ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផាន់ វណ្ណារ៉េត បានចេញមុខបដិសេធចំពោះ Facebook ក្លែងក្លាយមួយដែលបានយកឈ្មោះ និងរូបរបស់លោកទៅប្រើប្រាស់ដើម្បីគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ លោក ផាន់ វណ្ណារ៉េត បានចាត់ទុកថា ការលួចយកឈ្មោះ និងរូបលោកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អនេះ គឺជាទង្វើទុចរិត មួលបង្កាច់មកលើរូបលោក ដែលបង្កឱ្យមានការភាន់ច្រឡំដល់ លោក ពេជ្រ ស្រស់ និងសាធារណជន។ ជាមួយគ្នានេះ លោក ផាន់ វណ្ណារ៉េត ក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ច ជួយស្រាវជ្រាវរកជនមិនស្គាល់អត្តសញ្ញាណ ដែលបានបន្លំ Facebook របស់លោកបង្ករឿងកាន់តែធំ។ សូមបញ្ជាក់ថា នៅថ្ងៃនេះ មាន Facebook មួយឈ្មោះ «វណ្ណារ៉េត ផាន់» បានផ្ញើសារ … អានបន្ថែម លោក ផាន់ វណ្ណារ៉េត ចេញមុខបដិសេធចំពោះ Facebook ក្លែងក្លាយមួយដែលយករូប និងឈ្មោះរបស់លោក ទៅគំរាមសម្លាប់លោក ពេជ្រ ស្រស់