អាល្លឺម៉ង់កាត់បន្ថយសមាសភាពអ្នកគាំទ្រពី៩.២០០នាក់មកត្រឹម៣០០នាក់សម្រាប់ចូលទស្សនាការប្រកួតមិត្តភាពជាមួយទួរគី
សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានលុបចោលផែនការដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រចំនួន៩.២០០នាក់ចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានក្នុងការប្រកួតមិត្តភាពរបស់អាល្លឺម៉ង់ជាមួយទួរគីកាលពីរាត្រីថ្ងៃពុធ ដោយលទ្ធផល ៣ទល់៣ ។ បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតដោយសារជំងឺកូវីដ-១៩នៅប្រទេសអាល្លឺម៉ង់ក្រុមលីគកំពូល Bundesliga ត្រូវបានស្វាគមន៍អ្នកគាំទ្រជាបណ្តើរៗចាប់តាំងពីការប្រកួតចាប់ផ្តើមនៃរដូវកាល ២០២០-២០២១ ទោះបីជាមានការថយចុះនៃការឆ្លងជំងឺនេះក៏ដោយ។ អ្នកគាំទ្រប្រមាណ៦០០០នាក់បានចូលទស្សនាផ្ទាល់ពេលក្រុមHoffenheim បំបាក់ក្រុមការពារតំណែងជើងឯក Bayern Munich ៤-១ កាលពីចុងខែកញ្ញាដោយសហព័ន្ធបាល់ទាត់ អាល្លឺម៉ង់ (DFL) កាលពីមុនបានសំរេចថា កីឡដ្ឋានអាចបំពេញបាន២០ ភាគរយនៃសមត្ថភាព របស់ពួកគេដរាបណាពិធីសារទាក់ទងនឹងសង្គមត្រូវបានអនុវត្ត។ UEFA បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះកាលពីសប្តាហ៍មុនដោយអនុញ្ញាតឱ្យពហុកីឡដ្ឋាន មានរហូតដល់៣០ភាគរយដោយមានការអនុញ្ញាតពីអាជ្ញាធរក្នុងស្រុក ហើយប្រទេសអាល្លឺម៉ង់ត្រូវបានគេដាក់ផែនការថាមានមនុស្សរហូតដល់៩.២០០ នាក់ចូលទស្សនាពេលប្រកួតគ្នាជាមួយទួរគីនៅទីក្រុងខឹឡូន។ ប៉ុន្តែដោយសារតែការកើនឡើងនូវអត្រានៃការឆ្លងជំងឺកូវីដ-១៩ក្នុងតំបន់ ពួកគេត្រូវបានគេបង្ខំឱ្យគិតឡើងវិញ។ សេចក្តីថ្លែងការណ៍របស់ DFB បានសរសេរថា “ផ្នែកសុខភាពក្នុងតំបន់នៅទីក្រុងខឹឡូនដោយមានការ ព្រមព្រៀងជាមួយអាជ្ញាធរមូលដ្ឋានបានជូនដំណឹងទៅសមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយទួរគីនេះ មិនអាចកើតឡើងជាមួយអ្នកគាំទ្រ៩.២០០នាក់បានទេ ។ … អានបន្ថែម អាល្លឺម៉ង់កាត់បន្ថយសមាសភាពអ្នកគាំទ្រពី៩.២០០នាក់មកត្រឹម៣០០នាក់សម្រាប់ចូលទស្សនាការប្រកួតមិត្តភាពជាមួយទួរគី
