ក្លិប AC Milan បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករZlatanIbrahimovic នឹងខកខានការប្រកួតវគ្គជម្រុះជុំទី៣នៃពានរង្វាន់ Europa League បន្ទាប់ពីកីឡាករសញ្ជាតិស៊ុយអែតរូបនេះបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ កីឡាករនៅក្នុងក្លិប AC Milan ទៀតដូចជា កីឡាករ Rossoneri បានឆ្លងកាត់ការធ្វើតេស្តសាកល្បងជុំទី២ បន្ទាប់ពីលទ្ធផលវិជ្ជមាននៃខ្សែការពារកណ្តាល Leo Duarte ហើយបន្ទាប់មកបានបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យរបស់ Ibrahimovic មានលទ្ធផលវិជ្ជមានដែរ។ សេចក្តីថ្លែងការណ៍មួយបានសរសេរថា “Zlatan Ibrahimovic បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្ត ជុំទី២នៅមុនការប្រកួតជាមួយនឹងក្រុម Bodo Glimt។ ក្លិបបានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធហើយកីឡាករត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅឯផ្ទះ ហើយសមាជិកក្រុមនិងបុគ្គលិកទាំងអស់បានធ្វើតេស្តអវិជ្ជមាន” … អានបន្ថែម ខ្សែប្រយុទ្ធវ័យជ្រេ Ibrahimovic រកឃើញមានផ្ទុកជំងឺកូវីដ-១៩