តុលាការអុីស្រាអែល​ចាប់ផ្តើមដំណើរការកាត់ក្តី នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Netanyahu ត្រូវបានតុលាការបើកសវនាការកាត់ទោសជាថ្មីពីបទពុករលួយ​ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល អុីស្រាអែល​កំពុងប្រឈមវិបត្តិអត់ការងារធ្វើ និង ការឆ្លងរាលដាលកូវីដ​១៩។ នៅថ្ងៃទី​១៩​ខែកក្កដា​តុលាការ​ស្រុកJerusalem … អាន​បន្ថែម តុលាការអុីស្រាអែល​ចាប់ផ្តើមដំណើរការកាត់ក្តី នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ

កូនឈើ​២៥០០​ដើមត្រូវបានអាជ្ញាធរ​យកទៅ​ដាំ​ស្ដារ​ព្រៃ​ឡើងវិញនៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​

​​ភ្នំពេញ​៖ អាជ្ញាធរជាតិអប្សរា បានប្រគល់កូនឈើចំនួន២៥០០ដើម ដែលមាន​ទាំង​ប្រភេទ​ឈើប្រណិីត និង​ឈើ​ធម្មតា ឱ្យទៅមន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​ដាំ​ស្ដារ​ព្រៃ​ឡើងវិញ នៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន … អាន​បន្ថែម កូនឈើ​២៥០០​ដើមត្រូវបានអាជ្ញាធរ​យកទៅ​ដាំ​ស្ដារ​ព្រៃ​ឡើងវិញនៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​

អាងទឹកតំបន់ ស្ថិតនៅជាប់ព្រំប្រទល់រវាងស្រុកព្រៃឈរ និងស្រុកជើងព្រៃត្រូវអាជ្ញាធរខេត្ដកំពង់ចាម និងក្រសួងធនធានទឹក ធ្វើការជួសជុលឡើងវិញ

​ កំពង់ចាម : ទំនប់អាងទឹកដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ ដែរស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានធ្វើការជួសជុលឡើងវិញក្រោយពីរងការខូចខាតដែលអាជ្ញាធរខេត្តកំពង់ចាមសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមដើម្បីជំរុញលើវិស័យកសិកម្មក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ នៅក្នុងតំបន់ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព នៃការបង្កបង្កើនផល របស់ប្រជាកសិករ។ នេះបើតាមការបញ្ជាក់របសលោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងថា ទំនប់អាងទឹកតំបន់នេះ មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅ​ជាប់​ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបានបន្ដថា ក្នុងការជួស​ជុល​ទំនប់អាងទឹកតំបន់ឡើងវិញគឺត្រូវជួសជុលនៅសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣,៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលបានធ្វើការស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល កែលម្អសំណង់នេះឡើងវិញ។ លោកប្រធានមន្ទីរបានបន្ដទៀតថា ទំនប់អាងទឹកនៅតំបន់នេះ អាចមាន​លទ្ធភាពរក្សា​ទឹកទុកបានចំនួនប្រមាណជាង១២លានម៉ែត្រត្រីគុណ អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណជាង៧០០ហិកតាដែលក្នុងនោះផ្ទៃដីស្រូវស្រូវវស្សាប្រមាណជាង ៤៥២ហិកតា និងផ្ទៃដីស្រូវប្រាំង១.២៥០ហិកតា ព្រមទាំងដំណាំរួមផ្សំ ៤០ហិកតា ក្នុងភូមិ ចំនួន ១០ភូមិដែលមានប្រជាពលរដ្ឋប្រមាណជាង៣,២០០គ្រួសារ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃដែលទទួលបានពឹងអាស្រ័យលើអាងតំបន់នេះ។ ​ជាមួយគ្នានេះដែរ ឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួង​ធន​ធានទឹក និងឧតុនិយម និង ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ ចុះពិនិត្យទំនប់អាងទឹកតំបន់ និងសំណង់សិល្បការ ខាងលើនេះ ដែលបានស្ថាបនារួចរាល់ជាជាស្ថាពរហើយនោះ។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានធ្វើការណែនាំដល់ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ ភូមិ ឃុំ ស្រុក  រួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបាននេះឱ្យបានគង់វង្សយូរ អង្វែងព្រោះវាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើងពីទំនប់នេះ ដូចជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់ក្នុងការដឹកនាំកសិផលធ្វើបានទៅកាន់ទីផ្សារ និងមានការ​ងាយស្រួល​ដល់ការធ្វើដំណើររបស់បងប្អូនជាពិសេសតំបន់នេះក្លាយជារមណីដ្ឋានទេសចរណ៍អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិឱ្យមកកម្សាន្តនៅក្នុងតំបន់ទំនប់នេះក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមអភិបាលខេត្ដកក៏បានណែនាំដល់មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដាំដើមស្តៅតាមបណ្តោយទំនប់ ដើម្បីការពារការហូរច្រោះជើងទំនប់។ ទន្ទឹមនេះ នឹងជួយ​បង្កើនសោភណភាពទំនប់និងលើកកម្ពស់សោភណភាពបៃតងនិងបង្កើតជាគម្របបរិស្ថានបៃតងដល់តំបន់នេះ ឱ្យមានសោភ័ណភាពស្រស់បំព្រងដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញអាចស្រូបបានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើនថែមទៀត៕ស សម អាន​បន្ថែម អាងទឹកតំបន់ ស្ថិតនៅជាប់ព្រំប្រទល់រវាងស្រុកព្រៃឈរ និងស្រុកជើងព្រៃត្រូវអាជ្ញាធរខេត្ដកំពង់ចាម និងក្រសួងធនធានទឹក ធ្វើការជួសជុលឡើងវិញ

កន្លែង​កម្សាន្ត​មួយ ក្នុងក្រុងសៀមរាបត្រូវបានអាជ្ញាធរ ផ្អាកព្រោះគ្មានច្បាប់អាជីវកម្មត្រឹមត្រូវ អំឡុងពេល​កូ​វីដ​-១៩

ខេត្តសៀមរាប៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាបបានចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចររាជរដ្ឋាភិបាលអំឡុងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តសៀមរាប រដ្ឋបាល​ក្រុង និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១៧ … អាន​បន្ថែម កន្លែង​កម្សាន្ត​មួយ ក្នុងក្រុងសៀមរាបត្រូវបានអាជ្ញាធរ ផ្អាកព្រោះគ្មានច្បាប់អាជីវកម្មត្រឹមត្រូវ អំឡុងពេល​កូ​វីដ​-១៩

ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ»

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព … អាន​បន្ថែម ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ»

អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី ដែលជាប់ពន្ធនាគារពាក់ព័ន្ធរឿងពុករលួយ បានស្លាប់ហើយ​ដោយសារ​ជំងឺ COVID-19

អន្តរជាតិ៖ ដោយសារ​ជំងឺ COVID-19 បានសម្លាប់អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី លោក Moussa Benhamadi ខណៈដែល​បាន​ជាប់ឃុំ​គាំង​ក្នុង​សំណុំរឿង​ពុករលួយ ។ ដោយលោក … អាន​បន្ថែម អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី ដែលជាប់ពន្ធនាគារពាក់ព័ន្ធរឿងពុករលួយ បានស្លាប់ហើយ​ដោយសារ​ជំងឺ COVID-19

ក្រុមហ៊ុនដឹកជ្រូកពីថៃបន្តឆ្លងដែនទៅវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិរាប់រយក្បាលមានជ្រូកខ្លះឈឺនិងងាប់ត្រូវក្រុមឈ្មួញពន្លះសាច់ចែកចាយតាមផ្សារលក់ទៅឲ្យពលរដ្ឋស្វាយរៀង

ខេត្តស្វាយរៀង ៖ មានក្រុមហ៊ុនដឹកជ្រូកពីប្រទេសថៃឆ្លងកាត់តាមខេត្តស្វាយរៀងរួចដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិក្នុង១ថ្ងៃរាប់រយក្បាលនិងមានជ្រូកខ្លះឈឺអន់និងងាប់ខាងវៀតណាមមិនទទួលឲ្យយកចូលទៅប្រទេសវៀតណាមគឺត្រូវក្រុមឈ្មួញលក់ឲ្យឡដ៍សត្តឃាត ប្រលះសាច់លក់ចែកចាយតាមផ្សារលក់បន្តទៅឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ទាក់ទិនករណីនេះលោកយស់ ស៊ីម អាយុ៥៥ឆ្នាំ ជាម្ចាស់ចំណតផ្ទេរជ្រូកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប្រឡាយទាហាន … អាន​បន្ថែម ក្រុមហ៊ុនដឹកជ្រូកពីថៃបន្តឆ្លងដែនទៅវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិរាប់រយក្បាលមានជ្រូកខ្លះឈឺនិងងាប់ត្រូវក្រុមឈ្មួញពន្លះសាច់ចែកចាយតាមផ្សារលក់ទៅឲ្យពលរដ្ឋស្វាយរៀង

កន្លែង​កម្សាន្ត​មួយក្នុងក្រុងសៀមរាបត្រូវបានអាជ្ញាធរផ្អាកព្រោះគ្មានច្បាប់អាជីវកម្មត្រឹមត្រូវអំឡុងពេល​កូ​វីដ​-១៩

​​​ខេត្តសៀមរាប៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាបបានចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចររាជរដ្ឋាភិបាលអំឡុងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តសៀមរាប រដ្ឋបាល​ក្រុង និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១៧ … អាន​បន្ថែម កន្លែង​កម្សាន្ត​មួយក្នុងក្រុងសៀមរាបត្រូវបានអាជ្ញាធរផ្អាកព្រោះគ្មានច្បាប់អាជីវកម្មត្រឹមត្រូវអំឡុងពេល​កូ​វីដ​-១៩

ជនជាតិចិន ដែលយកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរ គ្រាន់តែខឹងមិនអោយនាំឆ្កែចូលបន្ទប់សណ្ឋាគារ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន … អាន​បន្ថែម ជនជាតិចិន ដែលយកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរ គ្រាន់តែខឹងមិនអោយនាំឆ្កែចូលបន្ទប់សណ្ឋាគារ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រ​ ទប់ស្កាត់សង្គ្រាមបរមាណូ

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន​កាលពីថ្ងៃទី​១៨ខែកក្កដា​បានដឹកនាំកិច្ចប្រជុំ​ពិភាក្សាពីយុទ្ធសាស្ត្រ ទប់ស្កាត់​សង្គ្រាមបរមាណូ ។ ជាមួយគ្នានោះកូរ៉េខាងជើង​ក៏បាន​​ប្រកាសពីការផលិតគ្រាប់រំសេវ​ និងអាវុធទំនើបៗសម្រាប់បំពាក់ឲ្យកម្លាំងទាហានការពារជាតិ។ នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោកRi Pyong Chol … អាន​បន្ថែម គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រ​ ទប់ស្កាត់សង្គ្រាមបរមាណូ

តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ នាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ​ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្តឈើទាល និងវត្តស្លា

ខេត្តស្វាយរៀង៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ រួមមាន​ លោកស្រី ដួង វណ្ណា លោកស្រី ពៅ សុភាព … អាន​បន្ថែម តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ នាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ​ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្តឈើទាល និងវត្តស្លា

ថ្ងៃ១៩ កក្កដា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៩៤០​គ្រឿង ត្រូវបាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១៩ កក្កដា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៩៤០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៩ … អាន​បន្ថែម ថ្ងៃ១៩ កក្កដា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៩៤០​គ្រឿង ត្រូវបាន​ផាកពិន័យ​