រថយន្តបាឡែនមួយគ្រឿងពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាបបាន
ខេត្តរតនគិរី៖ រថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើបម្រុងឆ្លងដែនទៅប្រទេសវៀតណាមហើយកំពុងតែឈប់អែបលាក់នៅក្បែព្រៃនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបយកមកប្រគល់ឱ្យជំនាញចាត់ការបន្ត។ ការបង្ក្រាបចាប់រថយន្តកាមរីបាឡែនដឹកឈើនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ការបង្រ្កាបនោះសមត្ថកិច្ចបានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសមួយគ្រឿងនោះត្រូវបានជនសង្ស័យយកមកលាក់ទុកនៅចំណុចភូមិប្លង់ ឃុំប៉ាតេ … អានបន្ថែម រថយន្តបាឡែនមួយគ្រឿងពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាបបាន
