ស្ថានភាពផលិត ចែកចាយ និងតម្លៃវ៉ាក់សំាងប្រឆាំងកូវីដ​១៩ លើពិភពលោក

បច្ចុប្បន្ន ពលរដ្ឋនៅជុំវិញពិភពលោក​ បានចាប់អារម្មណ៍​យ៉ាងខ្លាំង ដល់សកម្មភាពផលិតវ៉ាក់សាំង ក៏ដូចចែកចាយ​ ដើម្បីបង្កាកូវីដ​១៩ នៅលើពិភពលោក​។ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន ផលិតវ៉ាក់សាំងទទួលបានជោគជ័យហើយកំពុងតែប្រើប្រាស់ ក្នុងនោះមាន … អាន​បន្ថែម ស្ថានភាពផលិត ចែកចាយ និងតម្លៃវ៉ាក់សំាងប្រឆាំងកូវីដ​១៩ លើពិភពលោក

ល្អាងពស់ដ៏អាថ៌កំបាំង ដែលកំពុងល្បីខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកនោះ តាមពិតនៅ…

ព័ត៍មានចែករំលែក ៖ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាពេលថ្មីៗនេះ បាននាំគ្នាបង្ហោះចែករំលែកព្រោងព្រាតពីទីតាំងល្អាងពស់ដ៏អាថ៌កំបាំងមួយកន្លែង ជាពិសេសមានចម្លាក់ពស់នាគរាជធំៗ នៅក្នុងព្រៃស្រោងដ៏ស្ងប់ស្ងាត់ ព្រមទាំងមានទឹកធ្លាក់ត្រជាក់ស្រេបគួរឱ្យខ្លាច ។ មិនតែប៉ុណ្ណោះ … អាន​បន្ថែម ល្អាងពស់ដ៏អាថ៌កំបាំង ដែលកំពុងល្បីខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកនោះ តាមពិតនៅ…

ឥណ្ឌា ដើម្បីចែកចាយវ៉ាក់សាំងកូវីដ-១៩ ប្រហែល៦០០លានដូស ទៅកាន់ប្រជាជនងាយរងគ្រោះខ្លាំងបំផុតនោះ ត្រូវការពេលពី ៦-៨ខែទៀត

អន្តរជាតិ៖ ដើម្បីចែកចាយវ៉ាក់សាំង COVID-19 ប្រហែលជា ៦០០លានដូស ជូនដល់ពលរដ្ឋងាយរងគ្រោះបំផុតក្នុងរយៈពេលពី ៦–៨ខែខាងមុខ ប្រទេសឥណ្ឌា នឹងដាក់ពង្រាយម៉ាស៊ីន នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស … អាន​បន្ថែម ឥណ្ឌា ដើម្បីចែកចាយវ៉ាក់សាំងកូវីដ-១៩ ប្រហែល៦០០លានដូស ទៅកាន់ប្រជាជនងាយរងគ្រោះខ្លាំងបំផុតនោះ ត្រូវការពេលពី ៦-៨ខែទៀត

តុលាការកំពូល​ ច្រានចោលពាក្យបណ្តឹង​ របស់រដ្ឋតិចសាស

តុលាការកំពូលអាមេរិក​បានច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស ក្នុងគោលដៅប្រែក្រឡាសលទ្ធផលបោះឆ្នោតអាមេរិក​។​ សារព័ត៌មាន រ៉យទ័រ​បានដកស្រង់សេចក្តីប្រកាស របស់តុលាការកំពូលកាលពីថ្ងៃទី​១១ខែធ្នូ ថា​ ចៅក្រម​តុលាការកំពូល​បានសម្រេចច្រានចោលពាក្យបណ្តឹង​របស់អភិបាលរដ្ឋតិចសាស​លោកKen Paxton ទាមទារឲ្យលុប​លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ​ Pennsylvania, … អាន​បន្ថែម តុលាការកំពូល​ ច្រានចោលពាក្យបណ្តឹង​ របស់រដ្ឋតិចសាស

ក្លិប Santos ត្រូវបង់ប្រាក់២,៩លានអឺរ៉ូទៅឱ្យ Barcelona ក្នុងករណីផ្ទេរកីឡាករ Gabigol

ស្របពេលដែលក្រុម Barcelona កំពុងជួបប្រទះផ្នែកហិរញ្ញវត្ថុដែលអាចកើតមាន តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ដែលបញ្ជាឱ្យក្លិបSantos បង់ប្រាក់ឱ្យក្លិប Barcelona ចំនួន២,៩លានអឺរ៉ូដែលជាផ្នែកមួយនៃករណីផ្ទេរកីឡាករ Gabigol ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។ ក្លិបទាំងពីរមានជម្លោះទាក់ទងនឹងថា តើក្លិប Barcelona មានសិទ្ធិបដិសេធដំបូងលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ Gabigol ដែលមានឈ្មោះពិតគឺGabriel Barbosa នៅក្នុងលក្ខខណ្ឌមួយចំនួនដែលជាផ្នែកនៃកិច្ចព្រមព្រៀងរវាងក្រុមទាំងពីរមុនការផ្ទេរកីឡាករ Neymar ។ ករណីនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១៦ នៅពេលដែល Gabigol  បានចុះកុងត្រាជាមួយក្លិប Inter Milan ហើយ Barcelona បានបង្ហាញការមិនសប្បាយចិត្តនៅពេលនោះ ដោយបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្លិប Barcelona បានចោទប្រកាន់ក្លិបប្រេស៊ីល Santos ដែលមិនគោរពពេលវេលាកំណត់នៃកិច្ចព្រមព្រៀង និងបានបដិសេធជាសាធារណៈនូវវិធីដែល Santos ធ្វើជំនួញទិញ-ដូរកីឡាករ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើមដែលត្រូវបានឈានដល់ការផ្ទេរកីឡាករ Neymar ពីSantos ទៅកាន់ទឹកដី Camp Nou ក្លិប Barcelona គួរតែមានរយៈពេល៣ថ្ងៃដើម្បីផ្គូរផ្គងការផ្តល់ជូនណាមួយដែលត្រូវបានទទួលយកដោយក្លិបប្រេស៊ីលសម្រាប់កីឡាករ Gabigol ទៅ Santos វិញ។ ក្លិប Santos បានជូនដំណឹងដល់ក្លិបយក្សអេស្ប៉ាញ Barcelona នូវសំណើចំនួន៣០លានអឺរ៉ូ ប៉ុន្តែមិននៅក្នុងពេលវេលាដែលបានកំណត់ក្នុងកិច្ចសន្យាទិញ-ដូរកីឡាករនោះទេ។ ហេតុដូចនេះហើយបានជាតុលាការអាជ្ញាកណ្តាលកីឡា (CAS) បានធ្វើការសម្រេចចិត្តប្រឆាំងនឹងសំណើនេះ … អាន​បន្ថែម ក្លិប Santos ត្រូវបង់ប្រាក់២,៩លានអឺរ៉ូទៅឱ្យ Barcelona ក្នុងករណីផ្ទេរកីឡាករ Gabigol

FDA ផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ​១៩ របស់ ក្រុមហ៊ុនPfizer

នៅយប់ថ្ងៃទី​១១ខែធ្នូ (ពេលវេលាអាមេរិក)រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក(FDA)បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវវ៉ាក់សាំង COVID-១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer ។ ការអនុញ្ញាតនោះគឺជាការបើកផ្លូវឲ្យអាមេរិកចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩​ដល់ពលរដ្ឋ​។ តាមសារព័ត៌មាន New York … អាន​បន្ថែម FDA ផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ​១៩ របស់ ក្រុមហ៊ុនPfizer

Cristiano, Messi, Ronaldinho និង Salah មានឈ្មោះក្នុងចំណោមកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១

កីឡាករ Cristiano Ronaldo, Lionel Messi, Ronaldinho និងMohamed Salah កំពុងប្រជែងគ្នាដើម្បីក្លាយជាកីឡាករឆ្នើមបំផុតនៃសតវត្សរ៍ទី២១ នៅឯពានរង្វាន់ Dubai Globe Soccer Awards ដែលត្រូវបានប្រកាសជាបេក្ខជនចុងក្រោយដោយអ្នកបោះឆ្នោតជាង៨ លាននាក់នៅជុំវិញពិភពលោកមកពីជាង២៣០ប្រទេសផ្សេងៗគ្នា។ ពានរង្វាន់ដែលសារព័ត៌មានអេស្ប៉ាញ MARCA ជាដៃគូផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះហើយនេះជាលើកទី១ក្នុងរយៈពេល១០ឆ្នាំដែលបេក្ខជនចុងក្រោយត្រូវបានអ្នកគាំទ្រជ្រើសរើស។ ជាមួយគ្នានោះ Cristiano, Messi និង Lewandowski ក៏ត្រូវបានគេតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០ផងដែរ។ ចំណែកឈ្មោះក្លិបវិញត្រូវបានជ្រើសរើសទទួលពានរង្វាន់សម្រាប់ក្លិបដែលល្អបំផុតនៃសតវត្សរ៍ទី២១ផងដែរ។ ក្លិបយក្សនៅអេហ្ស៊ីប Al Ahly ត្រូវបានបញ្ចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយនឹងត្រូវប្រជែងជាមួយឈ្មោះក្រុម Bayern … អាន​បន្ថែម Cristiano, Messi, Ronaldinho និង Salah មានឈ្មោះក្នុងចំណោមកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១

ករណីបរិហារកេរ្តិ៍របស់គ្រូបង្វឹកបារាំង Deschamps ប្រឆាំងនឹងលោកCantona បានចាត់ទុកជាមោឃៈ

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១២ ធ្នូនេះថា ករណីបរិហារកេរ្តិ៍មួយដែលបានធ្វើឡើងដោយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps ប្រឆាំងនឹងអតីតមិត្តរួមក្រុមរបស់លោកគឺលោក Eric Cantona ត្រូវបានប្រកាសទុកជាមោឃៈ។ តុលាការនៅទីក្រុងប៉ារីសបានសំរេចថា ពាក្យបណ្តឹងមិនបានកំណត់ច្បាស់អំពីករណីបរិហារកេរ្តិ៍ដោយលោក Deschamps មានរយៈពេល១០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។ លោក Deschamps បានប្តឹងលោក Cantona ជុំវិញការអត្ថាធិប្បាយដែលគាត់បានធ្វើមុនពេលប្រកួត Euro 2016។ លោក Cantona បានបង្ហាញថា លោក Deschamps បានទុកកីឡាករពីរនាក់ចេញពីក្រុមជម្រើសជាតិបារាំងដោយសារតែដើមកំណើតអាហ្វ្រិក។ ដោយយោងទៅលើកីឡាករ Karim Benzema និង Hatem Ben Arfaលោក Cantona បានប្រាប់កាសែត Guardian នាពេលនោះថា “Benzemaគឺជាកីឡាករឆ្នើម ឯ Ben Arfa ក៏ជាកីឡាករឆ្នើមម្នាក់។ អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Cantona បាននិយាយថា “ប៉ុន្តែ Deschampsគាត់ពិតជាមានឈ្មោះជាជនជាតិបារាំងណាស់។ ប្រហែលជាគាត់គឺជាជនជាតិបារាំងតែម្នាក់គត់ដែលមានឈ្មោះបារាំងពិតប្រាកដ” ។ នោះពេលកីឡាករ Benzema មិនត្រូវបានគេជ្រើសរើសឱ្យលេងក្នុងពានរង្វាន់អឺរ៉ុបទេបន្ទាប់ពីគាត់ត្រូវបានគេហាមឃាត់ក្នុងគ្រួសារចំពោះការចូលរួមរបស់គាត់នៅក្នុងរឿងអាស្រូវការចោទប្រកាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ខណៈដែលកីឡាករ Ben Arfa ជាប់ក្នុងបញ្ជីឈ្មោះកីឡាករបម្រុង។ លោក Cantona បានបន្តថា “Ben Arfa ប្រហែលជាកីឡាករល្អបំផុតនៅប្រទេសបារាំងសព្វថ្ងៃ។ … អាន​បន្ថែម ករណីបរិហារកេរ្តិ៍របស់គ្រូបង្វឹកបារាំង Deschamps ប្រឆាំងនឹងលោកCantona បានចាត់ទុកជាមោឃៈ

តុលាការអុីតាលីកាត់ទោស Robinho ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃទី១១ ធ្នូថា តុលាការឧទ្ធរណ៍របស់អុីតាលីនៅទីក្រុងមីលែនបានកាត់ទោសអតីតខ្សែប្រយុទ្ធឆ្នើម Robinho ដែលធ្លាប់លេងឲ្យក្លិប Real Madrid ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទចូលរួមក្នុងការរំលោភបូករបស់នារីវ័យក្មេងនៅក្លិបរាត្រីមួយនៅភាគខាងជើងប្រទេសអុីតាលីកាលពីឆ្នាំ២០១៣ ។ Robinho និងមិត្តភក្តិរបស់គាត់ឈ្មោះ Ricardo Falco ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាល់បានីម្នាក់ដែលកំពុងប្រារព្ធខួបកំណើតអាយុ២៣ឆ្នាំរបស់នាងនៅឯកន្លែងល្បីឈ្មោះមួយជិតកីឡដ្ឋានក្រុម AC Milan ។ មេធាវីរបស់ក្មេងស្រីឈ្មោះ Jacopo Gnocchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអុីតាលីថា ការកាត់ទោសនេះគឺជាឧទាហរណ៍មួយសម្រាប់ការការពារស្ត្រី និងបង្ហាញថាប្រព័ន្ធតុលាការការពារដំណើរការរឿងក្តីនេះយ៉ាងត្រឹមត្រូវ ។ … អាន​បន្ថែម តុលាការអុីតាលីកាត់ទោស Robinho ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

តុលាការក្រុងហាណូយ កាត់ទោសអតីតអភិបាលក្រុងហាណូយ ឈ្មោះ Nguyen Duc Chung

ប្រទេសវៀតណាម៖ តុលាការក្រុងហាណូយ នៃ ប្រទេសវៀតណាម កាលពីថ្ងៃសុក្រទី ១១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ បានកាត់ទោសអតីតអភិបាលក្រុងហាណូយ … អាន​បន្ថែម តុលាការក្រុងហាណូយ កាត់ទោសអតីតអភិបាលក្រុងហាណូយ ឈ្មោះ Nguyen Duc Chung

អាមេរិកបញ្ជូនយន្តហោះ​ទម្លាក់គ្រាប់B-52ទៅកាន់មជ្ឈិមបូព៌ា ត្រៀមពេលអុីរ៉ង់វាយប្រហារ

មន្ត្រីយោធាអាមេរិក​បានបញ្ជាក់ថា អុីរ៉ង់កំពុងតែមានប្រៀបនៅក្នុងតំបន់មជ្ឈិមបូព៌ា​ខណៈ​រដ្ឋាភិបាលអាមេរិកកំពុងតែផ្លាស់ប្តូរអំណាច​។ សារព័ត៌មានPolitico នៅថ្ងៃទី​១០ខែធ្នូ បានដកស្រង់សម្ដីមន្ត្រីក្នុងក្រសួងការពារជាតិអាមេរិក​បានបញ្ជាក់ថា​​កម្លាំងទាហាន​អាមេរិកឈរជើងនៅតំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈជានិច្ចនៅក្នុងការធ្វើសង្គ្រាម និងទប់ស្កាត់ការវាយប្រហារពីប្រទេសអុីរ៉ង់​។ ក្រសួងការពារជាតិ បានតាមដានរាល់សកម្មភាបយោធារបស់អុីរ៉ង់ ។ … អាន​បន្ថែម អាមេរិកបញ្ជូនយន្តហោះ​ទម្លាក់គ្រាប់B-52ទៅកាន់មជ្ឈិមបូព៌ា ត្រៀមពេលអុីរ៉ង់វាយប្រហារ

តើអាមេរិកអាចក្លាយទៅជាសូវៀតទីពីរដែរទេ? ក្រោយតំណាងរាស្ត្រស្នើបោះឆ្នោត កាត់ផ្តាច់តិចសាស់ពីអាមេរិក

តំណាងរាស្ត្រអាមេរិក ឈ្មោះ Kyle Biedermann បានលើកសំណើ អំពាវនាវឲ្យបោះឆ្នោតប្រជាមតិ ស្តីពីការផ្តាច់រដ្ឋតិចសាស់ ចេញពីទឹកដីអាមេរិកទៅជារដ្ឋឯករាជ្យមួយ។ លោក Kyle … អាន​បន្ថែម តើអាមេរិកអាចក្លាយទៅជាសូវៀតទីពីរដែរទេ? ក្រោយតំណាងរាស្ត្រស្នើបោះឆ្នោត កាត់ផ្តាច់តិចសាស់ពីអាមេរិក