សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង​ ស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង​ ស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

លួចឆ្កឹះសោផ្ទះប៉ងលួចម៉ូតូ តែម្ចាស់ផ្ទះដឹងខ្លួនទាន់ដេញចាប់វាយទ្រោមខ្លួនមុនប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ÷ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋដេញតាមចាប់វាយទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចខណ:ដែលកំពុងតែធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះប៉ងចូលលួចម៉ូតូតែមិនបានសម្រេច។ ហេតុការណ៍នដះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៥៥នាទីយប់ថ្ងៃទី០៥ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៩៩Rនៅចំណុចក្រោយផ្ទះសំណាក់បៃតងស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី1ខណ្ឌឬស្សីកែវ។ តាមម្ចាស់ផ្ទះឈ្មោះអុក ចាន់វាស្នារ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងប្រពន្ធបានកំពុងដេកលង់លក់ក៏ស្រាប់ឮសម្លេងឆ្លែព្រូសពេលដឹងខ្លួនឡើងឆែកកាមមេរ៉ាសុវត្ថភាពមើលស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចឆ្កឹះសោប៉ងចូលលួចម៉ូតូ ភ្លាមៗនោះគាត់បានបើកទ្វារចេញមកក្រៅធ្វើឲ្យជនសង្ស័យដឹងខ្លួនរត់តែត្រូវប្រជាពលរដ្ឋជួយដេញចាប់បានវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ស្ទើររស់ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ។ សាក្សីបន្តថា … អាន​បន្ថែម លួចឆ្កឹះសោផ្ទះប៉ងលួចម៉ូតូ តែម្ចាស់ផ្ទះដឹងខ្លួនទាន់ដេញចាប់វាយទ្រោមខ្លួនមុនប្រគល់អោយសមត្ថកិច្ច

មន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនមនុស្ស៩នាក់ករណីកាប់គាស់ និងរុករានដីព្រៃធ្វើជាកម្មសិទ្ធិ

ខេត្តមណ្ឌលគិរី ៖ កម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ បានចាប់ឃាត់ខ្លួនមនុស្ស៩នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពអារច្រៀកឈើ កាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ … អាន​បន្ថែម មន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនមនុស្ស៩នាក់ករណីកាប់គាស់ និងរុករានដីព្រៃធ្វើជាកម្មសិទ្ធិ

វិស័យទេសចរណ៍នៅតំបន់អាស៊ាន ធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារតែជំងឺផ្លូវដង្ហើមថ្មី

វិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ានក៏ដូចជានៅលើពិភពលោកទាំងមូល នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការឆ្លងរាលដាលវីរុសផ្លូវដង្ហើម ប្រភេទថ្ម។ រយៈពេលកន្លងមក គឺឆ្នាំនៅឆ្នាំ​២០១៩ ទេចរណ៍​កើនឡើងដោយសារតែ​ ជីវភាព សេដ្ឋកិច្ចនិងសង្គម​នៅលើពិភពលោករីកចំរើន ហើយចំណូលពីវិស័យទេសចរណ៍គឺជាមូលដ្ឋាន​គ្រឹះសម្រាប់សេដ្ឋកិច្ចប្រទេសនីមួយៗ។ តំបន់អាស៊ាន​ទាក់ទាញអ្នកទេសចរច្រើនលំដាប់ទី​៤លើពិភពលោក​។ … អាន​បន្ថែម វិស័យទេសចរណ៍នៅតំបន់អាស៊ាន ធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារតែជំងឺផ្លូវដង្ហើមថ្មី

ខ្សឹបដាក់ត្រចៀក៖ ការបម្រើសេវាសាធារណៈ របស់អង្គភាព សាខាពន្ធដារ ខេត្តកណ្តាល មហាយឺត ធុញទ្រាន់បំផុតពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ

ខេត្តកណ្តាល៖ អង្គភាពសាខាពន្ធដារ ខេត្តកណ្តាល ប្រឈមការរិៈគន់ពីប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ខណៈការបម្រើសេវាសាធារណៈ មានករណីយឺតយូ បង្កអោយពួកគាត់ខាតពេលវេលា ១ថ្ងៃទៅ២ថ្ងៃពេញ … អាន​បន្ថែម ខ្សឹបដាក់ត្រចៀក៖ ការបម្រើសេវាសាធារណៈ របស់អង្គភាព សាខាពន្ធដារ ខេត្តកណ្តាល មហាយឺត ធុញទ្រាន់បំផុតពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ

លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីឈ្មោះផលិតកម្ម ហង្សមាសបង្កការរំខានប្រជាពលរដ្ឋជាង៧០គ្រួសារ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៧០គ្រួសារ រស់នៅជុំវិញផ្ទះ លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់របស់ ផលិតកម្ម ហង្សមាស … អាន​បន្ថែម លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីឈ្មោះផលិតកម្ម ហង្សមាសបង្កការរំខានប្រជាពលរដ្ឋជាង៧០គ្រួសារ

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសុខា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃនេះ,ដោយមានប្រសាសន៍សំខាន់ៗដូចតទៅ៖ -សម្តេចតេជោ … អាន​បន្ថែម ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសុខា

លោក ឃួង ស្រេង ប្រាប់គណៈបញ្ជាការឯកភាពខណ្ឌទាំងអស់ត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនាពាក់ កណ្ដាលខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត មកប្រជុំ ដើម្បីមានវិធានការ លើការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ … អាន​បន្ថែម លោក ឃួង ស្រេង ប្រាប់គណៈបញ្ជាការឯកភាពខណ្ឌទាំងអស់ត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនាពាក់ កណ្ដាលខែវិច្ឆិកាខាងមុខនេះ

នគរបាលក្រុងកំពង់ចាម ប្រកាសស្វែងរកសាច់ញាតិសពជនរងគ្រោះ

ខេត្តកំពង់ចាម ៖ មានបងប្អូនណាបាត់សមាជិកគ្រួសារទេ នៅថ្ងៃនេះសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមប្រកាសស្វែងរកសាច់ញាតិក្រុមគ្រួសារជនរងគ្រោះដែល​ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ ។ សពរងគ្រោះមានភិនភាគជាមនុស្សប្រុស អាយុប្រហែលជាង២០ឆ្នាំ សប្បុរសណ្តែកបាយ កំពស់១.៧០ម៉ែត្រ ស្លៀកខោខូប៊យ … អាន​បន្ថែម នគរបាលក្រុងកំពង់ចាម ប្រកាសស្វែងរកសាច់ញាតិសពជនរងគ្រោះ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងនៅអង្គភាពយោធភូមិភាគពិសេស

ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូ អគ្គបញ្ជាការដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៅឧបត្ថម្ភដល់កងទ័ពនៅយោធភូមិភាគពិសេស។ … អាន​បន្ថែម អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងនៅអង្គភាពយោធភូមិភាគពិសេស

លុច្សស៉ីសRX300ពីរគ្រឿងបុកជាមួយរថយន្តធន់ធំស្លាប់ម្នាក់នៅកៀនស្វាយ

  ខេត្តកណ្តាល៖ នារីវ័យក្មេងម្នាក់បានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីនារីរងគ្រោះបើករថយន្តម៉ាកលុច្សស៉ីស RX300 ក្នុងល្បឿនលឿនទៅបុកចំពីមុខរថយន្តដឹកទំនិញធន់ធំចំពីមុខពេញទំហឹងកាលពីយប់ថ្ងៃទី០៣ ខែមិនាឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩- ៥០ចំនុចភូមិពោធិមៀវ ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល  ។ នារីរងគ្រោះមានឈ្មោះតាក់ រតនា ភេទស្រីអាយុ២៣ឆ្នាំ ទីលំនៅភូមិសែនសុខទី១ សង្កាត់ ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ  បើកបររថយន្តម៉ាក LEXUS RX 300 ព៌ណប្រផេះ ពាក់ស្លាក លេខភ្នំពេញ 2AT 4843  បុកគ្នាជាមួយរថយន្តម៉ាកHYUNDAI ព៌ណស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ បាត់ដំបង 3A-1870 បើកបរដោយឈ្មោះកុយ ធា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូនិកន្ទួតប្រ៉ោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ នគរបាលចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់ នារីរងគ្រោះបើកបររថយន្តLEXUS RX 300 តែម្នាក់ឯងក្នុងល្បឿនលឿនទិសដៅពីអ្នកលឿងទៅភ្នំពេញ  ចំណែករថយន្តដឹកទំនិញធន់ធំបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ពោលគឺទិសដៅផ្ទុយគ្នា ។  មកដល់ចំនុចកើតហេតុអ្នកបើកបរថយន្តLEXUS បើកប្រជែងអ្នកជិះម៉ូតូដែល នៅពីមុខ  ហើយចូលទៅចំណែកផ្លូវម្ខាង ទៀតបណ្តាលអោយបុកគ្នាជាមួយរថយន្តដឹកទំនិញចំពីមុខពេញទំហឹងតែម្តង ។  ក្រោយកើតហេតុប្រជាពលរដ្ឋបាននាំគ្នាគាស់ទ្វាររថយន្តដើម្បីសង្គ្រោះអ្នកបើកបរដឹកទៅកាន់មន្ទីពេទ្យ  តែជាអកុសលពេលទៅដល់មន្ទីពេទ្យនារីរងគ្រោះបានស្លាប់បាត់ទៅហើយ  ចំណែកអ្នកបើកបររថយន្តដឹកទំនិញគេចខ្លួនបាត់ ។ … អាន​បន្ថែម លុច្សស៉ីសRX300ពីរគ្រឿងបុកជាមួយរថយន្តធន់ធំស្លាប់ម្នាក់នៅកៀនស្វាយ