អតីតខ្សែការពារក្លិបសេះបង្កង់ Juventus លោក Lichtsteiner ប្រកាសចូលនិវត្តន៍

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្វ៊ីសបានប្រកាសថា ខ្សែការពារវ័យ៣៦ឆ្នាំនិងជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីសលោក Lichtsteinerបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។ ដោយបានចាប់ផ្តើមអាជីពជាកីឡាករនៅក្លិបស្វ៊ីស Grasshopper លោក Lichtsteiner ធ្លាប់បានលេងឱ្យក្លិប Lille និង Lazio មុនពេលផ្លាស់ទៅ Juventus នៅរដូវក្តៅកាលពីឆ្នាំ២០១១ ។ លោក Lichtsteiner ធ្លាប់បានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន៧លើកជាប់ៗគ្នា និងបានលេងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០១៥ និងឆ្នាំ២០១៧។ បន្ទាប់មកលោកLichtsteiner បានចូលរួមជាមួយក្រុម Arsenal ក្នុងឆ្នាំ២០១៨ ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ហើយបានផ្លាស់ទៅកាន់ក្លិប Augsburg មួយឆ្នាំក្រោយមក។ នៅក្នុងកម្រិតអន្តរជាតិ Lichtsteiner ធ្លាប់បានបង្ហាញខ្លួនចំនួន១០៨ដងសម្រាប់ជម្រើសជាតិស្វ៊ីស និងបានបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ FIFA World Cup ចំនួន៣ដង និងពានរង្វាន់អឺរ៉ុបចំនួន២ដង … អាន​បន្ថែម អតីតខ្សែការពារក្លិបសេះបង្កង់ Juventus លោក Lichtsteiner ប្រកាសចូលនិវត្តន៍

ក្រុមហ៊ុន អាលីបាបានឹងក្លាយជាគោលដៅវាយប្រហារ​បន្តរបស់លោកត្រាំ បន្ទាប់ពី ទិកតុក

បន្ទាប់ពីក្រុមហ៊ុន TikTok និង WeChat ពេលនេះក្រុមហ៊ុន Alibaba នឹងក្លាយជាគោល​ដៅវាយប្រហារបន្ទាប់របស់ប្រធានាធិបតីដូណាល់ ត្រាំ ។ តាមសារព័ត៌មាន … អាន​បន្ថែម ក្រុមហ៊ុន អាលីបាបានឹងក្លាយជាគោលដៅវាយប្រហារ​បន្តរបស់លោកត្រាំ បន្ទាប់ពី ទិកតុក

ក្រសួងមហាផ្ទៃ បង្គាប់ឱ្យអភិបាលខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពអតីតអង្គការសហគមន៍២ធ្នូ ខណៈលុបឈ្មោះចេញបញ្ជីហើយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ជាក់មកអភិបាល នៃគណៈអភិបាលខេត្តថា ៖ អង្គការសហគមន៍២ធ្នូ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ រួចហើយ តាមរយៈប្រកាសលេខ១៤៣២ … អាន​បន្ថែម ក្រសួងមហាផ្ទៃ បង្គាប់ឱ្យអភិបាលខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពអតីតអង្គការសហគមន៍២ធ្នូ ខណៈលុបឈ្មោះចេញបញ្ជីហើយ

ខណៈនេះ! ជំនន់ទឹកភ្លៀងកំពុងសម្រុកលិចភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាបឋមថា ខណៈនេះជំនន់ទឹកភ្លៀងកំពុងសម្រុកលិចលង់តំបន់មួយចំនួននៃមូលដ្ឋានរបស់ពួកគាត់ … អាន​បន្ថែម ខណៈនេះ! ជំនន់ទឹកភ្លៀងកំពុងសម្រុកលិចភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនអ្នកបញ្ជាគ្រឿងចក្រដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនបុរសបញ្ជាគ្រឿងចក្រម្នាក់ទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្នុងករណីមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ដែលកើតឡើងកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ … អាន​បន្ថែម កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនអ្នកបញ្ជាគ្រឿងចក្រដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសទៅសាលាដំបូងខេត្ត

លោក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ស្តីពីការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាព​ នាឱកាសឈប់សម្រាករយ:ពេល​ ៥ថ្ងៃខាងមុខ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ​ ទី១៤​ ខែសីហា​ ឆ្នាំ២០២០​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ … អាន​បន្ថែម លោក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ស្តីពីការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាព​ នាឱកាសឈប់សម្រាករយ:ពេល​ ៥ថ្ងៃខាងមុខ

រឿងព្រេងខ្មែរ÷រឿង ចចកនិងអណ្តើក

កាលពីព្រេង​នាយ មាន​និទាន​មួយ​ដំណាល​ថា៖ ថ្ងៃ​មួយ​មាន​សត្វ​ចចក​និង​អណ្ដើក​បាន​ជួប​គ្នា ហើយ​បបួល​គ្នា​ប្រលង​ប្រជែង​ដោយ​លោត​ចម្ងាយ ឆ្លង​ពី​មាត់​ស្ទឹង​ម្ខាង​ទៅ​មាត់​ស្ទឹង​ម្ខាង ។ អណ្ដើក​បាន​សួរ​ទៅ​ឆ្កែ​ចចក​ថា “ នែ ! … អាន​បន្ថែម រឿងព្រេងខ្មែរ÷រឿង ចចកនិងអណ្តើក

​ឥណ្ឌូណេស៊ី​ យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech មានការ​ធ្វើតេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំក្នុង​ទឹក​ខ្លួន​

អន្តរជាតិ៖ ឥណ្ឌូណេស៊ី យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech មានការ​ធ្វើតេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំក្នុង​ទឹក​ខ្លួន​ ។ មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី នឹង​ក្លាយទៅជា​ប្រទេស​មាន​អាទិភាព​ក្នុងការ​ទទួលបាន​បច្ចេក​វិទ្យា … អាន​បន្ថែម ​ឥណ្ឌូណេស៊ី​ យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech មានការ​ធ្វើតេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំក្នុង​ទឹក​ខ្លួន​

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៩នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៤ៈ០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។ ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា ពួកគេទាំង៩នាក់នេះគឺនៅវេលាម៉ោង៤ និង០០នាទី … អាន​បន្ថែម នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ស្របពេលតៃវ៉ាន់ កំពុង​រង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​កាន់តែខ្លាំង​ រដ្ឋាភិបាល​តៃវ៉ាន់ ស្នើ​ដំឡើង​ថវិកា​យោធា​១០​ភាគរយ​នៅក្នុង​ឆ្នាំ​២០២១

អន្តរជាតិ៖ បើតាម​សេចក្តីថ្លែងការណ៍​របស់​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​តៃវ៉ាន់​ បានបញ្ជាក់ថា ស្របពេល​តៃវ៉ាន់ កំពុង​រង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​កាន់តែខ្លាំង​នោះ ។ គណៈរដ្ឋមន្ត្រី​តៃវ៉ាន់​របស់លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen នៅ​ថ្ងៃទី​១៣ … អាន​បន្ថែម ស្របពេលតៃវ៉ាន់ កំពុង​រង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​កាន់តែខ្លាំង​ រដ្ឋាភិបាល​តៃវ៉ាន់ ស្នើ​ដំឡើង​ថវិកា​យោធា​១០​ភាគរយ​នៅក្នុង​ឆ្នាំ​២០២១

លោក ហ៊ុន ម៉ានី ៖ “បេសកកម្មខ្លួនក្នុងបុព្វហេតុសង្គមជាតិ បន្ថែមលើសកម្មភាពស្ម័គ្រចិត្ត សង្គម និងមនុស្សធម៌ ស.ស.យ.ក. ក៏មានបេសកកម្មដ៏សំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិ»

ខេត្តស្វាយរៀង៖ ថ្លែងក្នុងវេទិកាពិភាក្សាលើកកំពស់សមត្ថភាពយុវជន និងសហគ្រិនក្រោមប្រធានបទ “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម” នៅខេត្តស្វាយរៀងនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា … អាន​បន្ថែម លោក ហ៊ុន ម៉ានី ៖ “បេសកកម្មខ្លួនក្នុងបុព្វហេតុសង្គមជាតិ បន្ថែមលើសកម្មភាពស្ម័គ្រចិត្ត សង្គម និងមនុស្សធម៌ ស.ស.យ.ក. ក៏មានបេសកកម្មដ៏សំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិ»

លោក ឯម ច័ន្ទមករា ៖ កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ជនមានពិការភាពមិនអាចយកមកលេងសើចអាណាធិបតេយ្យបានទេ

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានថ្លែងថា៖ «កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ជនមានពិការភាពមិនអាចយកមកលេងសើចអាណាធិបតេយ្យបានទេ … អាន​បន្ថែម លោក ឯម ច័ន្ទមករា ៖ កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ជនមានពិការភាពមិនអាចយកមកលេងសើចអាណាធិបតេយ្យបានទេ