ផ្ទុះការសរសើររឿងខ្នាតខ្លីរបស់នាយគ្រឿន និង ស្រីអូន ថតដោយកាមេរ៉ាប្រភេទ ARRI រូបភាពកម្រិត ហូលីវូដ

ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃផលិតភាពយន្តខ្នាតខ្លីលើកដំបូងអ្នកនាងនួន ស៊ុន្ទរីហៅស្រីអូន បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពី ប្រភេទភាពយន្តខ្នាតខ្លីមួយនេះត្រូវបានបញ្ចេញប្រកបដោយភាពទាក់ទាញរហូតដល់មានអ្នកទស្សនារាប់លានដង។ ទាក់ទាញខណៈ ដែលភាពយន្តខ្លីនេះត្រូវបានថតដោយ ផលិតកម្មរាម និងប្រើប្រាស់កាមេរ៉ាហូលីវូដARRI ជាមួយនឹងតួសម្តែងជាង ៣០នាក់ ដែលរូបអ្នកនាងផ្ទាល់និង នាយគ្រឿនផងដែរ។ ស្របពេលដែលភាពយន្តខ្នាតធំដែលទស្សនិកជនស្គាល់ថាជារឿងដែលមានចំណងជើងថា “កម្ម” ទើបតែបញ្ចប់ការថត និងឈានចូលដល់ដំណាក់កាលកាត់ត និងបញ្ចូលសំឡេង ស្តង់ដាហូលីវូដកាលពីពេលថ្មីៗនេះ រួមនឹងតួសម្តែងជាច្រើនរូបទៀតទាំងចាស់ទាំងក្មេងបានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។វីដេអូខ្លីបែប TVC នោះមានរយៈពេល ១១នាទី ដែលសម្តែងជាសាច់រឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទីជាមួយនឹងបច្ចេកទេសបញ្ចូលសម្លេងស្តង់ដា ធ្វើអ្នកទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។ លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាច្រើនជាង ៣ លានដង ត្រឹមតែរយៈពេល ៣ថ្ងៃ ហើយបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំផងដែរ។ អ្នកនាងស្រីអូន និយាយថាផលិតកម្មរាមបង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនៅកម្ពុជាអោយកាន់តែប្រសើរ។អ្នកនាងបន្ថែមថា ការងារនេះទាមទារអោយក្រុមការងារធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។អ្នកនាងក៏បានសង្កត់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។ គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាងស្រីអូន បញ្ជាក់ថាគឺជាការនិពន្ធដោយផ្ទាល់ដោយអ្នកនាង និងក្រុមការងារផលិតកម្មរាមតែម្តង។ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀតជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង 700,000 ដុល្លារអាមេរិក ៕         ដោយ៖ វឌ្ឍនា  អាន​បន្ថែម ផ្ទុះការសរសើររឿងខ្នាតខ្លីរបស់នាយគ្រឿន និង ស្រីអូន ថតដោយកាមេរ៉ាប្រភេទ ARRI រូបភាពកម្រិត ហូលីវូដ

រឿងព្រេងខ្មែរ÷រឿង​ឧកញ៉ា​យោមរាជ​និង​ឧកញ៉ា​ពល​ទេព

កាលពីព្រេងនាយនាយ មាន​នាម៉ឺន​ពីរ​នាក់ ម្នាក់​ជា​ទី​ឧកញ៉ា​យោមរាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពលទេព ។ ឯ​ឧកញ៉ា​ពលទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យោមរាជ​គិត​ស្វែង​រក​ទោស​ដាក់​និង​ក្រាប​ទូល​ស្ដេច​ទម្លាក់​ចាក​ទី​យោមរាជ​អាត្មា​ឯង នឹង​បាន​ស្ដី​ទី​យោមរាជ​នោះ​តទៅ ។ ឧកញ៉ា​ពលទេព​ស្វែង​រក​ទោស … អាន​បន្ថែម រឿងព្រេងខ្មែរ÷រឿង​ឧកញ៉ា​យោមរាជ​និង​ឧកញ៉ា​ពល​ទេព

សម្តេចតេជោ ហ៊ុន សែន៖ បងប្អូន ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស​ សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង​ Covid-19 ឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរំឮកថា៖ នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់តាមប្រពៃណីទំនៀមទម្លាប់សាសនា។ នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស​ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន៖ បងប្អូន ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស​ សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង​ Covid-19 ឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ

ប្រមុខដឹកនាំកំពូលម៉ាឡេស៊ី អះអាងថា៖ បញ្ហារឿងអធិបតេយ្យ តំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin  បានប្រកាសជំហរដាច់ខាតថា៖ បញ្ហារឿងអធិបតេយ្យដែលកំពុងប្រទាំងប្រទើសជាមួយនឹងរដ្ឋាភិបាលហ្វីលីពីន នៅតំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ។ … អាន​បន្ថែម ប្រមុខដឹកនាំកំពូលម៉ាឡេស៊ី អះអាងថា៖ បញ្ហារឿងអធិបតេយ្យ តំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ

បុរសម្នាក់បើកម៉ូតូលឿនពេលដល់ផ្លូវបំបែកជាបួនក៏មានរថយន្តឆ្លងផ្លូវ ម៉ូតក៏គេចហោះឡើងសួនច្បារបុកស្លាកប៉ាណូ ដួលសន្លប់

ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាប្រញាប់ទៅណាទេ បានបើកម៉ូតូលឿនដូចហោះ ហើយពេលមកដល់ផ្លូវបំបែកជាបួនក៏មានរថយន្តបើកឆ្លងផ្លូវ ធ្វើឱ្យអ្នកបើកម៉ូតូខំប្រឹងគេចរហូតម៉ូតូហោះឡើងលើសួនច្បារបុកស្លាកប៉ាណូ ដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៣១ … អាន​បន្ថែម បុរសម្នាក់បើកម៉ូតូលឿនពេលដល់ផ្លូវបំបែកជាបួនក៏មានរថយន្តឆ្លងផ្លូវ ម៉ូតក៏គេចហោះឡើងសួនច្បារបុកស្លាកប៉ាណូ ដួលសន្លប់

Jon Rahm ឈ្នះពានរង្វាន់កម្មវិធីវាយកូនហ្គោល BMW Championshipនៅអាមេរិក

កីឡាករវាយកូនហ្គោល Jon Rahm បានផ្តួលកីឡាករ Dustin Johnson ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យមួយក្នុងការឈានទៅលើកពានរង្វាន់ BMW Championship នៅឯទីលានវាយកូនហ្គោល Olympia Fields ក្នុងរដ្ឋ Chicago សហរដ្ឋអាមេរិក។ កីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញវ័យ៣៥ឆ្នាំរូបនេះបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីកីឡាករវ័យ៥៤ឆ្នាំម្នាក់មិនអាចយកឈ្នះរូបគាត់បានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ Jon Rahm ធ្វើបានល្អដោយវាយកូនហ្គោលទាំងការប្រកួតចម្ងាយនិងការស៊ុតចូលឡូ នៅពេលដែលគាត់មានភាពរហ័សរហួន និងមានឱកាសច្រើនដើម្បីទទួលបានពិន្ទុខ្ពស់ជាងគេចាប់តាំងពីថ្ងៃបើកឆាកប្រកួត រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ … អាន​បន្ថែម Jon Rahm ឈ្នះពានរង្វាន់កម្មវិធីវាយកូនហ្គោល BMW Championshipនៅអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន ព្រមាន៖ ប្រធានព្រឹទ្ធសភាឆែក នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងសក្តិសម សម្រាប់ការបំពានលើគោលនយោបាយ «ចិនតែមួយ»

អន្តរជាតិ៖ តាមរយៈការបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់កោះតៃវ៉ាន់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានព្រមាន លោក … អាន​បន្ថែម រដ្ឋមន្ត្រីការបរទេសចិន ព្រមាន៖ ប្រធានព្រឹទ្ធសភាឆែក នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងសក្តិសម សម្រាប់ការបំពានលើគោលនយោបាយ «ចិនតែមួយ»

តុលាការឃុំខ្លួនបុរស២នាក់បន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក អាត ចន្ឌ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ២នាក់ដែលធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ … អាន​បន្ថែម តុលាការឃុំខ្លួនបុរស២នាក់បន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ដាក់ពន្ធនាគារបណ្តោះអាសន្ន

ក្លិបបិសាចក្រហមយល់ព្រមលើថ្លៃឈ្នួល៤០លានផោនសម្រាប់ខ្សែបម្រើDonny van de Beek ពីក្លិប Ajax

ក្លិបបិសាចក្រហម Manchester United កំពុងឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លិប Ajax បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើថ្លៃឈ្នួលក្នុងតំបន់៤០លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមគឺជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិហុល្លង់អាយុ២៣ឆ្នាំ និងធ្លាប់បានមើលពីទម្រង់លេងរបស់គាត់ជាច្រើនលើក។ ឥឡូវនេះក្លិបបិសាចក្រហមបានពង្រឹងចំណាប់អារម្មណ៍របស់កីឡាកររូបនេះជាមួយនឹងលក្ខខណ្ឌវេជ្ជសាស្រ្តផ្ទាល់ខ្លួនដែលកំពុងត្រៀមរួចរាល់ ដែលការផ្ទេរនេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ Van de Beek គ្រោងនឹងចុះកុងត្រារយៈពេល៥ឆ្នាំដែលគួរតែអនុញ្ញាតឱ្យរូបគេអាចរកបានសម្រាប់ការប្រកួតបើករដូវកាល … អាន​បន្ថែម ក្លិបបិសាចក្រហមយល់ព្រមលើថ្លៃឈ្នួល៤០លានផោនសម្រាប់ខ្សែបម្រើDonny van de Beek ពីក្លិប Ajax

ក្រុមបាល់ទាត់នារី Lyon ឈ្នះពានរង្វាន់ Champions League ផ្នែកនារី៥ឆ្នាំជាប់គ្នា

ក្រុមបាល់ទាត់នារី Lyon បានឈ្នះពានរង្វាន់Champions League ផ្នែកនារីរយៈពេល៥ឆ្នាំជាប់គ្នា ខណៈដែលពួកគេបានផ្តួលក្រុម Wolfsburg ក្នុងលទ្ធផល ៣-១ នៅទីក្រុង San Sebastian ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើឱ្យកីឡាការិនីសញ្ជាតិអង់គ្លេស Lucy Bronze ឈ្នះពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបផ្នែកនារីជាលើកទី៣របស់នាងជាមួយក្លឹបបារាំងមួយនេះ ។ កីឡាការិនី Eugenie le Sommer របស់បារាំងបានរកគ្រាប់បាល់បើកឆាក ហើយកីឡាការិនី Saki Kumagai សញ្ជាតិជប៉ុនបានរកបាន១គ្រាប់ធ្វើឲ្យលទ្ធផល Lyon នាំមុខ Wolfsburg ២ទល់០នៅតង់ទី ១ ។ … អាន​បន្ថែម ក្រុមបាល់ទាត់នារី Lyon ឈ្នះពានរង្វាន់ Champions League ផ្នែកនារី៥ឆ្នាំជាប់គ្នា

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនករណីលួចម៉ូតូ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ … អាន​បន្ថែម នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិប Aston Villa នឹងដេញថ្លៃចំនួន៣០លានផោនសម្រាប់ខ្សែប្រយុទ្ធបារាំង Odsonne Edouard វ័យ២២ឆ្នាំរបស់ក្រុម Celtic ។ ២-ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលរបស់ក្រុម Lille កីឡាករ Gabriel Magalhaes វ័យ២២ឆ្នាំបានយល់ព្រមចូលរួមជាមួយក្រុម Arsenal ហើយនឹងបញ្ចប់ការផ្លាស់ប្តូរក្នុងតម្លៃ២៧ លានផោននៅសប្តាហ៍ក្រោយ។ ៣-ក្លិប Bournemouth នឹងមិនដាក់ឲ្យដេញថ្លៃសម្រាប់ក្រុម Manchester United ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិវេល David … អាន​បន្ថែម សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ