ខេត្តបន្ទាយមានជ័យៈពលករខ្មែរសម្រុកពីប្រទេសថៃរាប់ពាន់នាក់បានមកកកស្ទះនៅផ្សាររោងក្លឿរ ស្រុកអារញ្ញខេត្តស្រះកែវ(ថៃ)ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រៀមចូលមកស្រុកកំណើតរបស់ពួកគាត់វិញ បន្ទាប់ពីរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់។ សេចក្ដីរាយការបញ្ជាក់ថាៈនៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២៣នេះនៅមាត់ច្រកខ្លងលឹកស្រុកអារញ្ញខេត្តស្រះកែវ(ប្រទេសថៃ)ឈមនិងច្រកទ្វារអន្តជាតិប៉ោយប៉ែត គេឃើញមានពលករប្រុស ស្រីខ្លះមានបង្វិចខោ អាវសំពីងសំពោងមានអង្គុយ ខ្លះឈរត្រៀបត្រារាប់ពាន់នាក់រងចាំវាយត្រាពីសមត្ថកិច្ចថៃដើម្បីវិល ត្រលប់មកស្រុកកគណើតវិញ។សេចក្តីរាយការពីសមត្ថកិច្ចបន្តថាៈនៅល្ងាចប្រមាណជាម៉ោង៥ ថៃ្ងដដែលនេះគេនៅតែឃើញពលករខ្មែរសម្រុកមកជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយ … អានបន្ថែម ពលករខ្មែររាប់ពាន់នាក់កំពុងរងចាំចូលមកកាន់ប្រទេសកម្ពុជានៅស្រុកអារញ្ញ(ថៃ)ច្រកទ្វារអន្តរជាតិប៉ោយប៉ែត