ភ្នំពេញ៖ អស់រយៈពេល២សប្តាហ៍ហើយដែលតារាស្រីសិចស៊ី កញ្ញា ស៊ឹម ស្រីនិច បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសមិនបានប៉ុន្មានផងស្រាប់តែមានគណនីយអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេនោះ។ កន្លងទៅមានការចោទជាសំណួរជាច្រើនជុំវិញការចាកចេញពីវិស័យសិល្បៈភ្លាមៗក្រោយប្រឡូកក្នុងអាជីពនេះរយៈពេល៦ឆ្នាំ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះគឺអាចចាត់ទុកថានាងជោគជ័យលើវិស័យនេះប៉ុន្តែនាងបែជាប្រកាសចាកចេញទៅទាំងធ្វើឲ្យអ្នកគាំទ្រនាងមិនអស់ចិត្តនោះ។ ពេលនេះនាងបានបញ្ជាក់អំពីហេតុផលមួយចំនួនដែលសមស្របក៏អាចធ្វើឲ្យអ្នកគាំទ្រនាងស្ងប់ចិត្តដែរ។ … អានបន្ថែម តារាសិចស៊ី ស៊ឹម ស្រីនិច បញ្ជាក់ពីមូលហេតុឈប់ពីសិល្បៈ ទាំងកំពុងល្បី