ខេត្តសៀមរាប៖ បើយោងតាមច្បាប់ស្តីពីការចិញ្ចឹមកូនត្រីឆ្ដោបានបង្ហាញថាការចិញ្ចឹមកូនត្រីប្រភេទនេះគឺបានកំណត់ថា មិនត្រូវយកកូនត្រីធម្មជាតិយកមកធ្វើជា ចំណីនោះទេពោលគឺឲ្យត្រីឆ្តោស៊ីតែត្រីខូចគុណភាពនិងត្រីសិប្បនិមិត្តប៉ុណ្ណោះ ។ ទោះ ជាយ៉ាងនេះក្តីនៅក្នុងក្រុងសៀមរាបមានស្រះចិញ្ចឹមត្រីឆ្តោប្រមាណជាង១០កន្លែងកំពុងដំណើរការដោយឲ្យត្រីឆ្តោស៊ីកូនត្រីធម្មជាតិរាប់សិបតោនក្នុងមួយថ្ងៃៗ។ ជាមួយគ្នានោះដែរពលរដ្ឋម្នាក់បាន សម្តែងការព្រួយបារម្ភបើបណ្តោយឲ្យមានការយកកូនត្រីធម្មជាតិយកមកឲ្យត្រីឆ្តោស៊ីយ៉ាងនេះពិតជាថ្ងៃខាងមុខត្រូវហិនហោចពូជត្រីនៅក្នុងបឹងទន្លេសាបនេះជាក់ជាមិនខានបើទោះជាកូនត្រីទើបនឹងញាស់ឬមានស្លាបហើរក៏មិនអាចគេចរួចបានឡើយ ។ … អានបន្ថែម កូនត្រីធម្មជាតិរាប់សិបតោនត្រូវបានឈ្មួញចិញ្ចឹមត្រីឆ្តោយកមកធ្វើនុយដែលច្បាប់ហាមឃាត់