ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

ក្នុងពេលដែលក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា​ «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម​» ។ មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ … អាន​បន្ថែម ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា  ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។ ​ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ពេលនេះភាគថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តនេះដោយពុំមានការអនុញ្ញាត។   នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថាភាពយន្តភាគរឿង សន្យាស្នេហ៍ នេះ គឺសាច់រឿងពុំមានជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយហើយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ក្នុងខ្សែភាពយន្តភាគរឿងនោះហើយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។  នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ដែលតែងយកចិត្តទុកដាក់ស្រឡាញ់ ថែរក្សា និងការពារនូវវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ ទោះជាយ៉ាងណាចាងហ្វាងផលិតកម្មកថាជ័យលោក ហ៊ុយ យ៉ាឡេង ភាពយន្តបានលើកឡើងថាភាគីថៃ ចូលចិត្តលេងល្បិចខូច អាងអីចេញលិខិតសុំទោស ។ នេះជាលើកទីប៉ុន្មានហើយ គួរមានចំណាត់ការផ្អាកយករឿងរបស់ប៉ុស្តិ៍នេះមកចាក់ផ្សាយទៅ កុំឲ្យគាត់បានចិត្តពេក។ គួរបញ្ជាក់ដែរថា ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីរសម័យកាលគឺ សម័យបុរាណ និងសម័យបច្ចុប្បន្នលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង “សន្យាស្នេហ៍សន្យាហ្លួង” បានផ្ទុះចេញប្រតិកម្មខ្លាំងៗពីមហាជនក្រោយពីរូបភាពជាច្រើនសន្លឹកស្តីអំពីការផ្សព្វផ្សាយរឿងនេះមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ទោះជាយ៉ាងណានេះមិនមែនលើកទី១ទេដែលលេចចេញការប្រតិកម្មលើក្រុមហ៊ុនផលិតភាពយន្តថៃបានប្រើប្រាស់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៧ ក៏ធ្លាប់លេចប្រតិកម្មស្រដៀងគ្នានេះបន្ទាប់ពីក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់ប្រទេសថៃ ១បានយករូបប្រាសាទអង្គរវត្តរបស់យើង ទៅដាក់ធ្វើជាផ្ទាំងនៅខាងក្រោយរូបភាពនៃការផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា «បួងសួងនាគរាជ»នោះ។           ដោយ៖វឌ្ឍនា អាន​បន្ថែម Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ជូនដំណឹងបន្ទាន់…! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។ … អាន​បន្ថែម ជូនដំណឹងបន្ទាន់…! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

កងពលតូចដឹកជញ្ជូនលេខ៩០ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធន់ធ្ងន់ … អាន​បន្ថែម កងពលតូចដឹកជញ្ជូនលេខ៩០ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០

បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ស្លាប់នៅលើផ្ទះហើយគេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើការកាប់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ពេលនេះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងស្រាវជ្រាវរកអំពីមូលហេតុឈានដល់ការសម្លាប់នេះផងដែរ។ ហេតុការណ៍កាប់ប្រហារនេះកើតឡើងកាលវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាមានករណីឃាតកម្ម បានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ … អាន​បន្ថែម បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ស្លាប់នៅលើផ្ទះហើយគេចខ្លួនបាត់

សម្តេចតេជោ ហ៊ុន សែន ៖ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះបានថ្លែងថា៖ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន ៖ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ

ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ខេត្តកណ្តាល៖ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម ៖ – នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ … អាន​បន្ថែម ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ជំនន់ទឹកភ្លៀងធ្វើឱ្យពលរដ្ឋភ័យខ្លាច នៅការលិចលង់ផ្ទះសម្បែង ផលដំណាំ សត្វពាហន: និងបង្កដល់អាយុជីវិតមនុស្ស

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រោះតែភ្លៀងទាំងយប់ទាំងថ្ងៃ មិនឈប់ឈរប៉ុន្មានថ្ងៃជាប់ៗគ្នា ទើបធ្វើឱ្យជំនន់ទឹកភ្លៀងបន្តលិចលង់ ដោយធ្វើឱ្យទឹកលំហូរចេញពីចំណុចអូរឃ្លៀង ជន់ចូលលិចប៉ះពាល់ផលដំណាំ … អាន​បន្ថែម ជំនន់ទឹកភ្លៀងធ្វើឱ្យពលរដ្ឋភ័យខ្លាច នៅការលិចលង់ផ្ទះសម្បែង ផលដំណាំ សត្វពាហន: និងបង្កដល់អាយុជីវិតមនុស្ស

ស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោមានការស្រកចុះជាបណ្តើរៗហើយបើប្រៀបធៀបទៅនឹងស្ថានភាពកម្ពស់ទឹកកាលពីម្សិលមិញ

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក និងរាយការណ៍ជាប្រចាំដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជាមុនបើសិនជាករណីកម្ពស់ទឹកមានការកើនឡើងបន្ថែមនោះ។ ការជំរុញបែបនេះបន្ទាប់ពីលោកអភិបាលខេត្តចុះពិនិត្យការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់/ក្រុងស្វាយរៀង។ … អាន​បន្ថែម ស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោមានការស្រកចុះជាបណ្តើរៗហើយបើប្រៀបធៀបទៅនឹងស្ថានភាពកម្ពស់ទឹកកាលពីម្សិលមិញ

«សង្គ្រាមវ៉ាក់សាំង»រវាងរុស្ស៊ីនិងអឺរ៉ុប​បានផ្ទុះឡើង «ចាក់វ៉ាក់សាំងអង់គ្លេសក្លាយទៅជាសត្វស្វា»

ការវាយប្រហារគ្នា បង្អាប់បំផ្លាញគ្នាពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនៅពេលនេះរុស្ស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដោយត្រូវគេទម្លាក់កំហុសដោយមិនដឹងខ្លួន។ ​កាលពីថ្ងៃទី​១៦ ខែតុលា សារព័ត៌មានលោកខាងលិចបានផ្សាយថា ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយសាកលវិទ្យាល័យ​Oxford របស់អង់គ្លេសនឹងក្លាយទៅជាសត្វស្វា។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំ​នៅអង់គ្លេស​បានឲ្យដឹងថា … អាន​បន្ថែម «សង្គ្រាមវ៉ាក់សាំង»រវាងរុស្ស៊ីនិងអឺរ៉ុប​បានផ្ទុះឡើង «ចាក់វ៉ាក់សាំងអង់គ្លេសក្លាយទៅជាសត្វស្វា»

រថយន្ត ហុីយ៉ាន់ដាយ ធុនធំដឹកដីខ្សាច់ជាន់ហ្វ្រ័ងមិនជាប់បុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត HYUDAI ធុនធំដឹកដីខ្សាច់ធ្ងន់ជាន់ហ្វ្រ័ងមិនជាប់ជ្រុលបុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតគូថក្រោយយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៧ … អាន​បន្ថែម រថយន្ត ហុីយ៉ាន់ដាយ ធុនធំដឹកដីខ្សាច់ជាន់ហ្វ្រ័ងមិនជាប់បុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

កម្លាំងប៉ូលិសបារាំងចាប់ខ្លួនមនុស្ស​៤នាក់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម

សារព័ត៌មាន AFP បានផ្សាយថាកម្លាំងប៉ូលិសបារាំង​បានចាប់ខ្លួនមនុស្ស​៤នាក់ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មដោយកាំបិត​ទៅលើ​លោកគ្រូបង្រៀនប្រវត្តិសាស្ត្រ​នៅសាលារៀន​មួយក្នុងទីក្រុងប៉ារីស​។ ជនជាប់ពាក់ព័ន្ធទាំង​៤នាក់ដែលចាប់ខ្លួនបាន គឺជាសាច់ញាតិជនវាយប្រហារដែល​ត្រូវប៉ូលិស​បាញ់សម្លាប់ ។ ការចាប់ខ្លួនខាងលើ កើតឡើង​នៅវេលាម៉ោង​ ​១៧ថ្ងៃទី​១៦ ខែតុលា … អាន​បន្ថែម កម្លាំងប៉ូលិសបារាំងចាប់ខ្លួនមនុស្ស​៤នាក់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម