Cristiano, Messi, Ronaldinho និង Salah មានឈ្មោះក្នុងចំណោមកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១

កីឡាករ Cristiano Ronaldo, Lionel Messi, Ronaldinho និងMohamed Salah កំពុងប្រជែងគ្នាដើម្បីក្លាយជាកីឡាករឆ្នើមបំផុតនៃសតវត្សរ៍ទី២១ នៅឯពានរង្វាន់ Dubai Globe Soccer Awards ដែលត្រូវបានប្រកាសជាបេក្ខជនចុងក្រោយដោយអ្នកបោះឆ្នោតជាង៨ លាននាក់នៅជុំវិញពិភពលោកមកពីជាង២៣០ប្រទេសផ្សេងៗគ្នា។ ពានរង្វាន់ដែលសារព័ត៌មានអេស្ប៉ាញ MARCA ជាដៃគូផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះហើយនេះជាលើកទី១ក្នុងរយៈពេល១០ឆ្នាំដែលបេក្ខជនចុងក្រោយត្រូវបានអ្នកគាំទ្រជ្រើសរើស។ ជាមួយគ្នានោះ Cristiano, Messi និង Lewandowski ក៏ត្រូវបានគេតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០ផងដែរ។ ចំណែកឈ្មោះក្លិបវិញត្រូវបានជ្រើសរើសទទួលពានរង្វាន់សម្រាប់ក្លិបដែលល្អបំផុតនៃសតវត្សរ៍ទី២១ផងដែរ។ ក្លិបយក្សនៅអេហ្ស៊ីប Al Ahly ត្រូវបានបញ្ចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយនឹងត្រូវប្រជែងជាមួយឈ្មោះក្រុម Bayern … អាន​បន្ថែម Cristiano, Messi, Ronaldinho និង Salah មានឈ្មោះក្នុងចំណោមកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១

ករណីបរិហារកេរ្តិ៍របស់គ្រូបង្វឹកបារាំង Deschamps ប្រឆាំងនឹងលោកCantona បានចាត់ទុកជាមោឃៈ

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១២ ធ្នូនេះថា ករណីបរិហារកេរ្តិ៍មួយដែលបានធ្វើឡើងដោយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps ប្រឆាំងនឹងអតីតមិត្តរួមក្រុមរបស់លោកគឺលោក Eric Cantona ត្រូវបានប្រកាសទុកជាមោឃៈ។ តុលាការនៅទីក្រុងប៉ារីសបានសំរេចថា ពាក្យបណ្តឹងមិនបានកំណត់ច្បាស់អំពីករណីបរិហារកេរ្តិ៍ដោយលោក Deschamps មានរយៈពេល១០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។ លោក Deschamps បានប្តឹងលោក Cantona ជុំវិញការអត្ថាធិប្បាយដែលគាត់បានធ្វើមុនពេលប្រកួត Euro 2016។ លោក Cantona បានបង្ហាញថា លោក Deschamps បានទុកកីឡាករពីរនាក់ចេញពីក្រុមជម្រើសជាតិបារាំងដោយសារតែដើមកំណើតអាហ្វ្រិក។ ដោយយោងទៅលើកីឡាករ Karim Benzema និង Hatem Ben Arfaលោក Cantona បានប្រាប់កាសែត Guardian នាពេលនោះថា “Benzemaគឺជាកីឡាករឆ្នើម ឯ Ben Arfa ក៏ជាកីឡាករឆ្នើមម្នាក់។ អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Cantona បាននិយាយថា “ប៉ុន្តែ Deschampsគាត់ពិតជាមានឈ្មោះជាជនជាតិបារាំងណាស់។ ប្រហែលជាគាត់គឺជាជនជាតិបារាំងតែម្នាក់គត់ដែលមានឈ្មោះបារាំងពិតប្រាកដ” ។ នោះពេលកីឡាករ Benzema មិនត្រូវបានគេជ្រើសរើសឱ្យលេងក្នុងពានរង្វាន់អឺរ៉ុបទេបន្ទាប់ពីគាត់ត្រូវបានគេហាមឃាត់ក្នុងគ្រួសារចំពោះការចូលរួមរបស់គាត់នៅក្នុងរឿងអាស្រូវការចោទប្រកាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ខណៈដែលកីឡាករ Ben Arfa ជាប់ក្នុងបញ្ជីឈ្មោះកីឡាករបម្រុង។ លោក Cantona បានបន្តថា “Ben Arfa ប្រហែលជាកីឡាករល្អបំផុតនៅប្រទេសបារាំងសព្វថ្ងៃ។ … អាន​បន្ថែម ករណីបរិហារកេរ្តិ៍របស់គ្រូបង្វឹកបារាំង Deschamps ប្រឆាំងនឹងលោកCantona បានចាត់ទុកជាមោឃៈ

តុលាការអុីតាលីកាត់ទោស Robinho ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃទី១១ ធ្នូថា តុលាការឧទ្ធរណ៍របស់អុីតាលីនៅទីក្រុងមីលែនបានកាត់ទោសអតីតខ្សែប្រយុទ្ធឆ្នើម Robinho ដែលធ្លាប់លេងឲ្យក្លិប Real Madrid ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទចូលរួមក្នុងការរំលោភបូករបស់នារីវ័យក្មេងនៅក្លិបរាត្រីមួយនៅភាគខាងជើងប្រទេសអុីតាលីកាលពីឆ្នាំ២០១៣ ។ Robinho និងមិត្តភក្តិរបស់គាត់ឈ្មោះ Ricardo Falco ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាល់បានីម្នាក់ដែលកំពុងប្រារព្ធខួបកំណើតអាយុ២៣ឆ្នាំរបស់នាងនៅឯកន្លែងល្បីឈ្មោះមួយជិតកីឡដ្ឋានក្រុម AC Milan ។ មេធាវីរបស់ក្មេងស្រីឈ្មោះ Jacopo Gnocchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអុីតាលីថា ការកាត់ទោសនេះគឺជាឧទាហរណ៍មួយសម្រាប់ការការពារស្ត្រី និងបង្ហាញថាប្រព័ន្ធតុលាការការពារដំណើរការរឿងក្តីនេះយ៉ាងត្រឹមត្រូវ ។ … អាន​បន្ថែម តុលាការអុីតាលីកាត់ទោស Robinho ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

John Higgins បានបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រកួតស្នូកឃ័រScottish Open

កីឡាករJohn Higgins បានចាកចេញពីការប្រកួតស្នូកឃ័រកម្មវិធីScottish Open មុនគេបន្ទាប់ពីចាញ់ការប្រកួតជុំទី២ជាមួយកីឡាករថៃNoppon Saengkham ។ កីឡាករថៃដែលមានចំណាត់ថ្នាក់លេខ៤១នៅលើពិភពលោកបានយកឈ្នះក្នុងលទ្ធផល ៤-២ ខណៈដែល John Higgins ធ្វើមិនបានល្អក្នុងវគ្គចុងក្រោយ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី១០ ធ្នូម្សិលមិញ។ ការធ្លាក់ចេញរបស់ Higgins បន្សល់ទុកតែកីឡាករ Eden Sharav ដែលជាកីឡាករស្កុតតែម្នាក់គត់ដែលនៅសល់ក្នុងការប្រកួតដែលត្រូវបានប្តូរទៅលេងនៅ Milton … អាន​បន្ថែម John Higgins បានបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រកួតស្នូកឃ័រScottish Open

ក្រុមខ្លាំងៗនៅអង់គ្លេសទាំង៣ឡើងទៅវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

ក្រុមខ្លាំងៗនៅលីគកំពូលអង់គ្លេសទាំង៣ដែលប្រកួតក្នុងវគ្គជម្រុះតាមពូល បានឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Europa League នៅរដូវកាលនេះ ក្រោយពីក្រុមទាំងនោះបានយកឈ្នះគូប្រកួតរៀងៗខ្លួន ឡើងឈរលេខ១ក្នុងពូល។ នេះបើយោងតាមការចេញផ្សាយរបស់ soccerway, livescore និង BBC Sport នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ។ ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមមកពីអៀរឡង់ Dundalk ដល់ក្នុងផ្ទះក្នុងលទ្ធផល … អាន​បន្ថែម ក្រុមខ្លាំងៗនៅអង់គ្លេសទាំង៣ឡើងទៅវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ពានរង្វាន់ World Cup លោក Paolo Rossi ទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី១០ ខែធ្នូថា វីរបុរសបាល់ទាត់អ៊ីតាលីដែលបានជួយឲ្យក្រុមជម្រើសជាតិទទួលបានជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៨២ Paolo Rossi បានទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ។ … អាន​បន្ថែម អតីតកីឡាករបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ពានរង្វាន់ World Cup លោក Paolo Rossi ទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ

រកឃើញក្រុមទាំង១៦ក្រុមចុងក្រោយដែលត្រូវចាប់ឆ្នោតប្រកួតChampions League

ការប្រកួតវគ្គជម្រុះ UEFA Champions League តាមពូលបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូនេះ ដោយរកឃើញក្រុមខ្លាំងៗ១៦ក្រុមឡើងទៅប្រកួតវគ្គបន្ត និងរកឃើញ៨ក្រុមធ្លាក់ទៅលេងនៅ UEFA Europa League។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១០ ធ្នូនេះ។ … អាន​បន្ថែម រកឃើញក្រុមទាំង១៦ក្រុមចុងក្រោយដែលត្រូវចាប់ឆ្នោតប្រកួតChampions League

លីគកំពូលអាមេរិកប្រកាសពីការខាតបង់ប្រាក់ចំណូលចំនួន១ពាន់លានដុល្លារដោយសារវិបត្តិកូវីដ-១៩

BBC Sport បានចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Major League Soccer (MLS) ដែលជាលីគកំពូលរបស់អាមេរិកបានបាត់បង់ប្រាក់ចំណូលជិត១ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ២០២០នេះដោយសារតែការរាលដាលនៃជំងឺឆ្លងកូវីដ-១៩។ MLS មានរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះដែលជារដូវកាលទី២៥ជាប្រវត្តិសាស្រ្តរបស់ខ្លួននៅ ពេលដែលការបញ្ឈប់ត្រូវបានអំពាវនាវឲ្យផ្អាកកាលពីខែមីនា ឆ្នាំ២០២០។ ការប្រកួតមិនបានបន្តរហូតដល់ខែកក្កដាដោយការប្រកួតនៅរដ្ឋផ្លរីដាមុនពេលការផ្លាស់ប្តូរកាលវិភាគដោយចាប់ផ្តើមពីថ្ងៃទី១២ ខែសីហា។ ប្រធាន MLS លោក Don Garber បានមានប្រសាសន៍ថា “ផលប៉ះពាល់ជារួមនៃហិរញ្ញវត្ថុនឹងកាន់តែជ្រៅជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ប្រាក់ចំណូលសម្រាប់លីកនិងក្លិបរបស់យើងធ្លាក់ចុះជិត១ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែយើងក៏បានចំណាយដែលមិនមានចេតនាកើតឡើងដែរសម្រាប់ក្រុម និងការប្រកួតត្រឡប់មកវិញ” ។ … អាន​បន្ថែម លីគកំពូលអាមេរិកប្រកាសពីការខាតបង់ប្រាក់ចំណូលចំនួន១ពាន់លានដុល្លារដោយសារវិបត្តិកូវីដ-១៩

Benzema ជួយ Real Madrid ឡើងវគ្គ១៦ក្រុមពានរង្វាន់ Champions League

BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រុមខ្លាំងមកពីអេស្ប៉ាញ ស្តេចស Real Madrid បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ហើយកាលពីយប់មិញ ដោយបានយកឈ្នះក្រុមភ្ញៀវ Monchengladbach ក្នុងលទ្ធផល២ទល់០។២គ្រាប់នៃជ័យជម្នះរបស់ក្រុម Real Madrid រកបានដោយប្រធានក្រុម Karim Benzema នៅតង់ទី១ … អាន​បន្ថែម Benzema ជួយ Real Madrid ឡើងវគ្គ១៦ក្រុមពានរង្វាន់ Champions League

ក្រុមម្ចាស់ផ្ទះកាតាចូលរួមវគ្គជម្រុះ World Cup ២០២២ តំបន់អឺរ៉ុបក្នុងនាមជាក្រុមត្រៀម

ក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ FIFA World Cup 2022 ប្រទេសកាតាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតជម្រុះតាមពូល Aដោយ UEFA ដើម្បីជួយពួកគេក្នុងការរៀបចំសម្រាប់ការប្រកួត។ ក្រុមជម្រើសជាតិកាតានឹងលេងក្នុងការប្រកួតមិត្តភាពជាមួយព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់, លុចសាំបួរ និងអាហ្សាបៃហ្សង់។ ក្នុងនាមជាម្ចាស់ផ្ទះពួកគេមានកៅអីគ្រប់គ្រាន់សម្រាប់ការប្រកួតហើយ មានន័យថា លទ្ធផលប្រកួតនឹងមិនរាប់បញ្ចូលក្នុងវគ្គជម្រុះឡើយ។ កាតាដែលបានផ្តួលជប៉ុនដើម្បីឈ្នះពានរង្វាន់អាស៊ីកាលពីឆ្នាំ២០១៩ នឹងលេងជាមួយក្រុមដែលមានការប្រកួតដោយមិនគិតពីលទ្ធផល មានន័យថាពួកគេនឹងលេងបាន១០ប្រកួតសរុប។ ប្រទេសកាតាធ្លាប់ត្រូវបានគេអញ្ជើញឱ្យទៅលេងនៅក្របខ័ណ្ឌ Copa America ដោយទទួលបានមួយពិន្ទុពីការប្រកួតក្នុងពូលទាំង៣របស់ពួកគេជាមួយអាហ្សង់ទីន, កូឡុំប៊ី និងប៉ារ៉ាហ្គាយកាលពីឆ្នាំ២០១៩ ហើយពួកគេនឹងត្រូវប្រកួតនៅឆ្នាំ២០២១ ។ … អាន​បន្ថែម ក្រុមម្ចាស់ផ្ទះកាតាចូលរួមវគ្គជម្រុះ World Cup ២០២២ តំបន់អឺរ៉ុបក្នុងនាមជាក្រុមត្រៀម

កម្មវិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងត្រូវធ្វើឡើងដោយផ្ទាល់

បើទោះបីជំងឺកូវីដ-១៩រាតត្បាតឆ្លងរាលដាលធ្វើឲ្យព្រឹត្តិការណ៍ធំៗមួយចំនួនត្រូវបានលុបចោល និងពន្យារពេលក៏ដោយក៏ពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងក្លាយជាព្រឹត្តិការណ៍ប្រារព្ធពិធីដោយផ្ទាល់នៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sport កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២០។ អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់អូស្ការកំពុងធ្វើការដើម្បីបញ្ជាក់ថា ការប្រារព្ធពិធីនៅរាត្រីដ៏សំខាន់បំផុតនៅហូលីវូដនោះត្រូវបានប្រារព្ធឡើងដូចពេលធម្មតា។ យោងតាមប្រភពព័ត៌មាន Variety បានឲ្យដឹងថា ដំណោះស្រាយជាច្រើនត្រូវបានគេរាប់បញ្ចូលទាំងការកាត់បន្ថយសមសភាពចូលរួម ប៉ុន្តែពានរង្វាន់អូស្ការនឹងត្រូវធ្វើឡើងដោយផ្ទាល់ ។ កន្លែងធម្មតាសម្រាប់ពានរង្វាន់អូស្ការគឺរោងមហោស្រព Dolby នៅហូលីវូដដែលអាចផ្ទុកមនុស្សបាន ៣៤០០នាក់ ទោះបីជាពិធីនេះត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ហើយសង្ឃឹមថារោងកុនជាច្រើននឹងបើកដើម្បីឱ្យខ្សែភាពយន្តប្រកួតប្រជែងដណ្តើមពានរង្វាន់មួយនេះ។ វាក៏មានករណីលើកលែងមួយចំនួនសម្រាប់ខ្សែភាពយន្តដែលមិនត្រូវបានចាក់បង្ហាញនៅក្នុងរោងកុនប៉ុន្តែត្រូវបានបម្រុងទុកសម្រាប់ខ្សែភាពយន្តខ្នាតធំ ៕ដោយ៖ភារៈ អាន​បន្ថែម កម្មវិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងត្រូវធ្វើឡើងដោយផ្ទាល់

Ronaldo រកបាន២គ្រាប់ជួយ Juventus យកឈ្នះ Barcelona ក្រៅទឹកដី

ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលក្នុងពូលG កាលពីអធ្រាត្រថ្ងៃទី៨ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបាន២គ្រាប់នៅក្នុងការប្រកួតនេះ ដោយរកបាននៅនាទីទី១៣ក្នុងតង់ទី១ … អាន​បន្ថែម Ronaldo រកបាន២គ្រាប់ជួយ Juventus យកឈ្នះ Barcelona ក្រៅទឹកដី