Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។ លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny Pacquiaoបានប្រាប់ AFP តាមអុីមែលថា ការប្រកួតរវាងម្ចាស់ជើងឯកពិភពលោក៨ស្ថាប័ន ជាមួយកីឡាករ McGregor នឹងក្លាយជាព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យមួយ។ Manny Pacquiao អាយុ៤១ឆ្នាំមិនបានចូលសង្វៀនប្រកួតចាប់តាំងពីបានប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA ជាមួយនឹងជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើ Keith Thurman នៅ Las Vegas កាលពីខែកក្កដា ឆ្នាំមុន។ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅលោក McGregor បានអះអាងលើបណ្តាញសង្គមថា ចង់ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Pacquiao ដែលលោកថាជាកិត្តិយសណាស់ដែលបានជួបអ្នកប្រដាល់ដ៏អស្ចារ្យពីរនាក់នៃយុគសម័យទំនើប ។ នៅក្នុងរបាយការណ៍មួយនៅលើទូរទស្សន៍ ESPN ក្នុងពេលជាមួយគ្នានោះអ្នកចាត់ការទូទៅរបស់លោក McGregor គឺលោក Audie Attar បាននិយាយថា ការពិភាក្សាអំពីការប្រកួតរបស់ប៉ាក់គីអាវកំពុងតែដំណើរការទៅមុខ ហើយដែលអាចនឹងមានលទ្ធផលនៅខែធ្នូ ឬខែមករាខាងមុខ … អាន​បន្ថែម Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

មិនទាន់ចប់ទេ! ករណីបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់, កូរ៉េខាងត្បូងនឹងស្នើឲ្យកូរ៉េខាងជើង បើកការស៊ើបអង្កេតរួមគ្នា

អន្តរជាតិ៖ បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា … អាន​បន្ថែម មិនទាន់ចប់ទេ! ករណីបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់, កូរ៉េខាងត្បូងនឹងស្នើឲ្យកូរ៉េខាងជើង បើកការស៊ើបអង្កេតរួមគ្នា

ប្រទេសចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍ ដោយសារតែCOVID-19

អន្តរជាតិ៖ បន្ទាប់ពីមន្ត្រីជំនាញរបស់ចិន បានរកឃើញត្រីក្លាសេមានផ្ទុកវីរុសកូរ៉ូណា នៅលើកញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ ។ ពេលនេះប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍ ។ បើតាមមន្រ្តីការិយាល័យគយចិន … អាន​បន្ថែម ប្រទេសចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍ ដោយសារតែCOVID-19

លោក ស៊ូហ្កា និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ

អន្តរជាតិ៖ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide )នៅថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះថា៖ លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន … អាន​បន្ថែម លោក ស៊ូហ្កា និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ

មេដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន ស្នើសុំឲ្យអាមេរិក និងចិនឈប់ឈ្លោះគ្នា និងអំពាវនាវឲ្យUN ចែកចាយវ៉ាក់សាំងកូវីដ-១៩«ដោយមិនគិតថ្លៃ»

អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះផ្សាយថា មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីន បានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ … អាន​បន្ថែម មេដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន ស្នើសុំឲ្យអាមេរិក និងចិនឈប់ឈ្លោះគ្នា និងអំពាវនាវឲ្យUN ចែកចាយវ៉ាក់សាំងកូវីដ-១៩«ដោយមិនគិតថ្លៃ»

អូស្ត្រាលីប្រកាសនៅអង្គការសហប្រជាជាតិថា​ ពិភពលោកត្រូវការដឹងពីប្រភពនៃ​វីរុសកូវីដ​-១៩

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ​ផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាតិ​​ថា លោកបានស្នើឲ្យពិភពលោកត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីប្រភពកូវីដ​-១៩​ឲ្យបានច្បាស់លាស់។ តាមការលើកឡើងរបស់​លោក Scott Morrison ការស្រាវជ្រាវជាសាកលនឹងត្រូវបានធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកបានដឹងច្បាស់ពីប្រភពកូវីដ​-១៩​។ … អាន​បន្ថែម អូស្ត្រាលីប្រកាសនៅអង្គការសហប្រជាជាតិថា​ ពិភពលោកត្រូវការដឹងពីប្រភពនៃ​វីរុសកូវីដ​-១៩

ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ គម្រោងផ្លូវដែកធុនស្រាលដោយគាំទ្រពីជប៉ុន ត្រូវប្រធានាធិបតីស្រីលង្កាបញ្ជាឲ្យលុបចោល

អន្តរជាតិ៖ គម្រោងផ្លូវដែកធុនស្រាលមានតម្លៃ ១,៥ពាន់លានដុល្លារ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុប្រទេសជប៉ុន ដោយកិច្ចព្រមព្រៀងផ្លូវដែកនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន ក៏ត្រូវប្រធានាធិបតីស្រីលង្កាបច្ចុប្បន្ន លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា … អាន​បន្ថែម ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ គម្រោងផ្លូវដែកធុនស្រាលដោយគាំទ្រពីជប៉ុន ត្រូវប្រធានាធិបតីស្រីលង្កាបញ្ជាឲ្យលុបចោល

ក្រុមហ៊ុន Google ប្រកាសជាផ្លូវការថា៖ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកទាំងអស់ត្រូវហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្ម

អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ក្រុមហ៊ុនយក្ស Google  បានផ្ញើអ៉ីម៉ែលទៅកាន់អ្នកផ្សព្វផ្សាយដោយក្រុមហ៊ុនមួយនេះប្រកាសផ្លូវការថា៖ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងមិនត្រូវបានអនុញ្ញាត ឬដំណើរការនោះទេ។ … អាន​បន្ថែម ក្រុមហ៊ុន Google ប្រកាសជាផ្លូវការថា៖ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកទាំងអស់ត្រូវហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តីជប៉ុនថ្មីត្រៀមខ្លួនជួបលោកគីមជុងអ៊ុន“ ដោយគ្មានលក្ខខណ្ឌ”

នាយករដ្ឋមន្ត្រីថ្មីជប៉ុន​ បានប្រកាសថា លោកបានត្រៀមខ្លួនដើម្បីជួបពិភាក្សា​ជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បី បង្កើនទំនាក់ទំនងទ្វេភាគី​ ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ ។ នៅក្នុងសារ«វីដេអូ» ដែលផ្ញើទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២៥ខែកញ្ញា … អាន​បន្ថែម នាយករដ្ឋមន្រ្តីជប៉ុនថ្មីត្រៀមខ្លួនជួបលោកគីមជុងអ៊ុន“ ដោយគ្មានលក្ខខណ្ឌ”

Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។ ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules Kounde របស់ក្លិប Sevilla និងកីឡាករ Jose Gimenez របស់ក្លិបAtletico Madrid ប៉ុន្តែក្លិបទាំងពីរបានបដិសេធក្នុងពេលដោះដូរកីឡាករបច្ចុប្បន្ន ហើយក្លិបក៏ងាកមកចាប់អារម្មណ៍កីឡាករ Ruben Dias របស់ក្លិបព័រទុយហ្គាល់វិញ។ យោងតាមសារព័ត៌មានក្នុងប្រទេសព័រទុយហ្គាល់ Ruben Dias បានក្លាយជាជម្រើសទី១របស់ក្លិប Man City ក្នុងការតាមរកខ្សែការពារកណ្តាលសម្រាប់រដូវកាលនេះ។ របាយការណ៍បានបង្ហាញថា Man … អាន​បន្ថែម Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica

យន្តហោះយោធាអ៊ុយក្រែនសម្រាប់ហ្វឹកហាត់បានធ្លាក់សម្លាប់មនុស្ស២២នាក់

យន្តហោះ​សម្រាប់ហ្វឹកហាត់កម្លាំងទាហាននៅអ៊ុយក្រែនបានជួបគ្រោះថ្នាក់ធ្លាក់ពេលព្យាយាមចុះចតជាបន្ទាន់ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅសម្លាប់មនុស្ស ២២នាក់​។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅយប់ថ្ងៃទី​២៥ខែកញ្ញា ពេលនោះយន្តហោះយោធាប្រភេទAn-26 របស់កម្លាំងទាហានអាកាសអ៊ុយក្រែន បានធ្លាក់នៅតំបន់ Kharkov ស្ថិតនៅភាគខាងជើង​ប្រទេសនេះ សម្លាប់មនុស្ស … អាន​បន្ថែម យន្តហោះយោធាអ៊ុយក្រែនសម្រាប់ហ្វឹកហាត់បានធ្លាក់សម្លាប់មនុស្ស២២នាក់

ក្រោយមេដឹកនាំប្រឆាំង អះអាងថា៖ ខ្លួន​មាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ ,ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថាការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​

អន្តរជាតិ៖ បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលអះអាងថា៖ ​លោកបាន​ប្រមែ​ប្រមូល​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ហើយ ។ ប៉ុន្តែតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក … អាន​បន្ថែម ក្រោយមេដឹកនាំប្រឆាំង អះអាងថា៖ ខ្លួន​មាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ ,ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថាការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​