សែនសោកស្តាយម្ចាស់បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា”ដែលកំពុងល្បីលើTik Tok គឺអ្នកស្រី កាក់ ចន្ធី បានទទួលមរណភាព២ឆ្នាំមុនដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា” បាននិងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមនានា ពិសេស Tik Tokក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះជាយ៉ាងណាម្ចាស់សំនៀងដ៏ពិរោះប្លែកនេះគឺជាអ្នកចម្រៀងឈ្មោះ កាក់ ចន្ធី ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺម្ចាស់បទចម្រៀងមួយនេះបានទទួលមរណភាពហើយកាលពីឆ្នាំ២០១៨ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ​នៅតាមផ្ទះ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួនក៏បានលើកយកបទចម្រៀងនេះមកច្រៀង និងមានអ្នកច្រៀងតាមប៉ុន្តែមានមនុស្សមិនច្រើនឡើយដែលបានស្គាល់ពីម្ចាស់សំនៀងដើម។តាមការពិតអ្នកនាង កាក់ ចន្ធី គឺ​ជា​តារា​ចម្រៀង​ល្បីនិយមច្រៀងបទ​ចម្រៀង​ចង្វាក់ រ៉ុកខេនរ៉ូល និងធ្លាប់​មាន​ប្រវត្តិ​កម្សត់ បាន​បាត់​បង់​ជីវិត​អស់​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​ហើយ ដោយ​បន្សល់​តែ​បទ​ចម្រៀង​ជា​ច្រើន ដែល​ក្នុង​ចំណោម​នោះ មាន​ខ្លះ បាន និង​កំពុង​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Tik Tok។ ជាការសោកស្តាយដែលបទចម្រៀងរបស់អ្នកនាងដែលកំពុងទទួលបានការគាំទ្រច្រើនបែបជាមិនត្រូវបានបង្ហាញមុខលើឆាកតន្ត្រីច្រើនទៅវិញ។  អ្នកនាង បានបាត់បង់ជីវិតក្នុងវ័យ៣៨ឆ្នាំគួរឲ្យសោកស្ដាយ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីអំឡុងខែ មីនា ២០១៨គ្រាដែលតារាចម្រៀងខ្មែររូបនេះ បានធ្វើដំណើតាមម៉ូតូកង់បី pass app មកដល់ស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏មានរថយន្តម៉ាក ព្រុសមួយគ្រឿងជិះឡើងលឿនមកបុកម៉ូតូកង់បីដែលមានអ្នកនាង ជិះលើនោះបណ្តាលអ្នកនាង មានគ្រោះថ្នាក់ធ្ងន់រហូតដល់ស្លាប់។ កន្លងទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី រ៉ុកខែនរ៉ូល កាក់ ចន្ធី  ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នេះផងដែរ។ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ អមដោយសារលើកសរសើរពី ទេពកោសល្យផ្នែកចំរៀង តន្ត្រីរបស់ចន្ធី បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើកហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្ត្រីសម័យរបស់ខ្មែរ។ រសជាតិថ្មីទាំងអត្ថន័យ … អាន​បន្ថែម សែនសោកស្តាយម្ចាស់បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា”ដែលកំពុងល្បីលើTik Tok គឺអ្នកស្រី កាក់ ចន្ធី បានទទួលមរណភាព២ឆ្នាំមុនដោយគ្រោះថ្នាក់ចរាចរណ៍

សំបូរល្បិចបោកប្រាស់ណាស់បច្ចុប្បន្ន ! មានស្ត្រីម្នាក់តាំងខ្លួនជាក្រុមការងារ ជាក្រុមមេធាវីការពារជនក្រីក្រ និងសាច់ញាតិថ្នាក់ដឹកនាំទៅបោកយកលុយពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះចេតនាទុច្ចរិតរបស់ក្រុមជនខិលខូចបានប្រើគ្រប់មធ្យោបាយក្នុងការបោកប្រាស់ទៅលើជនស្លូតត្រង់។ ជាក់ស្តែងមានស្រ្តីម្នាក់តាំងខ្លួនជាក្រុមការងារ ជាក្រុមមេធាវីការពារជនក្រីក្រនិងសាច់ញាតិថ្នាក់ដឹកនាំ ទៅបោកយកលុយពីប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីឱ្យចាត់ការទៅលើស្ត្រីមានចេតនាទុច្ចរិតនេះ។ ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិអូរល្គុន ឃុំផ្លូវមាស … អាន​បន្ថែម សំបូរល្បិចបោកប្រាស់ណាស់បច្ចុប្បន្ន ! មានស្ត្រីម្នាក់តាំងខ្លួនជាក្រុមការងារ ជាក្រុមមេធាវីការពារជនក្រីក្រ និងសាច់ញាតិថ្នាក់ដឹកនាំទៅបោកយកលុយពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង

ក្នុងឆ្នាំ ២០២១នេះ! កម្រិតឧស្ម័នកាបូនិច គឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្ម

អន្តរជាតិ៖​ បើតាមការព្យាករណ៍របស់ការិយាល័យ Met នៃចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រទី៨ ខែមករា​ ឆ្នាំ២០២១​ បានបញ្ជាក់ថា​ កម្រិតឧស្ម័នកាបូនឌីអុកស៊ីត (ឧស្ម័នកាបូនិច) ក្នុងបរិយាកាសនាឆ្នាំ … អាន​បន្ថែម ក្នុងឆ្នាំ ២០២១នេះ! កម្រិតឧស្ម័នកាបូនិច គឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្ម

ព័ត៍មានលម្អិត៖​ មន្ត្រី​កងរាជអាវុធហត្ថ​ ដែលបាញ់​សម្លាប់ប្រពន្ធចុង​ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះ​ គឺផ្តើម​ចេញពី​រឿង​ភ្លើង​ប្រចណ្ឌ

ភ្នំពេញ៖ ដោយសារតែរឿងប្រចណ្ឌ​ បុរសម្នាក់ដែលជាមន្ត្រី​កងរាជអាវុធហត្ថ​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ទោ​ ​និង​ជា​គ្រូបង្ហាត់​សាលា​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​កំ​បូល ​បាន​ផ្ទុះ​កំហឹង​ជាមួយប្រពន្ធចុង​ រហូតដល់ប្រេីកាំភ្លើងខ្លី​មួយដេីមម៉ាក K.59 បាញ់​ចំនួន​៣​គ្រាប់ទៅលេីស្រ្តីរូបនេះបណ្តាល​ឲ្យបាត់បង់​ជីវិត​នៅ​ក្នុងផ្ទះជួលក្បែរ​បន្ទប់ទឹក​ រួច​បាញ់​ខ្លួនឯង​មួយ​គ្រាប់​ចំ​សៀ​ក​ថ្កា បណ្តាល​ឲ្យស្លាប់​ក្នុងថ្លុក​​ឈាម​នៅ​ចំពោះ​មុខ​កូនស្រី​អាយុ​១៥​ឆ្នាំ … អាន​បន្ថែម ព័ត៍មានលម្អិត៖​ មន្ត្រី​កងរាជអាវុធហត្ថ​ ដែលបាញ់​សម្លាប់ប្រពន្ធចុង​ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះ​ គឺផ្តើម​ចេញពី​រឿង​ភ្លើង​ប្រចណ្ឌ

បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ និងចែកលិខិតសសើរដល់សិស្សជាប់ចំណាត់ថ្នាក់

ខេត្តពោធិ៍សាត់ ៖ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ រួមដំណើរដោយមន្រ្តីរាជការលោកគ្រូ អ្នកគ្រូ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ និងចែកលិខិតសសើរដល់សិស្សជាប់ចំណាត់ថ្នាក់ចាប់ពីលេខ១ដល់លេខ៥ … អាន​បន្ថែម បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ និងចែកលិខិតសសើរដល់សិស្សជាប់ចំណាត់ថ្នាក់

តំណាងអង្គការសុខភាពពិភពលោក និងលោកស្រី ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកទេស ដល់ក្រុមគ្រូពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបញ្ជារបស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងារក្រសួងសុខាភិបាល … អាន​បន្ថែម តំណាងអង្គការសុខភាពពិភពលោក និងលោកស្រី ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកទេស ដល់ក្រុមគ្រូពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ

អបអសាទរបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យរមាសហែក

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យរមាសហែកនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ។ … អាន​បន្ថែម អបអសាទរបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យរមាសហែក

អនុវត្តការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់ឆ្នាំសិក្សា២០២១

ភ្នំពេញ: ក្រសួងអប់រំ យុវជន កីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យ អនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺភូរីដ … អាន​បន្ថែម អនុវត្តការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់ឆ្នាំសិក្សា២០២១

ក្រសួងអប់រំ: ទិដ្ឋភាពទូទៅនៃការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ទូទាំងប្រទេស

ភ្នំពេញ៖  ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញអំពីទិដ្ឋភាព គ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងប្រទេស … អាន​បន្ថែម ក្រសួងអប់រំ: ទិដ្ឋភាពទូទៅនៃការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ទូទាំងប្រទេស

អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ … អាន​បន្ថែម អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១

គុយបា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ក្នុងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងកូវីដ-១៩

អន្តរជាតិ៖​ គុយបា​ ទំនងអាចជួយអ៊ីរ៉ង់ក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯង ស្របពេលកំពុងចោមព័ទ្ធដោយទណ្ឌកម្មអាមេរិកនោះ។​ ស្រាប់តែនៅថ្ងៃទី៩ ខែមករា​ ឆ្នាំ២០២១​ ប្រទេសគុយបា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ក្នុងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងកូវីដ–១៩របស់ខ្លួន និងការសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយលើមនុស្សនៅអ៊ីរ៉ង់ផ្ទាល់។ … អាន​បន្ថែម គុយបា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ក្នុងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងកូវីដ-១៩

រដ្ឋលេខាធិការ ៤រូប, អនុរដ្ឋលេខាធិការ ២រូប និងទីប្រឹក្សា ២៩រូបនៃក្រសួងសុខាភិបាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាប់បង្គាប់តែងតាំង

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យឡាយព្រះហស្តថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺព្រះករុណា … អាន​បន្ថែម រដ្ឋលេខាធិការ ៤រូប, អនុរដ្ឋលេខាធិការ ២រូប និងទីប្រឹក្សា ២៩រូបនៃក្រសួងសុខាភិបាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាប់បង្គាប់តែងតាំង