនបោះបង់ការប៉ុនប៉ងចង់បាន Messi ពី Barcelona

យោងតាមគេហទំព័រ livescore បានចេញផ្សាយកាលពីថ្ងៃទី២៥ មករាថា ខ្សែបម្រើ Leandro Paredes របស់ក្លិប Paris Saint-Germain បាននិយាយថា ម្ចាស់ជើងឯក Ligue 1 កំពុងធ្វើការ និងបញ្ចុះបញ្ចូលក្នុងការចុះហត្ថលេខាលើប្រធានក្រុម Barcelona កីឡាករ Lionel Messi ។ Messi នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាលរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម PSG និងក្លិបយក្សនៅ Premier League ផងដែរ។ នាយកកីឡា PSG លោក Leonardo បានបង្ហើបថា ក្លិបខ្លាំងរបស់បារាំងមួយនេះដែលបច្ចុប្បន្នត្រូវបានបង្វឹកដោយលោក Mauricio Pochettinoកំពុងតាមប្រមាញ់ Messi បន្ទាប់ពីតារានិងអតីតមិត្តរួមក្រុម Barcelonaកីឡាករ Neymar មានបំណងប្រាថ្នាចង់ជួបជុំជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ។ ដោយបាននិយាយពីលទ្ធភាពនៃការមកដល់របស់ Messi មុនពេលដែលក្រុម PSG ឈ្នះក្រុម Montpellier ៤-០ កាលពីថ្ងៃសុក្រ លោក Leonardo បានប្រាប់ Corriere dello Sport ថា “វាអាស្រ័យលើ Messiដើម្បីមកក្លិបនៅបារាំង ពីព្រោះ PSG កំពុងព្យាយាមបញ្ចុះបញ្ចូលគាត់។ សូមបញ្ជាក់ថា Messi មិនបានបង្ហាញខ្លួនឲ្យក្រុម Barcelona ឈ្នះក្នុងលទ្ធផល … អាន​បន្ថែម ក្លិប PSG នៅតែមិនបោះបង់ការប៉ុនប៉ងចង់បាន Messi ពី Barcelona

ជនសង្ស័យនៅពីក្រោយ​ការវាយប្រហារ​១១កញ្ញាឆ្នាំ​២០០១ ទទួលបានការចាក់វ៉ាក់សាំង​កូវីដ​-១៩

ពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយសារជនសង្ស័យនៅពីក្រោយការវាយប្រហារភេរវកម្មនៅអាមេរិកកាលពីថ្ងៃទី ១១ខែកញ្ញា ឆ្នាំ​២០០១​ទទួលបានការចាក់វ៉ាក់សាំងកូវីដ​-១៩ មុនពលរដ្ឋអាមេរិកទៅទៀត។ ជនសង្ស័យរងការចោទប្រកាន់នៅពីក្រោយការវាយប្រហារ ឈ្មោះKhalid Sheikh Mohammed នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ។ … អាន​បន្ថែម ជនសង្ស័យនៅពីក្រោយ​ការវាយប្រហារ​១១កញ្ញាឆ្នាំ​២០០១ ទទួលបានការចាក់វ៉ាក់សាំង​កូវីដ​-១៩

វៀតណាមនិងថៃ​មានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

ប្រទេសជិតខាងកម្ពុជា គឺវៀតណាមនិងថៃមានករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ។ នៅក្នុងប្រទេសវៀតណាម គិតមកដល់ល្ងាចថ្ងៃទី​៣០ខែមករា បានរកឃើញករណីឆ្លងថ្មីបន្ថែម ២៨នាក់ថ្មីទៀត ​ក្នុងនោះ២៧នាក់ឆ្លងក្នុងសហគមន៍និង​ម្នាក់នាំចូលពីក្រៅប្រទេស។ គិតមកដល់វេលាម៉ោង១៨ … អាន​បន្ថែម វៀតណាមនិងថៃ​មានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

អ៊ីរ៉ង់​កាត់ទោសប្រហារជីវិត ដោយព្យួរ ក. មេដឹកនាំក្រុមអ៊ីស្លាម ជ្រុលនិយម

ក្រសួង យុត្តិធម៌អ៊ីរ៉ង់ បានសម្រេចកាត់ទោសប្រហារជីវិត មេដឹកនាំក្រុមជនជាតិBaluch ក្រោយរងការចោទប្រកាន់ពីបទសម្លាប់ សមាជិកក្រុមបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ។ គេហទំព័រ Mizan បានផ្សាយថា … អាន​បន្ថែម អ៊ីរ៉ង់​កាត់ទោសប្រហារជីវិត ដោយព្យួរ ក. មេដឹកនាំក្រុមអ៊ីស្លាម ជ្រុលនិយម

អុីរ៉ង់ចុះកិច្ចព្រមព្រៀងផលិតវ៉ាក់សាំងកូវីដ​-១៩ Sputnik V ​របស់រុស្ស៊ី

សារព័ត៌មានអ៊ុីរ៉ង់​នៅថ្ងៃទី ៣០ខែមករាបានផ្សាយថា អគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅក្នុងប្រទេសរុស្ស៊ី លោកKazem Jalali ​បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាស្តីពីការផ្តល់ជូនវ៉ាក់សាំង​កូវីដ​-១៩ Sputnik … អាន​បន្ថែម អុីរ៉ង់ចុះកិច្ចព្រមព្រៀងផលិតវ៉ាក់សាំងកូវីដ​-១៩ Sputnik V ​របស់រុស្ស៊ី

ធ្លាក់ឧទ្ធម្ភាគចក្រនៅគុយបាស្លាប់​៥នាក់

ឧទ្ធម្ភាគចក្រ​មួយគ្រឿងបានធ្លាក់នៅ​ភាគខាងកើតប្រទេសគុយបា ក្រោយពីបុកចូលកំពូលភ្នំ​​បណ្តាលឲ្យមនុស្ស​៥នាក់ស្លាប់ ។ សារព័ត៌មាន AFP ​បានផ្សាយថា ឧទ្ធម្ភាគចក្រធ្លាក់នៅកណ្តាលយប់ថ្ងៃទី ២៩ ខែមករា (ត្រូវនិងថ្ងៃទី​៣០ … អាន​បន្ថែម ធ្លាក់ឧទ្ធម្ភាគចក្រនៅគុយបាស្លាប់​៥នាក់

ហុងគ្រីក្លាយជាប្រទេសទីមួយក្នុងតំបន់អឺរ៉ុបអនុម័តប្រើប្រាស់វ៉ាក់សាំងកូ​វីដ​-១៩ របស់ចិន

កាលពីថ្ងៃទី២៩ ខែមករា នាយកដ្ឋានគ្រប់គ្រងឱសថ និងស្បៀងអាហារប្រទេសហុងគ្រី បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩របស់ចិន ផលិតដោយ​ក្រុមហ៊ុន Sinopharm។ ការអនុម័តនោះជួយឲ្យហុងគ្រីក្លាយជាប្រទេសដំបូងក្នុងតំបន់អឺរ៉ុបប្រើវ៉ាក់សាំងរបស់ចិន ។ … អាន​បន្ថែម ហុងគ្រីក្លាយជាប្រទេសទីមួយក្នុងតំបន់អឺរ៉ុបអនុម័តប្រើប្រាស់វ៉ាក់សាំងកូ​វីដ​-១៩ របស់ចិន

បារាំងបិទព្រំដែនទាំងស្រុងជាមួយប្រទេសក្រៅពីអឺរ៉ុប ដើម្បីទប់ស្កាត់កូវីដ​-១៩

ចាប់តាំងពីថ្ងៃទី៣១ ខែមករានេះ ទៅបារាំងបានសម្រេចបិទព្រំដែនទាំងស្រុងជាមួយបណ្តាប្រទេសក្រៅពីតំបន់អឺរ៉ុប​។ ជាមួយគ្នានេះ រដ្ឋាភិបាលបារាំងក៏បានពិភាក្សាពីវិធានការបិទប្រទេសជាលើកទី៣ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឱ្យមានប្រសិទ្ធភាពបំផុត ។ កាលពីថ្ងៃទី ២៩ ខែមករា … អាន​បន្ថែម បារាំងបិទព្រំដែនទាំងស្រុងជាមួយប្រទេសក្រៅពីអឺរ៉ុប ដើម្បីទប់ស្កាត់កូវីដ​-១៩

ប្រទេសជាច្រើនក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់

រយៈពេល​៥៧ថ្ងៃកន្លងមក វៀតណាម​មានអ្នកឆ្លងថ្មីក្នុងសហគមន៍ជាលើកដំបូង បង្កក្តីបារម្ភយ៉ាងខ្លាំង។ ពលរដ្ឋឆ្លងកូវីដ​-១៩​ថ្មី ត្រូវបានរកឃើញនៅខេត្តហាយយឿង និង​ក្វាងនិញ ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម គិតមកដល់ម៉ោង​១៨ ថ្ងៃទី២៩ខែមករា … អាន​បន្ថែម ប្រទេសជាច្រើនក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់

គណបក្សប្រជាធិបតេយ្យ​ចង់សាងសង់របងជារៀងរហូត​នៅជុំវិញវិមានកាពីតូល​

គណបក្សប្រជាធិបតេយ្យបានស្នើចំណាយប្រាក់សាងសង់របងនៅជុំវិញវិមានកាពីតូល​យ៉ាងរឹងមាំបំផុតសម្រាប់ទប់ស្កាត់​បាតុករអុកឡុកនៅពេលអនាគត ។ មន្ត្រីប៉ូលិស​គ្រប់គ្រង​សន្តិសុខវិមានកាពីតូល​ លោក​ស្រីYogananda Pittman បានឲ្យដឹងពី​គម្រោង​​សាងសង់របងការពារ​វិមានរដ្ឋសភា។ លោក ស្រី Yogananda Pittman … អាន​បន្ថែម គណបក្សប្រជាធិបតេយ្យ​ចង់សាងសង់របងជារៀងរហូត​នៅជុំវិញវិមានកាពីតូល​

ចិនធ្វើសមយុទ្ធមានយុទ្ធសាស្ត្រវាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក ដោយកាំជ្រួចមីស៊ីល

យន្តហោះចម្បាំង​ចិន​បានធ្វើសមយុទ្ធ​ដោយមានយុទ្ធសាស្ត្រ វាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះ អាមេរិក ដោយកាំជ្រួចមីស៊ីល ​ក្នុងតំបន់ដែលចិនគ្រប់គ្រង ក្នុងនោះមានទាំង កោះតៃវ៉ាន់ផងដែរ​។ កម្លាំងទាហានអាកាសចិនបាន បញ្ជូនយន្តហោះចម្បាំង​១១គ្រឿង​​​ហោះហើរនៅតំបន់សមុទ្រ កោះតៃវ៉ាន់ … អាន​បន្ថែម ចិនធ្វើសមយុទ្ធមានយុទ្ធសាស្ត្រវាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក ដោយកាំជ្រួចមីស៊ីល