ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម … អាន​បន្ថែម ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម

ដុតកម្ទេចចោលសាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាមចាប់ឈ្មួញលួចនាំពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖    សាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាម ដែលឈ្មួញលួចនាំពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល។ ការដុតបំផ្លាញសាច់មាន់ខូចគុណភាពនេះធ្វើឡើងកាលពី ថ្ងៃទី៩ ខែវិច្ឆិកា … អាន​បន្ថែម ដុតកម្ទេចចោលសាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាមចាប់ឈ្មួញលួចនាំពីប្រទេសថៃ

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona ប្រឈមមុខនឹងការសម្រាករយៈពេល៤ ខែបន្ទាប់ពីការវះកាត់ជង្គង់

ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករវ័យក្មេង Ansu Fati ត្រូវអវត្តមានអស់រយៈពេលប្រហែលជា៤ ខែបន្ទាប់ពីវះកាត់ជង្គង់។ កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានវះកាត់បណ្តាលឲ្យរងរបួសផ្នែកខាងក្នុងនៃជង្គង់ឆ្វេងរបស់គាត់ ពេលរូបគេលេងទល់នឹងក្រុម Real Betis កាលពីសប្តាហ៍មុន។ កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញអំឡុងតង់ទី១នៃជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍។ Fati លេងបាន១០ប្រកួតឲ្យ Barcelona នៅរដូវកាលនេះដោយរកបាន៥ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន២ដង។ កីឡាករវ័យក្មេងរូបនេះបានបំបែកឯតទគ្គកម្ម៩៥ឆ្នាំក្លាយជាអ្នករកគ្រាប់បាល់វ័យក្មេងបំផុតរបស់អេស្ប៉ាញនៅអាយុ១៧ឆ្នាំ និង៣១១ថ្ងៃដោយរកគ្រាប់បាល់បានកាលពីប៉ះជាមួយក្រុមអ៊ុយក្រែនកាលពីខែកញ្ញា ៕     ដោយ៖ភារៈ អាន​បន្ថែម ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona ប្រឈមមុខនឹងការសម្រាករយៈពេល៤ ខែបន្ទាប់ពីការវះកាត់ជង្គង់

លោក Sergio Garcia បានដកខ្លួនចេញពីការប្រកួតវាយកូនហ្គោលបន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩

អតីតជើងឯកវាយកូនហ្គោល Masters លោក Sergio Garcia នឹងខកខានព្រឹត្តិការណ៍ឆ្នាំនេះនៅ Augusta បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ កីឡាករអេស្ប៉ាញវ័យ៤០ឆ្នាំដែលបានឈ្នះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៧ បានខកខានការក្នុងកម្មវិធី Houston Open កាលពីសប្តាហ៍មុនដែរ។ លោក Sergio Garcia បាននិយាយថា “នៅយប់ថ្ងៃសៅរ៍បន្ទាប់ពីបើកបរត្រឡប់មកពីហ៊ូស្តុនខ្ញុំចាប់ផ្តើមឈឺបំពង់ក និងក្អក។ រោគសញ្ញាបាននៅជាមួយខ្ញុំកាលពីព្រឹកថ្ងៃអាទិត្យ ដូច្នេះខ្ញុំបានសំរេចចិត្តធ្វើតេស្ត ហើយភរិយារបស់ខ្ញុំអេនជេឡាក៏រីករាយដែរ”។ កម្មវិធី Masters ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ដោយបានផ្លាស់ប្តូរពីកម្មវិធីនៅដើមខែមេសា ដោយសារតែការផ្ទុះឡើង Covid-19 ដំបូងនៅដើមឆ្នាំនេះ។ Garcia គឺជាកីឡាករទី២ដែលបានដកខ្លួនចេញដោយសារកូវីដ-១៩នេះបន្ទាប់ពី Joaquin Niemann ដកខ្លួនចេញកាលពីសប្តាហ៍មុនដោយសារលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។ លោក Garcia បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល២១ ឆ្នាំនៃការខកខានមិនបានធ្វើជាម្ចាស់ជើងឯកដ៏ធំមួយ ខ្ញុំនឹងខកខានក្នុងកម្មវិធី Masters នៅសប្តាហ៍នេះ។ អ្វីដែលសំខាន់នោះគឺថាគ្រួសារខ្ញុំនិងខ្ញុំមានអារម្មណ៍ល្អ។ យើងនឹងត្រឡប់មកកាន់តែខ្លាំង និងផ្តល់ឱកាសម្តងទៀតនៅខែមេសាឆ្នាំក្រោយ ៕ដោយ៖ភារៈ … អាន​បន្ថែម លោក Sergio Garcia បានដកខ្លួនចេញពីការប្រកួតវាយកូនហ្គោលបន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩

គ្រូបង្វឹកបារាំងអះអាងថា Paul Pogba មិនសប្បាយចិត្តនៅ Man Utdទេ

លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរបស់គាត់នៅក្នុងក្លិបនោះទេ។ Pogba ត្រូវចូលរួមបាន១១ ប្រកួតសម្រាប់ក្រុម Old Trafford នៅរដូវកាលនេះ ប៉ុន្តែបានចាប់ផ្ដើមត្រឹមតែ៥ប្រកួតប៉ុណ្ណោះ។ កីឡាកររូបនេះបានចូលលេងជាកីឡាករបម្រុងម្តងទៀតពេលប្រកួតជាមួយក្លិប Everton កាលពីថ្ងៃសៅរ៍មុនពេលគាត់ចូលលេងបន្ទាប់ពី៨២នាទីក្នុងជ័យជម្នះ ៣-១ ដែលត្រូវការសម្រាប់លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម។ Pogba នៅជាមួយក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតជាមួយហ្វាំងឡង់, ព័រទុយហ្គាល់ និងស៊ុយអែត។ លោក Deschamps បាននិយាយថា “គាត់កំពុងស្ថិតក្នុងស្ថានភាពមួយជាមួយក្លិបរបស់គាត់ដែលគាត់មិនអាចសប្បាយចិត្តនៅពេលលេង ។ គាត់មិនស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតរបស់គាត់ទេ គាត់មានរបួសជាបន្តបន្ទាប់ហើយ Covid-19 ដែលបានវាយគាត់យ៉ាងខ្លាំង គាត់ត្រូវការរកទម្រង់លេងរបស់គាត់ឡើងវិញ។ ជាមួយខ្ញុំមិនមានការព្រួយបារម្ភបែបនេះទេ នៅពេលដែលកីឡាករមានភាពមិនស្រួលនៅក្នុងក្លិបរបស់គាត់ ជាក់ស្តែងគាត់រីករាយក្នុងការលេងឱ្យក្រុមបារាំង។ គាត់នឹងប្រាប់ខ្ញុំអំពីអារម្មណ៍របស់គាត់ ហើយដូចដែលខ្ញុំស្គាល់គាត់ច្បាស់វានឹងដើរក្នុងទិសដៅវិជ្ជមាន”។ Pogba មានវ័យ២៧ឆ្នាំ បានចូលរួមជាមួយក្រុមបិសាចក្រហមម្តងទៀតនៅពេលដែលរូបគេបានចុះហត្ថលេខាក្នុងតម្លៃ៨៩លានផោនពីក្លិប Juventus ក្នុងឆ្នាំ២០១៦ ។ លើកចុងក្រោយដែលគាត់បំពេញកាតព្វកិច្ចអន្តរជាតិក្នុងខែតុលាគាត់បាននិយាយថាវាជា សុបិនមួយសម្រាប់គាត់ក្នុងការលេងឲ្យ Real Madrid នៅថ្ងៃណាមួយ។ ក្រោយមកនៅខែនោះ ManUnited បានបន្ថែមមួយឆ្នាំលើកិច្ចសន្យារបស់ Pogba នៅពេលគាត់បន្តកិច្ចព្រមព្រៀងជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ៕ដោយ៖ភារៈ … អាន​បន្ថែម គ្រូបង្វឹកបារាំងអះអាងថា Paul Pogba មិនសប្បាយចិត្តនៅ Man Utdទេ

ផ្ទះថ្មីចំនួន៨ខ្នង អំណោយរបស់សម្ដេចតេជោ បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅភូមិបាណង់ ឃុំស្តៅ ស្រុករតន:មណ្ឌល

ខេត្តបាត់ដំបង៖ បន្ទាប់ពីបានចែកពូជស្រូវជាង ១ពាន់តោន ដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ជាង ១ម៉ឺនគ្រួសាររួចមក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី … អាន​បន្ថែម ផ្ទះថ្មីចំនួន៨ខ្នង អំណោយរបស់សម្ដេចតេជោ បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅភូមិបាណង់ ឃុំស្តៅ ស្រុករតន:មណ្ឌល

ផលប៉ះពាល់នៃអំពើយាយីប្រើប្រាស់បច្ចេកវិទ្យា និងអុីនធើណេត (Cyberbully)!!!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានពន្យល់ថា៖ ដូចដែលបងប្អូនពលរដ្ឋទូទៅបានដឹងថា អំពើយាយី (Bully) បានកើតមានស្ទើគ្រប់ទីកន្លែង តួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗ … អាន​បន្ថែម ផលប៉ះពាល់នៃអំពើយាយីប្រើប្រាស់បច្ចេកវិទ្យា និងអុីនធើណេត (Cyberbully)!!!

ក្រសួងសុខាភិបាល៖ មហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ បន្តចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤

ភ្នំពេញ៖ មហាសន្និបាតសុខភាពពិភពលោក លើកទី៧៣ បន្ត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃ១៤ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៩ … អាន​បន្ថែម ក្រសួងសុខាភិបាល៖ មហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ បន្តចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយទូកុងតឺន័រធ្លាក់សង្កត់ពីលើ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ជាង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ … អាន​បន្ថែម បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយទូកុងតឺន័រធ្លាក់សង្កត់ពីលើ

ទីបំផុត! លោក ត្រាំ អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»

អាមេរិក៖ ដើម្បីអាយុជីវិតពលរដ្ឋលើសកលលោក ក្នុងវិបត្តិកូវីដ-១៩ កុំថាឡើយដល់ប្រជាពលរដ្ឋ សូម្បីតែ លោក ត្រាំ និងលោក បៃដិន អបអរសាទរចំពោះដំណឹងល្អ … អាន​បន្ថែម ទីបំផុត! លោក ត្រាំ អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានរកឃើញថា«មានប្រសិទ្ធភាពជាង ៩០%»

ភ្នំពេញ៖ ក្នុងសម័យការរាតត្បាតកូវីដ-១៩ បើមានវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លង និងព្យាបាលមានប្រសិទ្ធភាព នោះជាតំណាក់កាលជោគជ័យលើសកលលោកបណ្តោៈអាសន្ន។ មុននេះមាន ដំណឹងល្អ! វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer … អាន​បន្ថែម វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានរកឃើញថា«មានប្រសិទ្ធភាពជាង ៩០%»

៧ឆ្នាំកន្លងទៅជីវិតស្នេហា គង់ សុជាតិ និងជា វិបុលហែលឆ្លងរសជាតិច្រើន

មកទល់ពេលនេះ គង់ សុជាតិ និង លោកជា វិបុល បានក្លាយជាប្តីប្រពន្ឋបាន៧ឆ្នាំបាត់ទៅហើយដោយ ឆ្លងកាត់នូវរឿងគ្រប់រូបភាព។ នៅទីបំផុតឧបសគ្គជាច្រើនអ្នកទាំង២បានសម្រេចឆ្លងផុត។ជាពិសេសបានទាំងមានសេចក្តីសុខត្រឡប់មកវិញទាំងរឿងស្នេហានិងគ្រួសារ។ អ្នកនាងគង់ … អាន​បន្ថែម ៧ឆ្នាំកន្លងទៅជីវិតស្នេហា គង់ សុជាតិ និងជា វិបុលហែលឆ្លងរសជាតិច្រើន