កម្ពុជាចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )

ភ្នំពេញ៖ កម្ពុជាចាប់ពីថ្ងៃទី ១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( … អាន​បន្ថែម កម្ពុជាចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសនិងអាល់កុលដល់ប្រជាពលរដ្ឋនៅក្នុងផ្សារត្រពាំងពោធិ៍ដើម្បីការពារកូវីដ-១៩

ភ្នំពេញ​៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកាឆ្នាំ​២០២០នេះ​ បាននាំយកម៉ាសនិងអាល់កុលដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារត្រពាំងពោធិ៍ដេីម្បីទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ-១៩។ ក្នុងការចុះចែកម៉ាសនិងអាល់កុលនេះគឺដឹកនាំផ្ទាល់ដោយលោក​ វ៉ា សាវឿន​ … អាន​បន្ថែម អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសនិងអាល់កុលដល់ប្រជាពលរដ្ឋនៅក្នុងផ្សារត្រពាំងពោធិ៍ដើម្បីការពារកូវីដ-១៩

បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូតាមដងផ្លូវហើយមានរថយន្តបើកមកស៊ីផ្លេដាក់ធ្វើឱ្យជងរងគ្រោះចាប់ហ្វ្រ័ងម៉ូតូរអិលដីខ្សាច់ដួលចូលក្រោមកង់ក្រោយរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងក្រុមហ៊ុន OCIC ភូមិដើមគ … អាន​បន្ថែម បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

សង្ស័យស្រវឹង បើកម៉ូតូបុករថយន្ត របួសធ្ងន់តែអកុសលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត បន្ទាប់មកបានស្លាប់នៅពេលក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ … អាន​បន្ថែម សង្ស័យស្រវឹង បើកម៉ូតូបុករថយន្ត របួសធ្ងន់តែអកុសលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង យកឈាមលាយស្រាផឹក

ខេត្តកំពង់ធំ៖ សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក សុិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឱ្យអង្គភាព«នគរដ្រេហ្គន» … អាន​បន្ថែម សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង យកឈាមលាយស្រាផឹក

ស្លាប់១នាក់! ដោយសារជិះម៉ូតូបុកគោយន្តកន្រ្តៃនៅលើកំណាត់ផ្លូវជាតិលេខ៥៥

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈដែលអ្នកបើកបរគោយន្ដបើកថយឡើងលើផ្លូវពេលយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និឹងគោយន្ដកន្ត្រៃបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី … អាន​បន្ថែម ស្លាប់១នាក់! ដោយសារជិះម៉ូតូបុកគោយន្តកន្រ្តៃនៅលើកំណាត់ផ្លូវជាតិលេខ៥៥

រថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូពេញទំហឹងយុវជន២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលស្ត្រីម្នាក់បើករថយន្តម៉ាកCRV ឆ្លងផ្លូវមិនប្រយ័ត្នហើយមកបុកម៉ូតូរបស់ពួកគាត់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅជិតសាលាខណ្ឌសែនសុខ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង … អាន​បន្ថែម រថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូពេញទំហឹងយុវជន២នាក់រងរបួសធ្ងន់

ប្រេស៊ីលកោះហៅ Galhardo សម្រាប់ការប្រកួតជម្រុះ World Cup ប៉ះជាមួយអ៊ុយរ៉ាហ្គាយ

ខ្សែបម្រើ Thiago Galhardo ដែលមិនបានជាប់ជម្រើសជាតិត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ប៉ះជាមួយអ៊ុយរ៉ាហ្គាយនៅពេលដែលមានបញ្ហារបួសរបស់កីឡាកររូបនេះជាសះស្បើយវិញ។ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Galhardo ជំនួសខ្សែប្រយុទ្ធ Pedro ដែលបានរងរបួសដៃ ពេលហ្វឹកហាត់កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះជាការផ្លាស់ប្តូរលើកទី៨ ហើយរបស់ក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះទល់នឹងវេណេស៊ុយអេឡានិងអ៊ុយរ៉ាហ្គាយ។ កីឡាករដែលត្រូវបានកាត់ចេញពីក្រុមដោយសារការរងរបួសមានដូចជា Rodrigo Caio, Gabriel Menino, Casemiro, Fabinho, Philippe Coutinho និង Neymar ។ ខ្សែការពារកណ្តាល Eder Militao ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 ក៏មិនមានឈ្មោះក្នុងក្រុមប្រេស៊ីលដែរ។ លើសពីនេះទៀត Alex Telles អាចខកខានពេលប៉ះជាមួយអ៊ុយរ៉ាហ្គាយបន្ទាប់ពីបានធ្វើតេស្តរកឃើញ Covid-19។ CBF បាននិយាយថា Guilherme Arana របស់ក្លិប Atletico Mineiro ត្រូវបានគេដាក់ជំនួសខ្សែការពារស្លាបឆ្វេងរបស់ក្រុម Manchester United កីឡាករ Alex Telles នៅក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានម្តងទៀតកាលពីថ្ងៃអាទិត្យ ។ … អាន​បន្ថែម ប្រេស៊ីលកោះហៅ Galhardo សម្រាប់ការប្រកួតជម្រុះ World Cup ប៉ះជាមួយអ៊ុយរ៉ាហ្គាយ

យុវជនម្នាក់បានស្លាប់ក្រោយពេលរថយន្តបុកម៉ូតូ ហើយអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ជាបឋមថា យុវជនម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ត បើកបុកម៉ូតូតាមផ្លូវជាតិលេខ៤ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨និង៣០នាទីយបប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមសមត្ថកិច្ចប្រាប់ថា … អាន​បន្ថែម យុវជនម្នាក់បានស្លាប់ក្រោយពេលរថយន្តបុកម៉ូតូ ហើយអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល

លោក Mascherano អតីតកីឡាករក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនប្រកាសចូលនិវត្តន៍

អតីតកីឡាករក្រុម Barcelona, ​​Liverpool និងជម្រើសជាតិអាហ្សង់ទីន លោក Javier Mascherano បានប្រកាសចូលនិវត្តន៍ហើយ។ លោក Mascherano អាយុ៣៦ឆ្នាំបានបង្ហាញពីការសម្រេចចិត្តរបស់គាត់បន្ទាប់ពីអាជីពនេះអស់រយៈពេល១៧ឆ្នាំ។ កីឡាករអន្តរជាតិអាហ្សង់ទីនដែលដែលបានបង្ហាញខ្លួន១៤៧ដង ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះគឺ Mascherano បានវិលត្រឡប់មកស្រុកកំណើតរបស់គាត់វិញដោយចុះហត្ថលេខាជាមួយក្លិបEstudiantes de La Plata កាលពីខែមករា។ បន្ទាប់ពីការបង្ហាញខ្លួនចំនួន១១លើកនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមនៅអាហ្សង់ទីនរួមទាំងការចាញ់ក្រុមអាហ្សង់ទីន Juniors ១-០ កាលពីថ្ងៃអាទិត្យលោក Mascherano បាននិយាយថា វាដល់ពេលដែលត្រូវព្យួរស្បែកជើងករបស់គាត់។ លោកអរគុណដល់ក្លិបនេះដែលបានផ្តល់ឱកាសឱ្យលោកបញ្ចប់អាជីពនៅប្រទេសអាហ្សង់ទីន។ លោក Mascherano បាននិយាយថា “ខ្ញុំបានប្រកបវិជ្ជាជីវៈរបស់ខ្ញុំ១០០ភាគរយ ខ្ញុំបានផ្តល់ខ្លួនឯង តាមលទ្ធភាព។ ថ្ងៃនេះខ្ញុំដឹងថាសម្រាប់ពេលខ្លះវាពិបាកសម្រាប់ខ្ញុំ ហើយខ្ញុំមិនចង់លាក្រុម Estudiantesដែលជឿទុកចិត្តខ្ញុំឱ្យវិលត្រឡប់មកអាហ្សង់ទីន ឬមិត្តរួមការងាររបស់ខ្ញុំឬអាជីពនេះទេ”។ បន្ទាប់ពីចាប់ផ្តើមអាជីពជាមួយក្រុម River Plate លោក Mascheranoបានលេងឱ្យក្លិប Corinthians និង West … អាន​បន្ថែម លោក Mascherano អតីតកីឡាករក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនប្រកាសចូលនិវត្តន៍

អតីតអ្នកចាំទី Liverpool លោក Clemence ទទួលមរណភាពក្នុងអាយុ ៧២ ឆ្នាំ

អតីតអ្នកចាំទីក្រុម Liverpool និងជាអតីតអ្នកចាំទីឲ្យក្រុមជម្រើសជាតិអង់គ្លេសលោក Ray Clemence បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ។នេះបើយោងតាមក្រុមគ្រួសាររបស់គាត់និយាយកាលពីថ្ងៃដើមសប្តាហ៍នេះ។ លោក Clemence ដែលកំពុងរស់នៅជាមួយជំងឺមហារីកក្រពេញប្រូស្តាតតាំងពីឆ្នាំ២០០៥ គឺជាអតីតអ្នកចាំទីដោយបានឈ្នះពានរង្វាន់អឺរ៉ុបចំនួន៣ និងពានរង្វាន់ចំនួន៥ក្នុងរយៈពេល ១៤ឆ្នាំនៅក្រុម Liverpool ។ ការចុះហត្ថលេខាលើទឹកប្រាក់១៨,០០០ផោនពីក្លិប Scunthorpe ក្នុងឆ្នាំ១៩៦៧ ធ្វើឲ្យ Clemence គឺជាសមាជិកសំខាន់ម្នាក់របស់ក្រុមហង្សក្រហមដែលបានឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងនៅក្លិបក្នុងឆ្នាំ ១៩៧៧។គាត់ក៏បានចូលលេងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុបឆ្នាំ១៩៧៨ និងឆ្នាំ១៩៨១ និងបានឈ្នះពានរង្វាន់UEFA Cup ក្នុងឆ្នាំ១៩៧៣ … អាន​បន្ថែម អតីតអ្នកចាំទី Liverpool លោក Clemence ទទួលមរណភាពក្នុងអាយុ ៧២ ឆ្នាំ

បុរសម្នាក់ត្រូវរថយន្តឡិចសុីសLX570បុកស្លាប់យ៉ាងអាណោចអាធ័មនៅផ្លូវ៦០ម៉ែត្រ​

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរត់គេចទាន់​ បន្ទាប់ពីនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបLEXUS LX570 បេីកបុក​កាលពីវេលាម៉ោង១១​និង៤០នាទីយប់​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ … អាន​បន្ថែម បុរសម្នាក់ត្រូវរថយន្តឡិចសុីសLX570បុកស្លាប់យ៉ាងអាណោចអាធ័មនៅផ្លូវ៦០ម៉ែត្រ​