មិនគួរឱ្យជឿកីឡដ្ឋានបាល់ទាត់អន្តរជាតិមួយមានរថភ្លើងឆ្លងកាត់ទីលានបាល់ទាត់
អ្នកគាំទ្របាល់ទាត់ជាច្រើនប្រហែលជាស្គាល់កីឡដ្ឋាន TJ TatranCierny Balog ដោយមិនដឹងខ្លួនប្រសិនបើពួកគេបានឃើញវីដេអូ និងរូបភាពដែលថតបានដោយសារព័ត៌មានអេស្ប៉ាញ MARCA។ រូបភាពនេះបានបង្ហាញពីរបៀបដែលរថភ្លើងធ្វើដំណើរតាមចំហៀងនៃទីលានប្រកួតបាល់ទាត់ដែលអ្នកគាំទ្រមើលពីម្ខាងទៀតនៃផ្លូវដែក។ មូលហេតុនៅខាងក្រោយគឺពហុកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៨២ នៅពេលដែលផ្លូវដែកមិនត្រូវបានប្រើប្រាស់ ប៉ុន្តែរថភ្លើងមួយត្រូវបានដំណើរឡើងវិញសម្រាប់ដឹកភ្ញៀវទេសចរនៅប្រទេសស្លូវ៉ាគី។ ទោះបីកីឡដ្ឋាននេះកំពុងធ្វើដំណើរក៏ដោយក៏អាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមផ្លូវដែកសម្រាប់ដឹកជញ្ជូនមនុស្ស និងដឹកជញ្ជូនឈើផងដែរ ៕ ដោយ៖ភារៈ អានបន្ថែម មិនគួរឱ្យជឿកីឡដ្ឋានបាល់ទាត់អន្តរជាតិមួយមានរថភ្លើងឆ្លងកាត់ទីលានបាល់ទាត់
