ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលរបស់ប្រទេសអុីតាលីបានបាត់បង់ចំណូលជាង៥០០លានអឺរ៉ូ (៥៨៣លានដុល្លារអាមេរិក) ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលទិន្នន័យនេះជាការព្រមានរបស់ឧស្សាហកម្មក្នុងវិស័យបាល់ទាត់ប្រទេសនេះ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលប្រទេសអុីតាលីបានច្រានចោលសំណើដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាកាន់តែច្រើនឡើងនៅក្នុងព្រឹត្តិការណ៍កីឡារួមទាំងការអនុញ្ញាតឲ្យមានអ្នកទស្សនា១០០០នាក់នាពេលបច្ចុប្បន្ននៅឯការប្រកួតបាល់ទាត់ SerieA។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Serie A លោក Luigi De Siervo បានប្រាប់ទូរទស្សន៍រដ្ឋថា “រហូតមកដល់ពេលនេះក្របខ័ណ្ឌ Serie A កំពុងជួបប្រទះនូវការខ្វះខាតទឹកប្រាក់ជាង៥០០លានផោន។ ប្រព័ន្ធទាំងមូលគឺជិតដល់ការដួលរលំហើយដោយអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាបង្កើនការដាក់ឲ្យមានអ្នកគាំទ្របណ្តើរៗនៅតាមការប្រកួតនានាក្នុងកីឡដ្ឋាន។ ប្រាក់ចំណូលពីការប្រកួតមានចំនួនប្រហែល១១ភាគរយនៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ក្លិបនៅក្របខ័ណ្ឌ Serie A ដែលភាគច្រើនត្រូវបានបង្កើតឡើងតាមរយៈការចាក់ផ្សាយតាមទូរទស្សន៍ត្រឹមត្រូវ។ ប៉ុន្តែប្រភពចំណូលនេះក៏កំពុងធ្លាក់ចុះផងដែរដោយសារតែអ្នកផ្សព្វផ្សាយទូទាំងពិភពលោកឆ្លើយតបនឹងចំណូលផ្សាយពាណិជ្ជកម្មទាបជាងមុនដោយកាត់បន្ថយការចំណាយលើកិច្ចព្រមព្រៀងខាងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ទៅលើក្លិបដែលមានបំណុល ក្របខ័ណ្ឌ Serie A កំពុងពិចារណាលក់ភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុនដែលទើបបង្កើតថ្មីដែលគ្រប់គ្រងសិទ្ធិផ្សាយរបស់លីគសម្រាប់រយៈពេល១០រដូវកាល។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ២គឺ CVC … អាន​បន្ថែម ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖ធនាគារពិភពលោក​ បានប្រកាសពីកញ្ចប់ជំនួយ​មានទឹកប្រាក់ដល់ទៅ​១២ពាន់លានដុល្លារ ជួយដល់ប្រទេសក្រីក្រសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ តាមគម្រោងខាងលើរបស់ ធនាគារពិភពលោក ទឹកប្រាក់ទាំង​នោះអាចទិញវ៉ាក់សាំងសម្រាប់បង្ការការឆ្លងកូវីដ​-១៩ ដល់មនុស្ស​២ពាន់លាននាក់​។ ដើម្បីធានាដល់បណ្តាប្រទេសក្រីក្រមានប្រាក់ចំណូលទាបធនាគារពិភពលោក​បានស្នើដល់ប្រទេសអ្នកមានដើរតួនាទីសំខាន់ បើកប្រាក់ទាំងនោះក្នុងរយៈពេល​១២-១៨ខែខាងមុខ​។ គិតមកដល់ព្រឹកថ្ងៃទី​៣០ … អាន​បន្ថែម ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឲ្យដឹងថា ប្រធានក្លិប Olimpiaមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយគឺលោក Marco Trovato បានទទួលបំរាមក្នុងវិស័យបាល់ទាត់អស់មួយជីវិតចំពោះការជួសជុល និងការរៀបចំលទ្ធផលការប្រកួតទុកមុន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៤១ឆ្នាំរូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១០ម៉ឺនហ្វ្រង់ស្វ៊ីស (ប្រហែល១០៨,០០០ដុល្លារសហរដ្ឋអាមេរិក) និងមិនឲ្យពាក់ព័ន្ធវិស័យបាល់ទាត់មួយជីវិត។ គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថា លោក Trovato មានទោសពីបទរៀបចំការប្រកួត និងការប្រកួតបាល់ទាត់ទុកមុន និងការខកខានមិនបានសហការជាមួយអ្នកស៊ើបអង្កេត។ ការសម្រេចចិត្តដាក់ទណ្ឌកម្មលោក Trovato គឺទាក់ទងទៅនឹងការប្រកួតជាច្រើនដែលបានកើតឡើងរវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ខណៈពេលដែលគាត់នៅជាប្រធានក្លិប ។ លោក Trovato ដែលធ្លាប់ធ្វើជាប្រធានក្លិប Asuncion ផងចាប់តាំងពីឆ្នាំ២០១៤ មានរយៈពេល១០ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍។ នៅក្នុងសន្និសីទវីដេអូមួយលោក Trovato បានប្តេជ្ញាថា នឹងយករឿងក្តីរបស់លោកទៅតុលាការអាជ្ញាកណ្តាលផ្នែកកីឡាប្រសិនបើចាំបាច់ដើម្បីជម្រះឈ្មោះរបស់លោក។ … អាន​បន្ថែម FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

កីឡាករ Loris Karius បានចាកចេញពីក្រុម Liverpool ម្តងទៀតដើម្បីចូលរួមជាមួយក្រុម Union Berlin ដែលស្ថិតក្នុងក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីម្សិលមិញ។ អ្នកចាំទី Karius បានបញ្ចប់កិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំជាមួយក្លិបយក្សទួរគី Besiktas កាលពីខែឧសភា ដោយសារតែមានការខ្វែងគំនិតគ្នាលើការបើកប្រាក់ឈ្នួលរបស់គាត់។ អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះដែលបានចូលរួមជាមួយ Besiktas កាលពីខែសីហា ឆ្នាំ២០១៨ បានផ្សាភ្ជាប់ការវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយត្រូវក្លិបដើមគឺ Liverpoo បន្តខ្ចីជើងទៅ Union Berlin ។ Karius បានមកដល់ទឹកដី Anfield ពីក្លិប Mainz 05 របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦ និងបានលេង៤៩ ប្រកួតសម្រាប់ក្រុមជើងឯក Premier … អាន​បន្ថែម អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

ប៉ូលិសបារាំង​រុះរើជំរំជនភៀសខ្លួនខុសច្បាប់នៅកំពង់ផែCalais

ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បារាំង​បានឲ្យដឹងថា ​សកម្មភាព​រុះរើទីតាំងជនភៀសខ្លួន​ដែលមាន មនុស្ស​ប្រមាណ ៧០០នាក់រស់នៅ​ទីនោះ​ តាំងពីព្រឹកថ្ងៃទី​២៩ខែកញ្ញា។ នៅព្រឹកថ្ងៃទី​២៩ខែកញ្ញា (ពេលវេលានៅបារាំង) កម្លាំងប៉ូលិសបានទៅកាន់កំពង់ផែរុះរើទីជំរំជនភៀសខ្លួន នៅកំពង់ផែ … អាន​បន្ថែម ប៉ូលិសបារាំង​រុះរើជំរំជនភៀសខ្លួនខុសច្បាប់នៅកំពង់ផែCalais

កាំជ្រួចមីស៊ីល ធ្លាក់ចំផ្ទះពលរដ្ឋនៅអុីរ៉ាក់ ស្លាប់មួយគ្រួសារ​៥នាក់

ជារឿងអកុសល កំាជ្រួមចមីស៊ីល បានធ្លាក់ចំផ្ទះពលរដ្ឋ​ បណ្តាលឲ្យកុមារ​៣នាក់និងស្រ្តី២នាក់ ក្នុងគ្រួសារមួយនៅប្រទេសអុីរ៉ាក់ស្លាប់​ កាលពីថ្ងៃទី​២៨ខែកញ្ញា ។ មីស៊ីលខាងលើគឺសំដៅទៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាត ដែលជាទីតាំងឈរជើងនៃកម្លាំងទាហានអាមេរិក​។ ប៉ុន្តែមីស៊ីលមិនទៅដល់គោលដៅក៏ធ្លាក់លើផ្ទះពលរដ្ឋ​។ … អាន​បន្ថែម កាំជ្រួចមីស៊ីល ធ្លាក់ចំផ្ទះពលរដ្ឋនៅអុីរ៉ាក់ ស្លាប់មួយគ្រួសារ​៥នាក់

ទីក្រុងមូស្គូបន្តឲ្យសិស្សឈប់សម្រាកក្នុងខែតុលាជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

បើទោះបីរុស្ស៊ីជាប្រទេសមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩មុនគេបង្អស់នៅលើពិភពលោក​​ក្តី ប៉ុន្តែប្រទេសនេះ​នៅតែ​បន្តរិឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ នៅពេលនេះដែរអភិបាលក្រុងមូស្គូ លោក Sergei Sobyanin នៅថ្ងៃទី​២៩ខែកញ្ញា ​បានប្រកាសថា ទីក្រុងមូស្គូ នឹងបន្តឲ្យសិស្សសាលាសម្រាកក្នុងខែតុលាជាបន្តទៀត … អាន​បន្ថែម ទីក្រុងមូស្គូបន្តឲ្យសិស្សឈប់សម្រាកក្នុងខែតុលាជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ប្រមុខដឹកនាំ UN៖ អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី បង្កើតបទឈប់បាញ់គ្នា​ជាបន្ទាន់

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះផ្សាយថា លោក អាន់តូនីញ៉ូ ហ្គួទែរែស … អាន​បន្ថែម ប្រមុខដឹកនាំ UN៖ អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី បង្កើតបទឈប់បាញ់គ្នា​ជាបន្ទាន់

ចៅក្រមអាមេរិកព្រមានលោកត្រាំបំពានច្បាប់រដ្ឋធម្មនុញ្ញក្នុងករណីហាមប្រាម ទិកតុក

ចៅក្រមអាមេរិកមួយរូបបានបញ្ជាក់ថា ច្បាប់ហាមប្រាមដល់បណ្តាញសង្គមកម្សាន្ត​ ទិកតុករបស់ចិន​នៅលើទឹកដីអាមេរិកគឺជារឿងខុសច្បាប់។ ចៅក្រមក្នុងទីក្រុង វ៉ាស៊ីនតោន​លោកCarl Nichols កាលពីថ្ងៃទី​២៨ ខែកញ្ញា បាន បញ្ជាក់ថា … អាន​បន្ថែម ចៅក្រមអាមេរិកព្រមានលោកត្រាំបំពានច្បាប់រដ្ឋធម្មនុញ្ញក្នុងករណីហាមប្រាម ទិកតុក

សកលវិទ្យាល័យជាង ៣០ នៅចក្រភពអង់គ្លេស៖ រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ខណៈនិស្សិតរាប់ពាន់នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដាក់ដោយឡែកពីគេ

អន្តរជាតិ៖ បើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៅទូទាំងចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា៖ចាប់តាំងពីការចាប់ផ្តើមឆមាសថ្មីនៅដើមខែនេះករណីឆ្លងជំងឺ COVID-19 នៅតាមសាកលវិទ្យាល័យជាង ៣០កន្លែង ក្នុងចំណោមសកលវិទ្យាល័យទាំងអស់ … អាន​បន្ថែម សកលវិទ្យាល័យជាង ៣០ នៅចក្រភពអង់គ្លេស៖ រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ខណៈនិស្សិតរាប់ពាន់នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដាក់ដោយឡែកពីគេ

នូវែលហ្សេឡង់នឹងបោះឆ្នោតសភានៅថ្ងៃទី១៧ខែតុលាឆ្នាំ​២០២០

បច្ចុប្បន្នបណ្តាតំណាងរាស្ត្រនូវែលហ្សេឡង់​បានខិតខំប្រកួតប្រជែងស្វែងរកការគាំទ្រ​សម្រាប់ការបោះឆ្នោត​សភាដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ​២០២០​ខាងមុខ។ ពេលនេះគណបក្សកាន់អំណាចរបស់លោកស្រីJacinda Adern និងគណបក្សប្រឆាំងរបស់លោកស្រី Judith Collins មានប្រៀប នៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតនោះ។​ ក្នុងចំណោមគណបក្សនាំមុខទាំងពីរ ខាងលើ … អាន​បន្ថែម នូវែលហ្សេឡង់នឹងបោះឆ្នោតសភានៅថ្ងៃទី១៧ខែតុលាឆ្នាំ​២០២០

នៅឆ្នាំ២០៣០ខាងមុខនេះ! លោក បូរី​ស ច​ន​សុន ​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុបចក្រភព​អង់គ្លេស

អន្តរជាតិ៖ ​យោងតាម​សារព័ត៌មាន BBC នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន បាន​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ចក្រភព​អង់គ្លេស​ ហើយលោក ច​ន​សុន នឹងចូលរួម​ជាមួយ​មេដឹកនាំ​ចំនួន​ប្រទេស … អាន​បន្ថែម នៅឆ្នាំ២០៣០ខាងមុខនេះ! លោក បូរី​ស ច​ន​សុន ​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុបចក្រភព​អង់គ្លេស