ការធ្វើតេស្តកូវីដ-១៩ចុងក្រោយរកឃើញវិជ្ជមាន៧នាក់នៅក្របខ័ណ្ឌ Premier League

លីគកំពូលអង់គ្លេស (Premier League) បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា បុគ្គលចំនួន៧នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូលើកីឡាករ និងបុគ្គលិក១.៥៦៩នាក់នៃក្របខ័ណ្ឌ Premier League ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពី Reuters ។ លីគកំពូលអង់គ្លេសមិនបានបង្ហាញឈ្មោះមនុស្សដែលបានធ្វើតេស្តវិជ្ជមាន ឬក្លិបរបស់ពួកគេនោះទេប៉ុន្តែបាននិយាយថា ពួកគេនឹងត្រូវនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្សជាង១០០នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចំនួន១៦លើកមកហើយ។ ក្លិប Newcastle United មានការរីករាលដាលជំងឺនេះនៅក្នុងក្រុម និងបុគ្គលិករបស់ពួកគេកាលពីដើមខែនេះដែលបានបង្ខំឱ្យក្លិបនេះត្រូវបិទកន្លែងហ្វឹកហាត់ និងពន្យារពេលការប្រកួតរបស់ពួកគេជាមួយក្រុម Aston Villa ។ អ្នកចាត់ការទូទៅលោក Steve … អាន​បន្ថែម ការធ្វើតេស្តកូវីដ-១៩ចុងក្រោយរកឃើញវិជ្ជមាន៧នាក់នៅក្របខ័ណ្ឌ Premier League

ប៉េ​រូ ចូលរួម​ជាមួយ​ប្រទេស ​១៥ទៀត ​ដែលមាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី

អន្តរជាតិ៖ប៉េ​រូ ចូលរួម​ជាមួយ​ប្រទេស​ ១៥ទៀត​ ដែលមាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី​។ ខណៈ​ទូទាំង​ពិភពលោក​មាន​ជាង​៧៨.៣៦​លាន​ករណីក្នុងនោះ​ស្លាប់​ជាង​១.៧២​លាន​នាក់ និង​សះស្បើយ​ជាង​៥៥.១២​លាន​នាក់​។ ជាក់ស្តែងប៉េ​រូ គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០ … អាន​បន្ថែម ប៉េ​រូ ចូលរួម​ជាមួយ​ប្រទេស ​១៥ទៀត ​ដែលមាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី

FIFA ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានលោក Sepp Blatter

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធាន FIFAលោក Sepp Blatter ជុំវិញបញ្ហាហិរញ្ញវត្ថុនៃការកសាងសារមន្ទីរមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ ពាក្យបណ្តឹងទាក់ទងនឹងការចូលរួមរបស់លោក Blatter និងអតីតមន្រ្តីដទៃទៀតនៅក្នុងគម្រោងសាងសង់សារមន្ទីររបស់ Fifa ។ នេះគឺជាការចោទប្រកាន់ចុងក្រោយអំពីការមិនសមហេតុផលផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងលោក Blatter ដែលបានលាឈប់ពីមុខតំណែងជាប្រធាន FIFA នៅឆ្នាំ២០១៥ ចំពេលមានរឿងអាស្រូវពុករលួយ។ ប៉ុន្តែលោក Blatter ដែលមានវ័យ៨៤ឆ្នាំទៅហើយតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានអះអាងថា រដ្ឋបាលពីមុនរបស់លោក Blatter បានចំណាយប្រាក់ដល់ទៅ៥០០លានហ្វ្រង់ស្វ៊ីស (៤២០លានផោន) ដើម្បីជួសជុលអគារសារមន្ទីរមួយដែលអង្គការនេះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនខណៈដែលខ្លួនកំពុងតែមានកិច្ចព្រមព្រៀងជួលរយៈពេលវែងមួយលើលក្ខខណ្ឌមិនអំណោយផល។ អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលលោក Alasdair Bell បាននិយាយថា “ដោយសារតែការចំណាយដ៏ច្រើនទាក់ទងនឹងសារមន្ទីរនេះក៏ដូចជាមធ្យោបាយទូទៅនៃការគ្រប់គ្រងរបស់ FIFA បានធ្វើកោសល្យវិច្ច័យដើម្បីរកឱ្យឃើញនូវអ្វីដែលជាការពិតជាបានកើតឡើងនៅទីនេះ។ សវនកម្មនេះបានបង្ហាញពីពេលវេលាគួរឱ្យសង្ស័យ និងការបរាជ័យនៃការគ្រប់គ្រងដែលមួយចំនួនអាចជាលក្ខណៈព្រហ្មទណ្ឌ ហើយត្រូវការការស៊ើបអង្កេតត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។ ពាក្យបណ្តឹងនេះត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញាទីក្រុង Zurich ហើយFIFA នឹងបន្តសហការជាមួយអាជ្ញាធរនៅប្រទេសស្វ៊ីស និងកន្លែងផ្សេងទៀតដើម្បីឱ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នកប្រព្រឹត្ត។ … អាន​បន្ថែម FIFA ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានលោក Sepp Blatter

ភាពចលាចលកើតឡើងនៅអាកាសយានដ្ឋាន ញូវដេលីឥណ្ឌា ក្រោយអ្នកដំណើរអង់គ្លេសជាង ៥០០នាក់ជាប់គាំងនៅទីនោះ

កាលពីថ្ងៃទី២២ ខែធ្នូ អ្នកដំណើរជនជាតិអង់គ្លេស ប្រមាណ ៥០០ នាក់ ត្រូវរងចាំ ជាង ៨ម៉ោងក្នុងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងញូវដេលីដើម្បីធ្វើតេស្តកូវីដ១៩ … អាន​បន្ថែម ភាពចលាចលកើតឡើងនៅអាកាសយានដ្ឋាន ញូវដេលីឥណ្ឌា ក្រោយអ្នកដំណើរអង់គ្លេសជាង ៥០០នាក់ជាប់គាំងនៅទីនោះ

បារាំងនិងអង់គ្លេស សម្រេចលុបច្បាប់រឹតត្បិតធ្វើដំណើរប្រទេសទាំងពីរ ដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញ

ព្រំដែនបារាំង និងអង់គ្លេស បានសម្រេចបើកទ្វារជាថ្មី ដើម្បីបំពេញតម្រូវការ ធ្វើដំណើរនិង ការផ្គត់ផ្គង់ទំនិញឆ្លងព្រំដែន ប៉ុន្តែអ្នកដែលធ្វើដំណើរគឺត្រូវតែមានលិខិតបញ្ជាក់ ថាអវិជ្ជមានកូវីដ១៩ ។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ … អាន​បន្ថែម បារាំងនិងអង់គ្លេស សម្រេចលុបច្បាប់រឹតត្បិតធ្វើដំណើរប្រទេសទាំងពីរ ដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញ

ព្រឹត្តិការណ៍ពិភពលោក ដែលលេចថ្លោជាងគេបំផុតទាំង១០ប្រចាំឆ្នាំ២០២០

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០២០ នឹងរំលងផុតទៅ ឆ្នាំ២០២១ ចូលមកដល់ ដោយមនុស្សនៅលើពិភពលោក ទាំងអស់សង្ឃឹមថា នឹងមិនមែនជាឆ្នាំអាក្រក់ដូចជាឆ្នាំ២០២០នេះ គឺរស់នៅដោយការភ័យខ្លាច បាតបង់សេរីភាពស្ទើតែទាំងស្រុង … អាន​បន្ថែម ព្រឹត្តិការណ៍ពិភពលោក ដែលលេចថ្លោជាងគេបំផុតទាំង១០ប្រចាំឆ្នាំ២០២០

​ទីបំផុត! កូ​វីដ​-១៩ ឆ្លងលើ​មនុស្ស​ ៥៨​នាក់​នៅលើ​ទ្វីបអង់តាកទិក និង​នៅលើ​នាវា​ធ្វើដំណើរ​

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ២០២០ បាននិយាយថា ទ្វីបអង់តាកទិក បានក្លាយជា​ទ្វីប​ចុងក្រោយ​ដែល​ជំងឺ​កូ​វីដ​-១៩។ ខណៈដែលអាជ្ញាធរ​ស៊ី​លី … អាន​បន្ថែម ​ទីបំផុត! កូ​វីដ​-១៩ ឆ្លងលើ​មនុស្ស​ ៥៨​នាក់​នៅលើ​ទ្វីបអង់តាកទិក និង​នៅលើ​នាវា​ធ្វើដំណើរ​

អ៊ុីស្រាអែល រំលាយរដ្ឋសភាត្រៀមបោះឆ្នោតជាថ្មីដោយសារតែការមិនចុះសម្រុងនឹងគ្នា

រដ្ឋសភាអុីស្រាអែល​ នៅថ្ងៃទី​២២ខែធ្នូ ​បានសម្រេចរំលាយរដ្ឋសភា ក្រោយរដ្ឋាភិបាលចម្រុះដឹកនាំដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu មិនទទួលបានការអនុម័ត​មូលនិធីថ្មី​​។ ចំណុចទាំងនោះហើយទើបធ្វើឲ្យ​លោកសម្រេចរំលាយរដ្ឋសភា ត្រៀមបោះឆ្នោតលើកទី​៤​ … អាន​បន្ថែម អ៊ុីស្រាអែល រំលាយរដ្ឋសភាត្រៀមបោះឆ្នោតជាថ្មីដោយសារតែការមិនចុះសម្រុងនឹងគ្នា

អភិបាលរដ្ឋ Rio de Janeiro ត្រូវបានចាប់ខ្លួនពីបទដឹកនាំក្រុមបងធំ

លោក Marcelo Crivella អភិបាលក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទដឹកនាំក្រុមជនល្មើស​ ទទួលសំណូក​ … អាន​បន្ថែម អភិបាលរដ្ឋ Rio de Janeiro ត្រូវបានចាប់ខ្លួនពីបទដឹកនាំក្រុមបងធំ

ពលករជនជាតិថៃរាប់រយនាក់ចំណាកស្រុក នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរកឃើញភាគីច្រើនស្លាប់

អន្តរជាតិ៖ បើតាមការអះអាងពីរបាយការណ៍របស់មូលនិធិថូមសុនរ៉យទ័រ(Thomson Reuters Foundation) បានបញ្ជាក់ថា ពលករចំណាកស្រុកជនជាតិថៃដែលគ្មានឯកសារត្រឹមត្រូវ(ចំណាកស្រុក) រាប់រយនាក់បានស្លាប់នៅកូរ៉េខាងត្បូង ដោយជំរុញឲ្យអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើជោគវាសនារបស់ជនចំណាកទាំងនោះ ដែលត្រូវបានគេស្គាល់ថាជា«ខ្មោចតូច»។ … អាន​បន្ថែម ពលករជនជាតិថៃរាប់រយនាក់ចំណាកស្រុក នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរកឃើញភាគីច្រើនស្លាប់

រាជអាជ្ញា​ជប៉ុន សាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ រឿងលេខាលោកចាយលុយ​រដ្ឋ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន​NHK នៅ​ថ្ងៃទី ២២ ខែធ្នូ​ ឆ្នាំ២០២០ថា រាជអាជ្ញា​ជប៉ុន បានសាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក អា​បេ ស៊ិន​ហ្សូ ​ជុំវិញ​ការចោទប្រកាន់ថា … អាន​បន្ថែម រាជអាជ្ញា​ជប៉ុន សាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ រឿងលេខាលោកចាយលុយ​រដ្ឋ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​

អ្នកឆ្លងកូវីដ​​-១៩នៅលើពិភពលោក កើនឡើងដល់ជាង៧៨​លាននាក់ ហើយការឆ្លងចូលដល់ប៉ូលខាងជើងផែនដី

កូវីដ​-១៩​បានឆ្លងរាលដាលនៅក្នុងតំបន់ទាំងអស់លើភពផែនដី​​ ក្នុងនោះប៉ូលខាងជើង​ដែលជា​តំបន់ត្រជាក់បំផុតលើផែនដី​ក៏មានករណីឆ្លងជាលើកដំបូង​​ដែរ គឺស្ថិតនៅទីតាំងស្រាវជ្រាវ​របស់ប្រទេសឈីលី។ តាមតួលេខរបស់​គេហទំព័រ​Worldometers គិតមកដល់វេលាម៉ោង៩ ថ្ងៃទី​២៣ ខែធ្នូ ​នៅលើពិភពលោកមានករណីឆ្លងកូវីដ​-១៩​សរុប ដល់ទៅ៧៨.៣៣៦.៧៨៨ នាក់​ … អាន​បន្ថែម អ្នកឆ្លងកូវីដ​​-១៩នៅលើពិភពលោក កើនឡើងដល់ជាង៧៨​លាននាក់ ហើយការឆ្លងចូលដល់ប៉ូលខាងជើងផែនដី