សូមអាននូវសុន្ទរកថាគន្លឹះទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំ «កំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០»

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ក្រោមប្រធានបទ *ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាតថ្ងៃទី … អាន​បន្ថែម សូមអាននូវសុន្ទរកថាគន្លឹះទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំ «កំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០»

អំពើហិង្សាវាយក្បាលដោយពូថៅ និងញញួរ២ករណីផ្សេងគ្នានៅស្រុកក្រគរ

ខេត្តពោធិ៍សាត់ ៖ ពិតជាសាហាវពេកណាស់ដែលក្នុងស្រុកក្រគរកើតមានអំពើហិង្សា២ករណីផ្សេងគ្នា គឺករណីទី១បងបង្កើតទាញពូថៅសំពងក្បាលប្អូន បណ្ដាលឲ្យដេកដួលក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងករណីទី២កូនប្រសាប្រុសវាយក្បាលម៉ែក្មេកនឹងញញួរដោយមិនញញើតដៃសោះឡើយ។ លោក វរសេនីយ៍ត្រី ខៀវ សុខា … អាន​បន្ថែម អំពើហិង្សាវាយក្បាលដោយពូថៅ និងញញួរ២ករណីផ្សេងគ្នានៅស្រុកក្រគរ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី៣ នៅវត្តរាជបូព៌តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ

ខេត្តសៀមរាប៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ទៀ សីហា … អាន​បន្ថែម រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី៣ នៅវត្តរាជបូព៌តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ

កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបថ្នាំញៀនបានជាង២ គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការក្រោយឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនជាង២គីឡូក្រាម។ ការបញ្ជូនខ្លួនបុរសខាងលើធ្វើឡើងបន្ទាប់ពីបញ្ជប់សន្និសិទ្ធិកាសែតក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក តេង … អាន​បន្ថែម កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបថ្នាំញៀនបានជាង២ គីឡូក្រាម

ផ្ទុះម៉ាស៊ីនត្រជាក់ស្លាប់និងរបួសជិត​៥០នាក់នៅបង់ក្លាដែស

យ៉ាងហោចណាស់ក៏មានមនុស្ស​១២នាក់ដែរបានស្លាប់ ក្នុងនោះមានក្មេងប្រុសម្នាក់ ​និង​៣៧នាក់ផ្សេងទៀត​រងរបួស ដោយសារតែការផ្ទុះម៉ាស៊ីនត្រជាក់នៅព្រះវិហាអ៊ិស្លាមក្នុងតំបន់ Narayanganj រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស​។ មជ្ឈមណ្ឌលគ្រប់គ្រង​គ្រោះមហន្តរាយបានឲ្យដឹងថា ភាគច្រើនអ្នករងរបួសគឺរលាកខ្លួនប្រាណចាប់ពី​៦០ដល់ … អាន​បន្ថែម ផ្ទុះម៉ាស៊ីនត្រជាក់ស្លាប់និងរបួសជិត​៥០នាក់នៅបង់ក្លាដែស

ភ្ញាក់ផ្អើលខ្លាំង ! ប្រធានសន្តិសុខឯកជន និង ជាប៉េអឹម ផង បានដកកាំភ្លើងភ្ជង់គំរាមនិងវៃកម្មករសំណង់ ក្នុងការដ្ឋានសំណង់ Ly La

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺ មានបុរសម្នាក់ជាប្រធានសន្តិសុខឯកជន ផង និង … អាន​បន្ថែម ភ្ញាក់ផ្អើលខ្លាំង ! ប្រធានសន្តិសុខឯកជន និង ជាប៉េអឹម ផង បានដកកាំភ្លើងភ្ជង់គំរាមនិងវៃកម្មករសំណង់ ក្នុងការដ្ឋានសំណង់ Ly La

លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី ៣ វត្តវិហារសំណរ ស្ថិតក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកស្រីឧកញ៉ា អ៉ឹង … អាន​បន្ថែម លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី ៣ វត្តវិហារសំណរ ស្ថិតក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល

សត្វត្មាតកំពុងតែប្រឈមការបបាញ់ពីព្រានព្រៃ និងផុតពូជនៅកម្ពុជា

ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេស ដែលបានធ្វើឡើងនៅលើទីតាំង ៤កន្លែង ផ្សេងៗគ្នាកាលពី ដើមខែកញ្ញា ឆ្នាំ២០២០នេះ បាន បង្ហាញថា សត្វត្មាតនៅកម្ពុជាមានបីប្រភេទ ដែលកំពុងមានវត្ដមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា គឺមានចំនួន ១១៩ក្បាល ក្នុងនោះ ត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន៧១ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។ ថៃ្ងនេះយើងប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ ដោយភ្ជាប់ជាមួយនូវសារដែលបញ្ជាក់យ៉ាងច្បាស់ថា សត្វត្មាតត្រូវការជំនួយពីយើងទាំងអស់គ្នា ប្រសិនបើយើងចង់ឃើញមានវត្តមានសត្វត្មាតរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០នេះថា ៖ “ក្រុមការងារ បានរកឃើញសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែប ខេត្ដព្រះវិហារ ចំនួន ៣៤ក្បាលក្នុងនោះត្មាតភ្លើង ០៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ០៩ក្បាល។ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើង ០៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ក្បាល។ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ០៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តក្រចេះ មិនមានវត្ដមានសត្វត្មាតទេ។ ការងារជំរឿន និងអភិរក្សសត្វត្មាត ត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអង្គការជីវិតសត្វស្លាបអន្ដរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ដោយ ឡែកសម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី មិនត្រូវបានធ្វើឡើយ ។ លោក បានបន្ថែមថា ចំនួនសត្វត្មាតនៅឆ្នាំ២០២០ នេះមានចំនួន ១១៩ក្បាល មានការថយចុះចំនួន ១៨ក្បាល បើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ២០១៩ ដែលជាសញ្ញានៃហានិភ័យសត្វត្មាតនៅកម្ពុជានៅឡើយ ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ សត្វត្មាតគឺជាអ្នកត្រួតពិនិត្យខ្យល់អាកាស! យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗនេះទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរនៅលើអាកាសបានកម្ពស់ ៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែន ជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀម ប៉ាងយ៉ាងងាយស្រួល។ ទោះយ៉ាងណា ក៏មានរឿងជាច្រើនទៀតដែលគួរស្វែងយល់អំពីសត្វត្មាត។ សត្វត្មាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជាភ្នាក់ ងារសំអាតបរិស្ថាន។ ប៉ុន្តែ វាគឺជារឿងដែលធ្វើឱ្យពួកវាមានគ្រោះថ្នាក់ទៅវិញ។ ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។ សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។ ជាលទ្ធផល សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងនឹងឈានដល់ការផុតពូជ។ ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពង់មានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ លោកម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចមានមោទកភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូចនៅក្នុងប្រទេសថៃ និងវៀតណាមជាមិនខាន ។ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណងទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ នៅក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២០ យើងចូលរួមជាមួយអ្នកអភិរក្សសត្វត្មាតនានានៅទូទាំងពិភពលោកដើម្បីរំឭកដល់សត្វត្មាត។ … អាន​បន្ថែម សត្វត្មាតកំពុងតែប្រឈមការបបាញ់ពីព្រានព្រៃ និងផុតពូជនៅកម្ពុជា

COVID-19 ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា មានភាពស្រពេចស្រពិល​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ

អន្តរជាតិ៖ បន្ទាប់ពីករណី​ឆ្លង​ជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា … អាន​បន្ថែម COVID-19 ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា មានភាពស្រពេចស្រពិល​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ

ក្រុមយន្តហោះចម្បាំងរុស្ស៊ី បើកប្រដេញដេញយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52H ចេញពីតំបន់សមុទ្រខ្មៅ និង Azov

អន្តរជាតិ៖ បើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ និយាយថាយន្ដហោះចម្បាំងរបស់រុស្ស៊ី ០៨គ្រឿងបានហោះប្រដេញ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ០៣គ្រឿងរបស់អាមេរិក … អាន​បន្ថែម ក្រុមយន្តហោះចម្បាំងរុស្ស៊ី បើកប្រដេញដេញយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52H ចេញពីតំបន់សមុទ្រខ្មៅ និង Azov

លោក សាយ សំអាល់ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុពង្រឹងការអភិវឌ្ឍមូលដ្ឋានជាខេត្តមានសក្តានុពលសេដ្ឋកិច្ចពហុវិស័យ

ខេត្តព្រះសីហនុ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានល្អពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពថែមទៀត … អាន​បន្ថែម លោក សាយ សំអាល់ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុពង្រឹងការអភិវឌ្ឍមូលដ្ឋានជាខេត្តមានសក្តានុពលសេដ្ឋកិច្ចពហុវិស័យ

ក្រសួងសុខាភិបាល រំឮកពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ សម្រាប់សាសនិកឥស្លាម ក្នុងការគោរពប្រតិបត្តិសកម្មភាពជំនឿសាសនា

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា៖ ការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងសូរ៉ាវ ជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ តទៅ។ … អាន​បន្ថែម ក្រសួងសុខាភិបាល រំឮកពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ សម្រាប់សាសនិកឥស្លាម ក្នុងការគោរពប្រតិបត្តិសកម្មភាពជំនឿសាសនា