មន្ទីរបរិស្ថានខេត្តសហការជាមួយ រដ្ឋបាលក្រុង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១. លោក ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត … អាន​បន្ថែម មន្ទីរបរិស្ថានខេត្តសហការជាមួយ រដ្ឋបាលក្រុង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១

អាមេរិកមិនមានគម្រោងបិទប្រទេសទប់ស្កាត់កូវីដ-១៩នោះឡើយ

ក្នុងពេលនេះដែរប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបមានគម្រោងអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលបង្កឱ្យមានបាតុកម្មប្រឆាំងជាច្រើនកើតឡើង។ ក្នុងពេលនេះដែររដ្ឋាភិបាលអាមេរិក មិនមានគម្រោងរឹតត្បិត ឬបិទប្រទេសនោះឡើយ។ លោក Jeff Zients មន្ត្រីសេតវិមាន ទទួលបន្ទុកទប់ស្កាត់ការឆ្លងកូវីដ-១៩បានបញ្ជាក់ថានឹងមិនមានការបិទប្រទេសជាថ្មីក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ … អាន​បន្ថែម អាមេរិកមិនមានគម្រោងបិទប្រទេសទប់ស្កាត់កូវីដ-១៩នោះឡើយ

ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់នៅខេត្តបាត់ដំបង ត្រូវតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ … អាន​បន្ថែម ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់នៅខេត្តបាត់ដំបង ត្រូវតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ !

មន្ទីរបរិស្ថានខេត្តព្រះសីហនុ បំផុសចលនាសំអាតអនាម័យបរិស្ថាន ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ២០២១ ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ»

ខេត្ត​ព្រះសីហនុ​៖​ ដើម្បីបំផុសចលនាការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាម និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក​ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើសកម្មភាពអប់រំ … អាន​បន្ថែម មន្ទីរបរិស្ថានខេត្តព្រះសីហនុ បំផុសចលនាសំអាតអនាម័យបរិស្ថាន ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ២០២១ ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ»

តុលាការសម្រេចឃុំខ្លួនបុរស ជនជាតិចិន៣នាក់ ករណីបង្ខាំង ជនជាតិថៃជិត ៩៩នាក់ ដើម្បីជំរិតទារប្រាក់ នៅខណ្ឌសែនសុខ

ភ្នំពេញ : ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឃុំខ្លួនបុរស ជនជាតិ ចិនបីនាក់ពាក់ព័ន្ធការបង្ខាំងជនជាតិថ ចំនួន ៩៩នាក់ ដើម្បីជម្រិតទារប្រាក់» នៅព្រឹកថ្ងៃទី២៣ … អាន​បន្ថែម តុលាការសម្រេចឃុំខ្លួនបុរស ជនជាតិចិន៣នាក់ ករណីបង្ខាំង ជនជាតិថៃជិត ៩៩នាក់ ដើម្បីជំរិតទារប្រាក់ នៅខណ្ឌសែនសុខ

សមត្ថកិច្ចចម្រុះបង្ក្រាប និង​រឹបអូស​ឈើ​ជាង​៦​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​បម្រុងដឹក​តាម​រថយន្ត​ធំយកទៅលក់

ខេត្តព្រះវិហារ​៖  ​ កម្លាំង​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ  បាន​សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាប និង​រឹបអូស​ឈើ​ជាង​៦​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​ធំ​បំណងឆ្លងទៅលក់នៅខេត្តផ្សេង។​ ប្រតិបត្តិការនេះធ្វើឡើងកាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅត្រង់​ភូមិ​ពោធិ៍​ទាប ស្រុក​ត្បែងមានជ័យ … អាន​បន្ថែម សមត្ថកិច្ចចម្រុះបង្ក្រាប និង​រឹបអូស​ឈើ​ជាង​៦​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​បម្រុងដឹក​តាម​រថយន្ត​ធំយកទៅលក់

ស៊ុយអ៊ែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី

ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយ អ៊ែត, រាជរដ្ឋាភិបាលកម្ពុជា, អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។ ដែលគម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។

ការពិភាក្សាដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ។

នៅក្នុងជំនួបនោះ លោកបណ្ឌិត អ៉ិត សំហេង បានសម្តែងការរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយ អ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារក្នុងទីផ្សារការងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមិត្តភ័ក្ត្របរទេសទាំងអស់ដែលបន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយទទួលបានការថែទាំ យកចិត្តទុកដាក់ ដូចប្រជាជនកម្ពុជាដែរ។ កម្ពុជាទទួលបានជោគជ័យក្នុងដំណាក់កាលដំបូងក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងស្ទើរតែ១០០ភាគរយទៅហើយ ចំពោះការឆ្លងក៏មានចំនួនធ្លាក់ចុះ និងអត្រាស្លាប់ក៏ថយចុះផងដែរ។

លោកបណ្ឌិត មានប្រសាសន៍បន្តទៀតថា កម្ពុជាបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចរបស់ជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ដោយយើងបន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះដែរ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំដំណើរការស្វែងរកការងារ បានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវារបស់យើងនៅតែមានដំណើរការ អ្នកដែលបាត់បង់ការងារ អាចសម្ភាសរកការងារថ្មី។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) អាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាល ស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើនមកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយឲ្យមានដំណើរទស្សនកិច្ច ទៅសិក្សាស្វែងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត។ ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។

ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។

ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក ដោយអាចនិយាយបានថាទទួលបានផ្លែផ្កា និងជោគជ័យជាទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។

ឆ្លើយតបតាមសំណើររបស់លោករដ្ឋមន្រ្តី ភាគីស៊ុយអ៊ែតនឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន ១៣ មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៣ផងដែរ៕


ដោយ , សិលា Continue reading “ស៊ុយអ៊ែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី”

រថយន្តជាន់ហ្វ្រ័ងមិនស៊ីបុកម៉ូតូកំពុងឈប់ភ្លើងស្តុបស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុទាំងព្រឹក

ខេត្តតាកែវ : បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុទាំងព្រឹកខណៈដែលបុរសរូបនេះកំពុងជិះម៉ូតូឈប់នៅចំណុចភ្លើងស្តុបហើយត្រូវបានរថយន្តមួយគ្រឿងជាន់ហ្វ្រ័ងមិនស៊ីបុកពីក្រោយយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនផ្សារអង្គតាសោម ស្ថិតក្នុងភូមិ អង្គតាសោម … អាន​បន្ថែម រថយន្តជាន់ហ្វ្រ័ងមិនស៊ីបុកម៉ូតូកំពុងឈប់ភ្លើងស្តុបស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុទាំងព្រឹក

លោក នេត្រ ភក្ត្រា : អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ

ខេត្តកំពត : «សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្ទះសម្បែង ភូមិឃុំរបស់ខ្លួន ញែកសំរាមតាមប្រភេទ វេចខ្ទប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការ ៣ កុំ ៣ … អាន​បន្ថែម លោក នេត្រ ភក្ត្រា : អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ

Update, សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»

ខេត្តកំពង់ចាម+ត្បូងឃ្មុំ ; នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង … អាន​បន្ថែម Update, សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម

ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង … អាន​បន្ថែម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម

ប្រធានាធិបតីបៃឌិនទៅកាន់ទីតាំងទាហានជើងគោក បម្រើអាហារដោយផ្ទាល់ដល់ទាហានអាមេរិក

ប្រធានាធិបតីបៃឌិន និងភរិយា Jill Biden បានឈរផ្តល់អាហារ ដល់កម្លាំងទាហានជើងគោក នៅក្នុងទីតាំងយោធា Fort Bragg ក្នុងរដ្ឋ … អាន​បន្ថែម ប្រធានាធិបតីបៃឌិនទៅកាន់ទីតាំងទាហានជើងគោក បម្រើអាហារដោយផ្ទាល់ដល់ទាហានអាមេរិក