លោក ថោ ជេដ្ឋា ចូលរួមបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក នៅសណ្ឋាគារកាំបូឌីយ៉ាណា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ Continue reading “លោក ថោ ជេដ្ឋា ចូលរួមបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក នៅសណ្ឋាគារកាំបូឌីយ៉ាណា”

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នៅវិមានរដ្ឋសភា។ Continue reading “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤”

អភិបាលខណ្ឌច្បារអំពៅ ក្រើនរំលឹកចៅសង្កាត់ឲ្យយកចិត្តទុកដាក់រឿងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅបានក្រើនរំលឹកដល់លោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ឲ្យយកចិត្តទុកដាក់ទៅលើការងារគ្រប់គ្រងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធរឿងសន្តិសុខ សណ្តាប់ធ្នាប់ និបរិស្ថាន ។ Continue reading “អភិបាលខណ្ឌច្បារអំពៅ ក្រើនរំលឹកចៅសង្កាត់ឲ្យយកចិត្តទុកដាក់រឿងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន”

លោក​ប៉ា សុជាតិវង្ស ព្រមានទៅក្រុមហ៊ុនម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាម​លក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះឆាប់ខូច ស្មើនិងក្រុមហ៊ុនបំផ្លាញជាតិ

ភ្នំពេញ៖ លោក​ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅបណ្ដា​ក្រុមហ៊ុន ដែល​ម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាម​លក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះ​ឆាប់​ខូច ស្មើនិងក្រុមហ៊ុន​នោះបំផ្លាញជាតិ មើលងាយដល់ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសមើលងាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកនេះមានក្រុមហ៊ុនមួយចំនួនបាន​ដាក់​ឈ្មោះ​ចូលដេញថ្លៃធ្វើផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងជាច្រើនខ្សែ ពេលបានសិទ្ធិធ្វើហើយ គិតតែពីរឿងធ្វើយ៉ាងណា​ឲ្យតែចំណេញលុយ មិនគិតពីគុណភាពអ្វីទាល់តែសោះ ។ Continue reading “លោក​ប៉ា សុជាតិវង្ស ព្រមានទៅក្រុមហ៊ុនម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាម​លក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះឆាប់ខូច ស្មើនិងក្រុមហ៊ុនបំផ្លាញជាតិ”

នារីម្នាក់កំពុងតែឈរចែកចាយគ្រឿងញៀនត្រូវនគរបាលប៉ុសិ្ត៍បឹងកក់២ឃាត់ខ្លួន

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ​ គេឃើញសកម្មភាពនគរបាលប៉ុស្តិ៍បឹងកក់ទី២​ បានធ្វើការស្រាវជ្រាវនិងល្បាតក្នុងមូលដ្ឋានរបស់ខ្លួនរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលសុទ្ធមនុស្សស្រីជាអ្នកលក់គ្រឿងញៀន​ តែនៅតែគេចមិនផុតពីភ្នែកសមត្ថកិច្ចមូលដ្ឋាននោះទេ​ ជាក់ស្តែងក៏ដូចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៨និង៣០នាទីព្រឹក​ ស្ថិតនៅលើផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​ ដោយសមត្ថកិច្ចឃាត់ខ្លួននារីម្នាក់រួមនិងគ្រឿងញៀនប្រភេទម៉ាកទឹកកក ១០កញ្ចប់តូច​ ខណៈឈរចែកចាយគ្រឿងញៀន​ ។ Continue reading “នារីម្នាក់កំពុងតែឈរចែកចាយគ្រឿងញៀនត្រូវនគរបាលប៉ុសិ្ត៍បឹងកក់២ឃាត់ខ្លួន”

​មន្ត្រី​យោធា​ស័ក្តិ៣នៅ​កងពលតូច​លេខ ៧០ ស្រវឹងស្រាបើករថយន្តបុករថយន្តចតស្ងៀម​រួច​ជេរប្រមាថ មកលើ​អ្នកសារព័ត៌មាន និង​ស្ទុះ​មករក​វាយ​ថែម​ទៀតផង

ភ្នំពេញ៖ បុរស​ម្នាក់ទំនងជាស្រវឹងស្រា​បាន​បើករថយន្ត ក្នុង​ល្បឿន​លឿន​បាន​ជ្រុលចង្កូតទៅបុក​រថយន្ត​១​គ្រឿង ដែល​ចត​លើ​ចិញ្ចើមផ្លូវ ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​រង​ការខូចខាត​រថយន្ត​ទាំង​២​។ ក្រោយ​បង្កហេតុ ក្រុម​អ្នកសារព័ត៌មាន បាន​ចុះទៅ​ផ្តិត​យក​រូបភាព​នោះ ត្រូវ​បុរស​រូបនោះ បាន​ស្រែក​ជេរប្រមាថ មកលើ​អ្នកសារព័ត៌មាន និង​ស្ទុះ​មករក​វាយ​ថែម​ទៀតផង​។​ Continue reading “​មន្ត្រី​យោធា​ស័ក្តិ៣នៅ​កងពលតូច​លេខ ៧០ ស្រវឹងស្រាបើករថយន្តបុករថយន្តចតស្ងៀម​រួច​ជេរប្រមាថ មកលើ​អ្នកសារព័ត៌មាន និង​ស្ទុះ​មករក​វាយ​ថែម​ទៀតផង”

មូលហេតុទាំង ៧ ដែលអ្នកអានស្រឡាញ់ Kindle Paperwhite


១. វាមានអំពូលបញ្ចេញពន្លឺសម្រាប់អានពេលយប់។


២. អ្នកអាចអាននៅលើគ្រែ រហូតដល់ពេលព្រឹក ឬនៅក៏អាននៅក្រោមពន្លឺថ្ងៃនៅឆ្នេរសមុទ្រ!


៣. វាងាយស្រួលយកតាមខ្លួន (ដាក់សៀវភៅជាងពីរពាន់ក្បាល)។ Continue reading “មូលហេតុទាំង ៧ ដែលអ្នកអានស្រឡាញ់ Kindle Paperwhite”

ពាន់ភួងបុប្ផា នឹងថតរឿងដែលមានតារាសម្តែង ៤ជំនាន់រួមគ្នាឲ្យផលិតកម្មថោន

ភ្នំពេញ៖ តារាសម្តែងប្រុសល្បីឈ្មោះបួនជំនាន់ផ្សេងគ្នា នឹងរួមគ្នាសម្តែងបង្កើតទស្សនីយភាពថ្មីប្លែកមិនធ្លាប់មានក្នុងខ្សែភាពយន្តថ្មីមួយមានឈ្មោះថា រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា ។ សិល្បករដែលសំខាន់និងប្រជាជនខ្មែរជាច្រើនទន្ទឹងរង់ចាំនោះគឺអ្នកនាង អម្ពរទេវី ដែលបាត់មុខក្នុងវិស័យសម្តែងអស់ជាង ១០ឆ្នាំមកហើយនោះ។ Continue reading “ពាន់ភួងបុប្ផា នឹងថតរឿងដែលមានតារាសម្តែង ៤ជំនាន់រួមគ្នាឲ្យផលិតកម្មថោន”

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញត្រួតពិនិត្យការហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព

ភ្នំពេញៈ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន៍ … អាន​បន្ថែម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញត្រួតពិនិត្យការហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព

ភ្លៀងមួយមេធំនៅកណ្តាលក្រុងទេសចរណ៍រំដួល៣ទងបណ្តាលឱ្យលិចផ្លូវមួយចំនួន

ខេត្តសៀមរាប៖ ភ្លៀងមួយមេធំចាប់តាំងពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោងជិត៥ល្ងាច ថ្ងៃទី២៩ ខែមិថុនា បណ្តាលឱ្យនៅតាមផ្លូវមួយចំនួនក្នុងក្រុងសៀមរាបដូចជា៖ ម្តុំផ្សារកណ្តាល-ពេទ្យកុមារ-ផ្សារចាស់ និងនៅតាមផ្លូវមួយចំនួនត្រូវបានទឹកលិចរហូតមានម៉ូតូរលត់នាំគ្នាអូសជាបន្តបន្ទាប់ ព្រោះផ្លូវមួយចំនួនពុំទាន់មានលូហើយផ្លូវដែលមានលូបែជាហូរមិនទាន់ទៅវិញ ។ Continue reading “ភ្លៀងមួយមេធំនៅកណ្តាលក្រុងទេសចរណ៍រំដួល៣ទងបណ្តាលឱ្យលិចផ្លូវមួយចំនួន”

លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសតំណែង លោក ផាន់ វណ្ណរ័ត្ន ព្រះរាជាអជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យដែលត្រូវផ្ទេរមកបំពេញការងារនៅក្រសួងយុតិ្តធម៌៕ Continue reading “លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ”

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យលោក Joachim Baron von Marshall ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក Joachim Baron von Marshall ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕ Continue reading “សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យលោក Joachim Baron von Marshall ចូលជួបសម្តែងការគួរសម និងជម្រាបលា”