គេហទំព័រអន្តរជាតិលើវិស័យកញ្ញាឯកចាប់អារម្មណ៍ខ្លាំងនឹងដំណឹងដកតំណែងកញ្ញាឯកពី សេង រដ្ឋា

ភ្នំពេញ៖ មិនបានមួយថ្ងៃស្រួលបួលផងគេបានសង្កេតឃើញមានគេហទំព័រផ្លូវការកញ្ញាឯកនានានៅក្នុងតំបន់ជាច្រើនបាននិងកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើករណីនៃការប្រឈមការដក តំណែងពីកញ្ញា សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia 2020។ ខណៈដែលភាពចម្រូងចម្រាសរវាងអ្នកផលិតកម្មវិធីនិងកញ្ញាឯកនេះនៅបន្តអូសបន្លាយមិនទាន់បញ្ចប់។ ពេលនេះអ្នកគាំទ្រកញ្ញាឯក សេង រដ្ឋា នៅកម្ពុជាបាននិងកំពុងអន្ទះសារចង់ដឹងពីមូលហេតុច្បាស់លាស់នៅពីក្រោយរឿងនេះ និងលទ្ធផលចុងក្រោយដែលនឹងត្រូវសម្រេចយ៉ាងដូចម្តេច ខណៈដែលកម្មវិធីប្រកួតទ្រង់ទ្រាយអន្តរជាតិដែលនឹងធ្វើនៅប្រទេសថៃនោះកាន់តែខិតកៀកចូលមកដល់ ស្របពេលដែលភាគីទាំងពីរពោលគឺទាំងកញ្ញា សេង រដ្ឋានិងផលិតកម្មមហាហង្សដែលជាអ្នកទទួលសិទ្ធិរៀបចំកម្មវិធីលើកដំបូងនេះ មិនទាន់រកចំណុចឯកភាពគ្នា ។ ​ដំណឹងនៃការរុញទូកបណ្តោយទឹកគឺសុខចិត្តឲ្យអ្នកផលិតកម្មវិធីដកតំណែង ឬយកមកុដ ត្រឡប់ទៅវិញនេះបានធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនកាលពីថ្ងៃទី១៩ខែ មករា ម្សិលមុិញនេះ ។ ស្របគ្នានេះដែរសារព័ត៌មាន និងគេហទំព័រផ្លូវការជាច្រើនដែលនិយមចូលចិត្តតាមដានកម្មវិធីកញ្ញា ឯកនានានោះមានការផ្សព្វផ្សាយ និងត្រូវបានចែករំលែកពាសពេញសាកលលោក។ ក្នុងនោះដែរគេសង្កេតឃើញមានគណនីយហ្វេសប៊ុកផ្លូវការជាច្រើនរបស់ប្រទេសថៃមានការចែករំលែកព័ត៌មានដ៏រសើបនេះ រហូតលេចចេញពាក្យលេបខាយឌឺដងផ្លែផ្កាពីអ្នកលេងហ្វេសប៊ុកជនជាតិថៃជាច្រើនផងដែរ។ គេហទំព័រនិយាយពីកញ្ញាឯកឈ្មោះ ASEAN Beauty … អាន​បន្ថែម គេហទំព័រអន្តរជាតិលើវិស័យកញ្ញាឯកចាប់អារម្មណ៍ខ្លាំងនឹងដំណឹងដកតំណែងកញ្ញាឯកពី សេង រដ្ឋា

Leicester City បំបាក់ Chelsea ឡើងឈរកំពូលតារាងបណ្តោះអាសន្ន

ក្រុមម្ចាស់ផ្ទះ Leicester City បានយកឈ្នះក្រុមភ្ញៀវតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់០ មានឱកាសឡើងឈរកំពូលតារាង Premier League … អាន​បន្ថែម Leicester City បំបាក់ Chelsea ឡើងឈរកំពូលតារាងបណ្តោះអាសន្ន

ព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំ២០២១ ពង្រីកពេលប្រកួតដល់១១ថ្ងៃដើម្បីបន្ធូរបន្ថយបន្ទុកដល់កីឡាករ

សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី១៩ មករាថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីស Davis Cup Finals នឹងត្រូវបានអ្នករៀបចំកម្មវិធីបន្ថែមរយៈពេល១១ថ្ងៃ … អាន​បន្ថែម ព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំ២០២១ ពង្រីកពេលប្រកួតដល់១១ថ្ងៃដើម្បីបន្ធូរបន្ថយបន្ទុកដល់កីឡាករ

ក្របខ័ណ្ឌ Premier League ប្រកាសការធ្វើតេស្តវិជ្ជមាន Covid-19 ចំនួន១៦ករណីបន្ថែមទៀតនៅដើមសប្តាហ៍នេះ

ក្របខ័ណ្ឌ Premier League បានប្រកាសថា កីឡាករនិងបុគ្គលិកក្លិបចំនួន១៦នាក់បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលនៃការសាកល្បងចុងក្រោយសម្រាប់ការធ្វើតេស្តរកជំងឺ Covid-19 ។ លីគកំពូលអង់គ្លេសបានធ្វើការសាកល្បងចំនួន៣.១១៥នាក់ឆ្លងកាត់២ជុំក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅចន្លោះថ្ងៃទី១១ និងថ្ងៃទី១៤ ខែមករាមានការធ្វើតេស្តវិជ្ជមានថ្មីចំនួន១០ និង៦នាក់ទៀតត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តរវាងថ្ងៃទី១៥ ថ្ងៃទី១៨ ខែមករា។ ចំនួននេះធ្លាក់ចុះយ៉ាងខ្លាំងទៅលើការធ្វើតេស្តវិជ្ជមានចំនួន៣៦នាក់បន្ទាប់ពីការធ្វើតេស្តកាលពីសប្តាហ៍មុន។ ក្របខ័ណ្ឌ Premier League មិនបានកំណត់អត្តសញ្ញាណក្លិបណាមួយដែលរងផលប៉ះពាល់ឬផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលណាដែលបានធ្វើតេស្តវិជ្ជមាននោះទេ។ លទ្ធផលនេះគឺជាតួលេខទាបបំផុតដែលត្រូវបានរាយការណ៍នៅក្នុងលីគកំពូលរបស់អង់គ្លេសចាប់តាំងពីថ្ងៃទី២០ … អាន​បន្ថែម ក្របខ័ណ្ឌ Premier League ប្រកាសការធ្វើតេស្តវិជ្ជមាន Covid-19 ចំនួន១៦ករណីបន្ថែមទៀតនៅដើមសប្តាហ៍នេះ

ក្រុម Aston Villa ចាប់ផ្តើមពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើMorgan Sanson មកពីក្លិប Marseille

ក្រុម Aston Villa បានធ្វើការសាកសួរទៅលើអតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងរបស់ក្លិប Marseille ដែលមានឈ្មោះថា Morgan Sanson ដែលអាចមានតម្លៃប្រហែល១៥លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៩ ខែមករា ២០២១នេះ។ កីឡាករវ័យ២៦ឆ្នាំរូបនេះបាននៅជាមួយក្លិប Marseille ចាប់តាំងពីខែមករា ឆ្នាំ២០១៧ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍ពីក្លិបនៅ Premier League រួមទាំងក្រុម West Ham ផងដែរ។ ឥឡូវនេះ Aston … អាន​បន្ថែម ក្រុម Aston Villa ចាប់ផ្តើមពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើMorgan Sanson មកពីក្លិប Marseille

មន្ត្រីឧទ្យានុរក្ស ឆ្នើម៦រូប នៃដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានប័ណ្ណសរសើរ មេត្រីភាពពីក្រសួងបរិស្ថាន

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន៦រូប ទទួលបានប័ណ្ណសរសើរ មេត្រីភាពពីក្រសួងបរិស្ថាន ក្នុងនោះ រួមមានមន្ត្រីឧទ្យានុរក្ស ៣រូបបំពេញការងារ ក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀត បំពេញ … អាន​បន្ថែម មន្ត្រីឧទ្យានុរក្ស ឆ្នើម៦រូប នៃដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានប័ណ្ណសរសើរ មេត្រីភាពពីក្រសួងបរិស្ថាន

អន្ទាក់ប្រមាណ៥ម៉ឺន ត្រូវបានដោះចេញ ពី តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០

ខេត្តមណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាននិងអង្គការអភិរក្សបានឱ្យដឹងថាអន្ទាក់ជាច្រើនត្រូវបានគេដោះចេញពីតំបន់ការធម្មជាតិដោយក្នុងនេះនៅឆ្នាំ២០២០កន្លងមកការដោះអន្ទាក់គ្រប់ប្រភេទសរុបមានចំនួនប្រមាណ៥ម៉ឺនអន្ទាក់ ខណៈអន្ទាក់ចំនួនជាង៤ម៉ឺនត្រូវបានដោះចេញ នៅឆ្នាំ ២០១៩កន្លងទៅ។ លោកនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប រិស្ថា នបញ្ជាក់ឱ្យដឹងថា”ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់អន្ទាក់ចំនួន៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង។ … អាន​បន្ថែម អន្ទាក់ប្រមាណ៥ម៉ឺន ត្រូវបានដោះចេញ ពី តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០

សមត្តកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ … អាន​បន្ថែម សមត្តកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ … អាន​បន្ថែម សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

លោក ឃឹម ហ្វីណង់: «តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!

ខេត្តសៀមរាប៖  អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ … អាន​បន្ថែម លោក ឃឹម ហ្វីណង់: «តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!

អាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីចុះរំដោះជនរងគ្រោះជនជាតិចិន២នាក់សង្ស័យត្រូវគេចាប់ជំរិត

ភ្នំពេញ​៖​ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីបានចុះទៅរំដោះជនជាតិចិន២នាក់​នៅក្នុងហាងចិនមួយកន្លែងដែលស្ថិតនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ សង្ស័យករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ … អាន​បន្ថែម អាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីចុះរំដោះជនរងគ្រោះជនជាតិចិន២នាក់សង្ស័យត្រូវគេចាប់ជំរិត

រថយន្តក្រុមហ៊ុនLMHបេីកបុកម៉ូតូអូសជាង៤០ម៉ែត្របណ្តាលឲ្យរបួសធ្ងន់០២នាក់ដាច់ជើងម្ខាងម្នាក់យ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តហ៊ីយ៉ាន់ដាយធុនធំរបស់ក្រុមហ៊ុនLMHដឹកជញ្ជូនដែលបេីកលឿនបានបុកពីក្រោយម៉ូតូហើយអូសជាង៤០ម៉ែត្រ។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។  … អាន​បន្ថែម រថយន្តក្រុមហ៊ុនLMHបេីកបុកម៉ូតូអូសជាង៤០ម៉ែត្របណ្តាលឲ្យរបួសធ្ងន់០២នាក់ដាច់ជើងម្ខាងម្នាក់យ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល