ជម្រុះ World Cup តំបន់អាមេរិកខាតត្បូង៖ អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីនទទួលលទ្ធផលល្អ ខណៈប៉ារ៉ាហ្គាយបានត្រឹមស្មើ

ការប្រកួតវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងមាន៣គូសម្រាប់ព្រឹកថ្ងៃទី៩ តុលានេះបានប្រកួតចប់ហើយ ដោយក្រុមអ៊ុយរ៉ាយហ្គាយបានយកឈ្នះក្រុមភ្ញៀវឈីលីក្នុងលទ្ធផល២ទល់១។ ខ្សែប្រយុទ្ធ Suárez​ ជាអ្នករកគ្រាប់បាល់នាំឲ្យអ៊ុយរ៉ាហ្គាយនៅនាទីទី៣៩ ដោយបាល់ប៉េណាល់ទី ប៉ុន្តែនៅនាទីទី៥៤ ខ្សែប្រយុទ្ធ Sánchez រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៩០+៣ ជិតចប់ការប្រកួតទៅហើយ … អាន​បន្ថែម ជម្រុះ World Cup តំបន់អាមេរិកខាតត្បូង៖ អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីនទទួលលទ្ធផលល្អ ខណៈប៉ារ៉ាហ្គាយបានត្រឹមស្មើ

Akanji របស់ Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសស្វីស

ក្លិបយក្សនៅលីគកំពូលអាល្លឺម៉ង់Bundesliga បានប្រកាសថាខ្សែការពាររបស់ក្រុម Borussia Dortmund កីឡាករ Manuel Akanjiបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលកីឡាកររូនេះបំពេញកាតព្វកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសស្វីស។ ក្លិបបានអះអាថា សហព័ន្ធបាល់ទាត់ស្វីសបានប្រកាសពីការធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃពុធ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំរូបនេះមិនមានរោគសញ្ញាអ្វីឡើយ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ក្រុមជម្រើសជាតិស្វីសដែលបានប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃពុធ ដោយស្វីសបានចាញ់ក្រុមក្រូអាត២ទល់១ បន្ទាប់មកប៉ះជាមួយអេស្ប៉ាញនៅថ្ងៃសៅរ៍ និងប៉ះជាមួយអាឡឺម៉ង់៣ថ្ងៃក្រោយនៅក្នុងកម្មវិធី Nations League ។ ក្លិប Dortmund បានចេញសេចក្ដីថ្លែងការណ៍ថា ការធ្វើតេស្តសាកល្បងធ្វើឡើងកាលពីសប្តាហ៍មុនលើកីឡាករទាំងអស់របស់ក្លិប មុនពេលពួកគេចេញទៅប្រកួតអន្តរជាតិគឺលទ្ធផលអវិជ្ជមាន។ សេចក្តីថ្លែងការណ៍ដដែលបានអះអាងថា រាល់ការធ្វើតេស្តសាកល្បងធ្វើឡើងសម្រាប់បុគ្គលិក និងកីឡាករបន្ទាប់ពីការប្រកួតកាលពីសប្តាហ៍មុនជាមួយនឹងក្រុមហ្វ្រេងបឺគគឺអវិជ្ជមានទាំងអស់ ។ ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានឈប់សម្រាកនៅចុងសប្តាហ៍នេះដើម្បីឲ្យកីឡាករមួយចំនួនជាប់កាតព្វកិច្ចជាមួយជម្រើសជាតិ ដោយមានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតពានរង្វាន់ Nations League ៕ដោយ៖ភារៈ អាន​បន្ថែម Akanji របស់ Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសស្វីស

Joshua Cheptegei បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ម៉ែត្រខណៈដែល Letesenbet Gidey បំបែកកំណត់ត្រាល្អបំផុតរត់៥.០០០ម៉ែត្រផ្នែកនារី

កីឡាករ Joshua Cheptegei របស់អ៊ូហ្គង់ដាបានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ ម៉ែត្រផ្នែកបុរស ខណៈដែលកីឡាការិនីLetesenbet Gidey របស់អេត្យូពីបានបំបែកកំណត់ត្រាផ្នែកនារីរត់ចម្ងាយ៥.០០០ម៉ែត្រនៅ Valencia ។ Cheptegei វ័យ២៤ឆ្នាំ បានប្រើថិរវេលា២៦នាទី និង១១វិនាទីដើម្បីផ្តួលកីឡាករវ័យ១៥ឆ្នាំ Kenenisa Bekele ដោយប្រើពេលច្រើនជាង៦វិនាទី។ចំណែកកីឡាការិនី Letesenbet Gidey វ័យ២២ឆ្នាំ បានប្រើថិរវេលា១៤នាទីនិង៦.៦២វិនាទីបានបំបែកកំណត់ត្រាចាស់របស់កីឡាការិនី Tirunesh Dibaba ដែលប្រើពេល១៤នាទី និង១១,១៥វិនាទីកាលពីឆ្នាំ២០០៨ ។ ពួកគេទទួលបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍កំណត់ត្រាពិភពលោកNN Valencia ដែលជាព្រឹត្តិការណ៍មួយបានកើតឡើងនៅក្នុងទីក្រុងValencia ប្រទេសអេស្ប៉ាញ។ Letesenbet Gidey ដែលបានឈ្នះមេដាយប្រាក់រត់ចម្ងាយ១០.០០០ ម៉ែត្រក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៩ នៅទីក្រុងដូហាបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់! នេះគឺជាក្តីសុបិន្តយូរមកហើយ វាពិតជាធំណាស់សម្រាប់ខ្ញុំ” ។ … អាន​បន្ថែម Joshua Cheptegei បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ម៉ែត្រខណៈដែល Letesenbet Gidey បំបែកកំណត់ត្រាល្អបំផុតរត់៥.០០០ម៉ែត្រផ្នែកនារី

សមាគម និងលីគបាល់ទាត់អង់គ្លេសជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើងវិញ

សមាគមកីឡាបាល់ទាត់អង់គ្លេស និងលីគបាល់ទាត់អង់គ្លេសបានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញដោយធានាដល់អ្នកគាំទ្រក្នុងលិខិតចំហថា ពួកគេអាចរៀបចំការប្រកួតប្រកបដោយសុវត្ថិភាព។ រដ្ឋាភិបាលសង្ឃឹមថានឹងអនុញ្ញាតឱ្យមានការត្រឡប់មកវិញនូវចំនួនមនុស្សពី២៥ទៅ៣៣ភាគរយចាប់ពីថ្ងៃទី១ ខែតុលា ប៉ុន្តែកាលពីខែមុននាយករដ្ឋមន្រ្តីលោក Boris Johnson បាននិយាយថា ផែនការទាំងនោះត្រូវបានរក្សាទុកជាផ្នែកមួយនៃការរឹតត្បិតថ្មីដើម្បីកំណត់ពីការរីករាលដាលនៃជំងឺCovid-19។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters, នាយកប្រតិបត្តិសមាគមបាល់ទាត់អង់គ្លេសលោក Mark Bullingham, នាយកសមាគមបាល់ទាត់អង់គ្លេសនៃកីឡាបាល់ទាត់ស្ត្រីលោក Kelly Simmons និងនាយកប្រតិបត្តិ EFL លោក David Baldwin បានថ្លែងក្នុងលិខិតរួមមួយថា ពួកគេបានធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យទីកន្លែងមានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់អ្នកគាំទ្រក្នុងកីឡដ្ឋាន។ នៅក្នុងលិខិតនោះបានបន្តថា “ជាមួយនឹង EFL, … អាន​បន្ថែម សមាគម និងលីគបាល់ទាត់អង់គ្លេសជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើងវិញ

កីឡាករ Armstrong, Tierney និង Christie ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនពេលក្រុមស្កុតឡេនប៉ះអុីស្រាអែល

កីឡាករ Stuart Armstrong, Kieran Tierney និង Ryan Christie នឹងអវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ របស់ស្កុតឡេនប្រកួតជាមួយនឹងអុីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ។ Armstrong គឺជាសមាជិកតែម្នាក់គត់នៃក្រុមដែលបានធ្វើការសាកល្បងតេស្តវិជ្ជមាន។ ប៉ុន្តែខ្សែការពារ Tierney និងខ្សែការពាររបស់ក្លិប Celticកីឡាករ Christie ត្រូវនៅដោយឡែកពីគេរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានគេស្គាល់ថាជាមនុស្សជិតស្និទ្ធនឹងអ្នកឆ្លង។ ពួកគេក៏នឹងខកខានការប្រកួតមិត្តភាពជាមួយនឹងស្លូវ៉ាគី និងសាធារណរដ្ឋឆែកផងដែរ។ គ្រូបង្វឹកលោក Steve Clarke បានបង្ហើបផងដែរថា ខ្សែការពារ Scott McKenna និង Liam Palmer និងខ្សែប្រយុទ្ធ Oliver … អាន​បន្ថែម កីឡាករ Armstrong, Tierney និង Christie ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនពេលក្រុមស្កុតឡេនប៉ះអុីស្រាអែល

Novak Djokovic បានផ្តួល់ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី French Open

កីឡាករ Novak Djokovic ជាកីឡាករវាយតឺន្នីសចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកបានយកឈ្នះកីឡាករ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open កាលពីរាត្រីម្សិលមិញ។ កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីរូបនេះបានប្រកួតយ៉ាងស្វិតស្វាញដោយខកចិត្តក្នុងការចាញ់សិតទី១ ប៉ុន្តែបានបន្តឈ្នះសិតទី២ និងបន្តបន្ទាប់ដោយលទ្ធផល ៤-៦ ៦-២ ៦-៣ ៦-៤ ។ វាជាការប្រកួតម្តងទៀតនៃកម្មវិធី US Open កាលពីខែកញ្ញា ដែល Djokovic ត្រូវបានលុបចោលដោយសារការវាយកូនបាល់ត្រូវអាជ្ញាកណ្តាល ហើយ Djokovic នឹងត្រូវជួបជាមួយកីឡាករ Stefanos Tsitsipas នៅវគ្គបន្ទាប់។ កីឡាករ Djokovic មានវ័យ៣៣ឆ្នាំបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំពិតជាមិនមានអារម្មណ៍អស្ចារ្យក្នុងការចូលទៅកាន់វគ្គបន្តនៅថ្ងៃនេះ។ មានរឿងខ្លះបានកើតឡើងនៅក្នុងរាងកាយរបស់ខ្ញុំ។ ខ្ញុំត្រូវដោះស្រាយបញ្ហារាងកាយដែលនឹងមកដល់នៅពេលខាងមុខ ខណៈការប្រកួតបានបន្តខ្ញុំ មានអារម្មណ៍ប្រសើរជាងមុន មិនមានអារម្មណ៍ឈឺចាប់ខ្លាំងនោះទេ។ ប៉ុន្តែអ្នកដឹងទេខ្ញុំមិនចង់ដកអ្វីចេញពីការប្រកួតដ៏ល្អនោះទេជាពិសេសសម្រាប់ការប្រកួតជាមួយ Pablo Carreno Busta ដែលគាត់គឺជាកីឡាករល្អជាងគេដែលខ្ញុំធ្លាប់ជួបកន្លងមក”៕ដោយ៖ភារៈ … អាន​បន្ថែម Novak Djokovic បានផ្តួល់ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី French Open

Barcelona ចាប់ផ្តើមនីតិវិធីកាត់បន្ថយប្រាក់ឈ្នួលថ្មីសម្រាប់កីឡាករ និងនិយោជិក

ក្លិប Barcelona បានចាប់ផ្តើមនីតិវិធីច្បាប់សម្រាប់ការកាត់ប្រាក់ខែជាសកលកីឡាកររបស់ក្លិប, និយោជិករបស់ក្លិបទាំងអស់រួមទាំងក្រុមដែលលេងក្នុងក្រុមដំបូងនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលដែល ជាផ្នែកមួយនៃការកែប្រែយ៉ាងច្រើននៃកិច្ចសន្យារួម។ សមាជិកនៃក្រុមរបស់លោក Ronald Koeman ត្រូវបានគេស្នើសុំឱ្យជ្រើសរើសអ្នកតំណាងម្នាក់ដែល នឹងអង្គុយនៅក្បែរបុគ្គលិកក្លិបផ្សេងទៀតនៅលើគណៈកម្មាធិការពាណិជ្ជកម្មនិងចរចាកាត់បន្ថយប្រាក់ឈ្នួល។ បញ្ហាជាមួយនេះគឺថា ក្រុមបាល់ទាត់ក្រុមដំបូងភាគច្រើនគឺមានកាតព្វកិច្ចអន្តរជាតិដោយទុកជម្រើសមានកំណត់សម្រាប់អ្នកតំណាងជំនួស។ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងប្រទេសអេស្ប៉ាញនៅដើមឆ្នាំ២០២០ ដោយសារតែជំងឺឆ្លងកូវីដ-១៩ ក្លិប Barcelona បានដាក់ពាក្យសុំដើម្បីកាត់ប្រាក់ឈ្នួលដែលជាផ្នែកមួយនៃវិធានការទាំងនោះកីឡាករបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដោយ Lionel Messiទទួលយកបញ្ហាទាក់ទងនឹងការចរចារបស់ក្លិបដែរ។ ទោះយ៉ាងណាស្ថានភាពសេដ្ឋកិច្ចរបស់ក្លិប Barcelona កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មាន ខែក្រោយមក ហើយឥឡូវនេះគ្មានជំរើសអ្វីក្រៅពីដាក់ពាក្យសុំទៅលីគកំពូលអេស្ប៉ាញនោះទេ ។ ក្លិបបានបង្ហាញគណនីរបស់ពួកគេរួចហើយរួមមានបំណុល៤៨៨លានអឺរ៉ូ និងខាតបង់៩៧លានអឺរ៉ូ។ ក្លិបក៏បានចំណាយ៨៥៥លានអឺរ៉ូ ពោលគឺ១៩២លានអឺរ៉ូតិចជាងអ្វីដែលបានចែងដំបូងក្នុងថវិការបស់ពួកគេ។ នៅក្នុងលក្ខន្តិកៈកីឡាករមានសិទ្ធិដូចគ្នានឹងនិយោជិករបស់ក្លិបដើម្បីលុបចោលកិច្ចសន្យារបស់ពួកគេប្រសិនបើពួកគេចង់ធ្វើឱ្យមានការកែប្រែថ្មីម្តងទៀត។ ដើម្បីចៀសវាងការបាត់បង់កីឡាករដោយឥតគិតថ្លៃក្លិបBarcelona នឹងត្រូវពិភាក្សាជាមួយកីឡាករ ម្នាក់ៗជាឯកជនដើម្បីឈានដល់កិច្ចព្រមព្រៀងដែលរារាំងបញ្ហានេះ ៕ដោយ៖ភារៈ   អាន​បន្ថែម Barcelona ចាប់ផ្តើមនីតិវិធីកាត់បន្ថយប្រាក់ឈ្នួលថ្មីសម្រាប់កីឡាករ និងនិយោជិក

អាល្លឺម៉ង់កាត់បន្ថយសមាសភាពអ្នកគាំទ្រពី៩.២០០នាក់មកត្រឹម៣០០នាក់សម្រាប់ចូលទស្សនាការប្រកួតមិត្តភាពជាមួយទួរគី

សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានលុបចោលផែនការដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រចំនួន៩.២០០នាក់ចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានក្នុងការប្រកួតមិត្តភាពរបស់អាល្លឺម៉ង់ជាមួយទួរគីកាលពីរាត្រីថ្ងៃពុធ ដោយលទ្ធផល ៣ទល់៣ ។ បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតដោយសារជំងឺកូវីដ-១៩នៅប្រទេសអាល្លឺម៉ង់ក្រុមលីគកំពូល Bundesliga ត្រូវបានស្វាគមន៍អ្នកគាំទ្រជាបណ្តើរៗចាប់តាំងពីការប្រកួតចាប់ផ្តើមនៃរដូវកាល ២០២០-២០២១ ទោះបីជាមានការថយចុះនៃការឆ្លងជំងឺនេះក៏ដោយ។ អ្នកគាំទ្រប្រមាណ៦០០០នាក់បានចូលទស្សនាផ្ទាល់ពេលក្រុមHoffenheim បំបាក់ក្រុមការពារតំណែងជើងឯក Bayern Munich ៤-១ កាលពីចុងខែកញ្ញាដោយសហព័ន្ធបាល់ទាត់ អាល្លឺម៉ង់ (DFL) កាលពីមុនបានសំរេចថា កីឡដ្ឋានអាចបំពេញបាន២០ ភាគរយនៃសមត្ថភាព របស់ពួកគេដរាបណាពិធីសារទាក់ទងនឹងសង្គមត្រូវបានអនុវត្ត។ UEFA បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះកាលពីសប្តាហ៍មុនដោយអនុញ្ញាតឱ្យពហុកីឡដ្ឋាន មានរហូតដល់៣០ភាគរយដោយមានការអនុញ្ញាតពីអាជ្ញាធរក្នុងស្រុក ហើយប្រទេសអាល្លឺម៉ង់ត្រូវបានគេដាក់ផែនការថាមានមនុស្សរហូតដល់៩.២០០ នាក់ចូលទស្សនាពេលប្រកួតគ្នាជាមួយទួរគីនៅទីក្រុងខឹឡូន។ ប៉ុន្តែដោយសារតែការកើនឡើងនូវអត្រានៃការឆ្លងជំងឺកូវីដ-១៩ក្នុងតំបន់ ពួកគេត្រូវបានគេបង្ខំឱ្យគិតឡើងវិញ។ សេចក្តីថ្លែងការណ៍របស់ DFB បានសរសេរថា “ផ្នែកសុខភាពក្នុងតំបន់នៅទីក្រុងខឹឡូនដោយមានការ ព្រមព្រៀងជាមួយអាជ្ញាធរមូលដ្ឋានបានជូនដំណឹងទៅសមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយទួរគីនេះ មិនអាចកើតឡើងជាមួយអ្នកគាំទ្រ៩.២០០នាក់បានទេ ។ … អាន​បន្ថែម អាល្លឺម៉ង់កាត់បន្ថយសមាសភាពអ្នកគាំទ្រពី៩.២០០នាក់មកត្រឹម៣០០នាក់សម្រាប់ចូលទស្សនាការប្រកួតមិត្តភាពជាមួយទួរគី

ការកំណត់លទ្ធផលនៃការប្រកួតជាគូផ្នែកនារីកម្មវិធី French Open ត្រូវបានស៊ើបអង្កេត

ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានបញ្ជាក់ថា ការស៊ើបអង្កេតមួយបានចាប់ផ្តើមពាក់ព័ន្ធនឹងការកំណត់លទ្ធផលនៃការប្រកួតក្នុងជុំទី១ នៃ French Open ផ្នែកនារី។ ក្រុមមន្រ្តីបានចាប់ផ្តើមស៊ើបអង្កេតតាំងពីថ្ងៃទី១ ខែតុលាបន្ទាប់ពីមានការសង្ស័យនៃ ការក្លែងបន្លំការរៀបចំការប្រកួត និងមានអំពើពុករលួយនៅក្នុងកីឡាវាយតឺន្នីនេះ ដែលការ ស៊ើបអង្កេតទំនងជាចំណាយពេលច្រើនសប្តាហ៍។ ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន BBC ថាការស៊ើបអង្កេតផ្តោតលើកីឡាករមួយចំនួនដូចជា Andreea Mitu និងPatricia Maria, Sizikova និង Madison Brengle ។ ចំណែកកីឡាការិនីរុស្ស៊ី Sizikova និងកីឡាការិនីអាមេរិក Brengle ដែលប្រកួតគ្នាដោយលទ្ធផល ៧-៦ (១០-៨) ៦-៤ លើក្រុមរ៉ូម៉ានីក៏ត្រូវបានស៊ើបអង្កេតដែរ។ លោក Alexei Selivanenko អនុប្រធានសហព័ន្ធកីឡាវាយតឺន្នីសរុស្ស៊ីបានប្រាប់គេហទំព័រកីឡាវាយតឺន្នីសដោយឆ្លើយតបនឹងរបាយការណ៍ក្នុងស្រុកអំពីបញ្ហានេះថា ដរាបណាមិនមានឯកសារផ្លូវការ វាឆាប់ពេកក្នុងការធ្វើអត្ថាធិប្បាយលើអ្វីដែលកីឡាវាយតឺន្នីសបានកំណត់គោលនយោបាយអត់ឱនចំពោះករណីប្រភេទនេះ។ ពាក់ព័ន្ធនឹងការស៊ើបអង្កេតខាងលើ អង្គភាពសុចរិតភាពកីឡាវាយតឺន្នីសនិងសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហាខាងលើនេះទេ៕ដោយ៖ភារៈ    អាន​បន្ថែម ការកំណត់លទ្ធផលនៃការប្រកួតជាគូផ្នែកនារីកម្មវិធី French Open ត្រូវបានស៊ើបអង្កេត

កម្មវិធីប្រកួតវាយតឺន្នីស Australian Open នៅទីក្រុង Auckland ត្រូវបានលុបចោលដោយសារតែវិបត្តិជំងឺកូវីដ-១៩

អ្នករៀបចំបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ការប្រកួតកីឡាវាយតឺន្នីសកម្មវិធី Auckland Classic ឆ្នាំ២០២១ ត្រូវបានលុបចោលដោយសារតែមានការលំបាកក្នុងការទទួលយកក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការប្រកួតដណ្តើមពានរង្វាន់របស់នូវែលហ្សេឡង់នៅដើមខែមករាគឺជាព្រឹត្តិការណ៍ដ៏កក់ក្តៅមួយសម្រាប់ព្រឹត្តិការណ៍ Australian Open និងបានទាក់ទាញកីឡាករល្បីឈ្មោះកំពូលៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងម្ចាស់ជើងឯកនារីឆ្នាំនេះគឺកីឡាការិនី Serena Williams ផងដែរ។ នាយកការប្រកួតលោក Karl Budge បាននិយាយថា វិបត្តិកូវីដ-១៩បានបង្កើតបរិយាកាសមិនប្រាកដប្រជាដែលធ្វើឱ្យយើងមិនអាចរៀបចំព្រឹត្តិការណ៍បែបនេះបាន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងពិតជាមានការសោកស្តាយមិនគួរឱ្យជឿក្នុងការចែករំលែកព័ត៌មាននេះ ប៉ុន្តែសុវត្ថិភាពត្រូវតែជាអាទិភាពរបស់យើង។ ក្នុងនាមជាអ្នករៀបចំការប្រកួត យើងបានប្តេជ្ញាចិត្តក្នុងការធានាការប្រកួតនាឆ្នាំ២០២២ ៕ដោយ៖ភារៈ    អាន​បន្ថែម កម្មវិធីប្រកួតវាយតឺន្នីស Australian Open នៅទីក្រុង Auckland ត្រូវបានលុបចោលដោយសារតែវិបត្តិជំងឺកូវីដ-១៩

Djokovic ឈ្នះការប្រកួតលើកទី៣៥ ក្នុងឆ្នាំ២០២០ឈានចូលវគ្គ៨នាក់ចុងក្រោយកម្មវិធី Roland Garros

Novak Djokovic បានរកឃើញជ័យជម្នះលើកទី៣៥របស់គាត់ក្នុងឆ្នាំ២០២០ និងបានកក់កន្លែងទៅកាន់វគ្គពាក់៨ក្រុមនាក់ចុងក្រោយនៃកម្មវិធី Roland Garros ជាលើកទី១៤ ជាមួយនឹងជ័យជម្នះ ៦-៤, ៦-៣ និង៦-៣ លើកីឡាករ Karen Khachanov របស់រុស្ស៊ី។ កីឡាករវាយតឺន្នីសលេខ១ពិភពលោកដែលឈ្នះជើងឯកទី២ នៅទីក្រុងប៉ារីស និងជើងឯកអាជីព១៨ កម្មវិធី Grand Slam នឹងត្រូវតតាំងជាមួយកីឡាករ Pablo Carreno Busta របស់អេស្ប៉ាញ ឬក៏កីឡាករ Daniel Altmaier របស់អាឡឺម៉ង់ដណ្តើមយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Djokovic ដែលវាយឈ្នះអ្នកឈ្នះចំនួន៤៤នាក់នោះមិនទាន់បានធ្លាក់ចេញពីការ ប្រកួតនៅឡើយទេដោយចាញ់តែ២៥ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំង៤ជុំ។ កីឡាករលំដាប់ទី១ ពិភពលោករូបនេះបាននិយាយថា“វាជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយខ្ញុំពិតជារីករាយក្នុងការឈ្នះក្នុងសិតមួយៗ។ … អាន​បន្ថែម Djokovic ឈ្នះការប្រកួតលើកទី៣៥ ក្នុងឆ្នាំ២០២០ឈានចូលវគ្គ៨នាក់ចុងក្រោយកម្មវិធី Roland Garros

បិសាចក្រហមយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Atalanta ដើម្បីផ្ទេរកីឡាករវ័យក្មេង Amad Diallo

ក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Atalanta ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបវ័យ១៨ឆ្នាំ Amad Diallo ។ ក្លិបបនៅ Premier League មួយនេះបានឲ្យដឹងថា យុវជនកូឌឺវ័ររូបនេះនឹងចូលរួមជាមួយក្លិប Manchester United នៅពេលក្រោយដែលត្រូវគោរពតាមល័ក្ខខ័ណ្ឌវេជ្ជសាស្រ្ត ល័ក្ខខ័ណ្ឌផ្ទាល់ខ្លួន និងលិខិតអនុញ្ញាតការងារ ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិបក៏បានឲ្យដឹងផងដែរថា ពួកគេបានតាមដាន Diallo ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលគាត់ត្រូវបានគេប្រទះឃើញលេងនៅក្រុមយុវជនអាយុក្រោម១៥ឆ្នាំ។ Diallo បានបង្ហាញទម្រង់លេងចំនួន៣ដងសម្រាប់ក្រុមដំបូងរបស់ក្លិបអុីតាលីកាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់ដំបូងរបស់គេក្នុងជំនួបជ័យជម្នះក្នុងលទ្ធផល ៧-១ លើក្រុម Udinese ក្នុងខែតុលា។ ក្លិបបិសាចក្រហមមិនបានបង្ហើបថា តើកិច្ចព្រមព្រៀងនេះមានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែរបាយការណ៍បានបង្ហាញថា ប្រហែលស្ថិតនៅក្នុងតំបន់ចំនួន៣៧លានផោន ។ Man United មានពេលវេលាផ្ទេរដ៏មមាញឹកមួយនៅថ្ងៃដែលនាំយក Edinson Cavani ក្នុងការផ្ទេរដោយឥតគិតថ្លៃ និង Alex Telles ពី Porto ខណៈដែល Chris Smalling បានផ្លាស់ប្ដូរជាអចិន្ត្រៃយ៍ទៅលេងនៅក្របខ័ណ្ឌអុីតាលី Serie A ក្នុងក្លិប Roma ៕ ដោយ៖ … អាន​បន្ថែម បិសាចក្រហមយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Atalanta ដើម្បីផ្ទេរកីឡាករវ័យក្មេង Amad Diallo