ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹតឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ក្នុងចំណោម ៥នាក់ពាក់ព័ន្ធករណី ប្រើហឹង្សា កំហែងយក គំរាមសម្លាប់ និងប្លន់ជនជាតិចិនដូចគ្នា ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះHong Leang ជនជាតិចិន និងទី២ឈ្មោះ Mr Pan ជនជាតិចិន។ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ កន្លងទៅក្រុមជនសង្ស័យមានគ្នា ៥នាក់បានយកកាំបិតទៅគំរាម និងវាយតប់លើជនរងគ្រោះ ដើម្បីកំហែងយកប្រាក់ និងសម្ភារជាច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។ ករណីនេះកើតហេតុនៅចំណុចសណ្ឋាគារ សៅអាស៊ី វីយូស្ថិតនៅផ្ទះលេខ៥៣ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ។ … អានបន្ថែម សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ ករណីប្រើហឹង្សា កំហែងយកគំរាមសម្លាប់ និងប្លន់ ជនជាតិចិនដូចគ្នា