សាលាពលទាហាន យោធភូមិភាគទី៤ ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២១

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៏ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹង … អាន​បន្ថែម សាលាពលទាហាន យោធភូមិភាគទី៤ ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២១

ចិនមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំកន្លងមក

នៅថ្ងៃទី១៧ ខែមករា គណៈកម្មាធិការសុខាភិបាលចិន (NHS) បានប្រកាសថា នៅទូទាំងប្រទេសចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២៣ករណីក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនាឆ្នាំ២០២០មក។ តាមការលើកឡើងរបស់ NHS … អាន​បន្ថែម ចិនមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំកន្លងមក

អភិបាលខេត្តកំពង់ធំ ណែនាំឱ្យមន្ត្រីដែលទើបទទួលបានមុខតំណែងថ្មី ត្រូវបំពេញការងារឱ្យបានល្អ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ណែនាំដល់លោក ជុំ វីរៈ ដែលទើបផ្ទេរមុខតំណែងថ្មីពីអភិបាលរងស្រុកសណ្តាន់ … អាន​បន្ថែម អភិបាលខេត្តកំពង់ធំ ណែនាំឱ្យមន្ត្រីដែលទើបទទួលបានមុខតំណែងថ្មី ត្រូវបំពេញការងារឱ្យបានល្អ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កើត​គណៈ​កម្ម​ការ ដើម្បី​ចូល​រួម​គាំទ្រ និង​អនុ​វត្ត​ការ​ងារ​រៀប​ចំ​ស៊ីហ្គេម​-​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមផេកផ្លូវការ ( Cambodia2023) CAMSOC ជាមួយពាក្យស្លោកថា #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព នៅរសៀលថ្ងៃទី១៧ ខែមករា … អាន​បន្ថែម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កើត​គណៈ​កម្ម​ការ ដើម្បី​ចូល​រួម​គាំទ្រ និង​អនុ​វត្ត​ការ​ងារ​រៀប​ចំ​ស៊ីហ្គេម​-​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣

លោក KAIFU Toshiki អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនាពេលថ្មីៗនេះ

ប្រទេសជប៉ុន : នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមសំដែងនូវសមានទុក្ខ ដ៏សែនសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក … អាន​បន្ថែម លោក KAIFU Toshiki អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនាពេលថ្មីៗនេះ

មនុស្សម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នា

ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ហើយត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០២២លើកំណាត់ផ្លូវជាតិលេខ៧Aត្រង់ចំណុចជិតស្ពានកាំពីស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ … អាន​បន្ថែម មនុស្សម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នា

បារាំងចាត់វិធានការតឹងតែងចំពោះអ្នកមិនចាក់វ៉ាក់សាំង

សភាបារាំងបានអនុម័តច្បាប់ហាមប្រាមពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទៅកាន់ទីសាធារណៈ ។ នៅថ្ងៃទី១៦ខែមករា សភាបារាំងបានអនុម័តច្បាប់ហាមប្រាមពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងទៅកាន់ទីសាធារណៈ ក្នុងនោះមានភោជនីយដ្ឋាន ក្លិបកីឡា តំបន់កម្សាន្ត …។ សកម្មភាពខាងលើរបស់បារាំងគឺក្នុងគោលដៅ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ … អាន​បន្ថែម បារាំងចាត់វិធានការតឹងតែងចំពោះអ្នកមិនចាក់វ៉ាក់សាំង

ប្រសាសន៍សំខាន់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត “គណបក្សប្រជាជនកម្ពុជាបានជួយសង្រ្គោះជីវិតប្រជាជន ៤ដងធំៗ”

ខេត្តកំពង់ចាម : លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍ថា, “គណបក្សប្រជាជនកម្ពុជាបានជួយសង្រ្គោះជីវិតប្រជាជន ៤ដងធំៗ” … អាន​បន្ថែម ប្រសាសន៍សំខាន់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត “គណបក្សប្រជាជនកម្ពុជាបានជួយសង្រ្គោះជីវិតប្រជាជន ៤ដងធំៗ”

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លងព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានានៅលើកំពូល ភ្នំសន្លុង

ខេត្តតាកែវ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លងព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានានៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិតក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងលោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងព្រះបដិមាព្រះសិអារ្យ បុស្បុក សម្រាប់ទុកជាទី សក្ការៈ និងគោរពបូជា ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា កាលពី៤៣ឆ្នាំមុន ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរុាំរ៉ៃ វិស័យទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ចំណែកឯព្រះសង្ឃត្រូវបានចាប់ផ្សឹក វត្តអារាមបានក្លាយជាទីកន្លែងឃុំឃាំង។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយអនុវត្តនូវនយោបាយ ឈ្នះ=ឈ្នះ បានកសាងប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ ។
លោកស្រីបន្តទៀតថា តាមរយៈសមិទ្ធផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត ។ ម៉្យាងទៀតបានចូលរួមចំណែកក្នុងការលើកសោភណភាពរបស់ខេត្តផង ដើម្បីទាញយកចំណូលពីវិស័យទាំងនេះ ក្នុងការក្លាយទៅជារមណីយដ្ឋាន ទេសចរណ៍ព្រះពុទ្ធសានាផងនិងកាត់បន្ថយភាពក្រីក្រផង ។
លោកស្រីក៏បានអំពាវនាវឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក៕

Continue reading “លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លងព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានានៅលើកំពូល ភ្នំសន្លុង”

ក្លិប Everton សម្រេចបញ្ចប់មុខតំណែងអ្នកចាត់ការទូទៅលោក Benitez

ក្លិប Everton បានសម្រេចបណ្តេញអ្នកចាត់ការលោក Rafa Benitez ចេញកាលពីថ្ងៃអាទិត្យបន្ទាប់ពីការចាញ់២-១ នៅលើទឹកដីក្រុម Norwich City ដែលបានធ្វើឱ្យក្លិបនេះមាន៦ពិន្ទុពីលើក្រុមដែលស្ថិតនៅតំបន់កាត់ចោល … អាន​បន្ថែម ក្លិប Everton សម្រេចបញ្ចប់មុខតំណែងអ្នកចាត់ការទូទៅលោក Benitez

រដ្ឋបាលរាជធានីភ្នំពេញ៖ អំឡុងពេលកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះអាជ្ញាធររាជធានីនៅតែបន្តស្ថាបនានិងជួសជុលសួនច្បារបាន២កន្លែងដើម្បីលើកសោភណភាពរាជធានីផងនិងទុកជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋផង

ភ្នំពេញ៖ ទោះបីនៅក្នុងអំឡុងកូវីដ-១៩ នាឆ្នាំ២០២០និង២០២១ក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែធ្វើសកម្មភាព ស្ថាបនា និងជួសជុលសួនច្បារបានចំនួន២កន្លែងដែរដើម្បីលើកសោភណភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។ លោក សំ សាមុត … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ៖ អំឡុងពេលកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះអាជ្ញាធររាជធានីនៅតែបន្តស្ថាបនានិងជួសជុលសួនច្បារបាន២កន្លែងដើម្បីលើកសោភណភាពរាជធានីផងនិងទុកជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋផង

មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ខ្នាតតូចទំហំមិនលើស១០ហិកតា

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ការចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ខ្នាតតូចទំហំមិនលើស១០ហិកតា ចំនួន១គម្រោង និងចុះកំណត់បោះព្រំប្រទល់ដីវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផ្ទៃដីមិនលើសដប់ហិកតាចំនួន ៦គម្រោង។ … អាន​បន្ថែម មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ខ្នាតតូចទំហំមិនលើស១០ហិកតា