ពិភពលោករង់ចាំជំនួបកំពូលរវាងអាមរិកនិងកូរ៉េខាងជើងលើកដំបូងក្រោមការដឹកនាំរបស់លោកបៃឌិន

ខុសពីការប្រកាសកាលពីខែមីនាឆ្នាំ២០២១ គឺលោកបៃឌិនមិនមានគោលបំណង ជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុននោះឡើយ ។ ប៉ុន្តែនៅថ្ងៃទី ២១ខែឧសភា ប្រធានាធិបតីបៃឌិន បានប្រកាសថា បានត្រៀមលក្ខណៈសម្រាប់ជួបពិភាក្សាជាមួយគីម … អាន​បន្ថែម ពិភពលោករង់ចាំជំនួបកំពូលរវាងអាមរិកនិងកូរ៉េខាងជើងលើកដំបូងក្រោមការដឹកនាំរបស់លោកបៃឌិន

មេទ័ពមីយ៉ាន់ម៉ានិយាយថា លោកស្រីស៊ូជី មានសុខភាពល្អធម្មតា

ប្រមុខដឹកនាំយោធាដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានឱ្យដឹងថាលោកស្រី អោងសាន ស៊ូជី មានសុខភាពល្អធម្មតា ហើយនឹងឡើងតុលាការក្នុងពេលខាងមុខ។ … អាន​បន្ថែម មេទ័ពមីយ៉ាន់ម៉ានិយាយថា លោកស្រីស៊ូជី មានសុខភាពល្អធម្មតា

ស្ថានភាពមីយ៉ាន់ម៉ា៖ កម្លាំងប្រដាប់អាវុធកាឈីនវាយប្រហារទីតាំងយោធានៅមីយ៉ាន់ម៉ាស្រុក Hkamti

នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១កម្លាំងប្រដាប់អាវុធក្រុមកាឈីនដែលជាក្រុមប្រឆាំងធំបំផុតក្នុងប្រទេសនេះ បានវាយប្រហារទៅលើស្រុកដែលសម្បូរទៅដោយត្បូងរ៉ែធម្មជាតិ Hkamti ដែលយោធាគ្រប់គ្រង ស្ថិតនៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា។ សារព័ត៌មាន Irrawaddy និង Mizzima របស់មីយ៉ាន់ម៉ា … អាន​បន្ថែម ស្ថានភាពមីយ៉ាន់ម៉ា៖ កម្លាំងប្រដាប់អាវុធកាឈីនវាយប្រហារទីតាំងយោធានៅមីយ៉ាន់ម៉ាស្រុក Hkamti

កោះតៃវ៉ាន់ស្នើអាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ក្រោយពីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

កោះតៃវ៉ាន់បានស្នើដល់រដ្ឋាភិបាល អាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ ក្នុងពេលដែលកោះនេះរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នាមក។ នៅថ្ងៃទី២១ខែឧសភា កោះតៃវ៉ាន់រកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៣១២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១២៧នាក់នៅទីក្រុងតៃប៉ិ។ នៅក្នុងជំនួបពិភាក្សាតាមអនឡាញរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះតៃវ៉ាន់ លោក Chen … អាន​បន្ថែម កោះតៃវ៉ាន់ស្នើអាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ក្រោយពីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

អុីស្រាអែលប្រកាសវាយប្រហារកម្ទេចផ្លូវក្រោមដី១០០គីឡូម៉ែត្រ និងសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់២០០នាក់

កម្លាំងការពារដែនអាកាសអុីស្រាអែល បានបើកការវាយប្រហារ កម្ទេចផ្លូវក្រោមដីមានប្រវែង១០០គីឡូម៉ែត្រ និងសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ជាង២០០នាក់ក្រោយការវាយប្រហាររយៈពេល១១ថ្ងៃ នៅហ្គាហ្សា។ នៅថ្ងៃទី២១ខែឧសភា កម្លាំងការពារដែនអាកាសអុីស្រាអែល បានប្រកាសថា បានបំផ្លាញបណ្តាញផ្លូវក្រោមដីមានប្រវែង១០០ គីឡូម៉ែត្រ … អាន​បន្ថែម អុីស្រាអែលប្រកាសវាយប្រហារកម្ទេចផ្លូវក្រោមដី១០០គីឡូម៉ែត្រ និងសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់២០០នាក់

ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

គណៈកម្មាធិការរបស់រដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការយល់ព្រមលើការប្រើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca នៅពេលដែលការរិះគន់បានកើនឡើងជុំវិញការចាប់ផ្តើមយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការដោយប្រើពេលតែ២ខែរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ យោងតាមសារព័ត៌ AFP ដែលសារព័ត៌មាន CNA យកមកចេញផ្សាយថា វ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្ននេះគឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុនដែលមានប្រជាជនតិចជាង២ភាគរយនៃប្រជាជនចំនួន១២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ AFP ថា គណៈកម្មាធិការបានសន្និដ្ឋានថា ខ្លួនគ្មានការជំទាស់ទេ ចំពោះការអនុម័តវ៉ាក់សាំងចំនួនពីរដោយបើកផ្លូវឱ្យភ្លើងខៀវផ្លូវការរបស់រដ្ឋាភិបាលរំពឹងទុកនៅថ្ងៃសុក្រ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងទីក្រុងអូសាកានឹងបើកនៅសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូសដំបូងដល់មនុស្សចាស់។ រដ្ឋាភិបាលជប៉ុនកំពុងរងសម្ពាធលើការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតពេលរបស់ខ្លួនដោយមានច្បាប់តឹងរឹងដែលតម្រូវឱ្យមានការសាកល្បងក្នុងស្រុកបន្ថែម។ មានតែបុគ្គលិកពេទ្យ និងមនុស្សចាស់ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានវ៉ាក់សាំងដោយមិនទាន់មានពេលវេលាសម្រាប់ការពង្រីកការដាក់ឱ្យប្រើប្រាស់។ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ការចាក់វ៉ាក់សាំងគឺជាវិធានការមួយដ៏មានឥទ្ធិពលក្នុងចំណោមវិធាននៃការឆ្លងមេរោគកូវីដ-១៩”។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយថា យ៉ាងហោចណាស់អត្តពលិក និងសមាជិកក្រុមដែលស្នាក់នៅទីក្រុងតូក្យូនឹងត្រូវចាក់វ៉ាក់សាំងមុនការប្រកួតកីឡាអូឡាំពិកដែលនឹងត្រូវបើកនៅថ្ងៃទី ២៣ … អាន​បន្ថែម ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

ម្ចាស់ជើងឯកពិភពលោកលេខ៣ និងលេខ២ប្រចាំឆ្នាំ កីឡាការិនីវាយតឺន្នីសឆ្នើម Simona Halep បានដកខ្លួនចេញពីការប្រកួតកម្មវិធី French Open ដោយមានបញ្ហារបួសកំភួនជើងខាងឆ្វេង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ឧសភានេះ។ កីឡាការិនីសញ្ជាតិរ៉ូម៉ានីដែលបានលើកពាន Grand Slam នៅឯ Roland Garros ក៏បានខកខានឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ Italian Open ដែរបន្ទាប់ពីមានរបួសសាច់ដុំ។ Halep គឺជាកីឡាការិនីដែលបានប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន៣ដងក្នុងព្រឹត្តិការណ៍ French … អាន​បន្ថែម Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានឈ្មោះជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯកយូរ៉ូព័រទុយហ្គាល់ ខណៈគ្រូបង្វឹកលោក Fernando Santos បានបង្ហាញឈ្មោះក្រុមជម្រើសជាតិសម្រាប់ យូរ៉ូ២០២០របស់ខ្លួនកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ Ronaldo ដែលបានជួយ Juventus លើកពានរង្វាន់អុីតាលី Cup នៅសប្តាហ៍នេះ និងបានរកគ្រាប់បាល់បានជាង១០០គ្រាប់ មានឈ្មោះផងដែរកីឡាករ Bernardo Silva របស់ក្រុម Manchester City និង Bruno Fernandes របស់ក្រុម Manchester United ។ … អាន​បន្ថែម Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

លោក Sam Allardyce នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម West Brom នៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Allardyce បានដឹកនាំក្រុមនេះបរាជ័យ ដោយត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League ជាលើកដំបូងនៅពេលដែលការបរាជ័យនៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃទី៩ ខែឧសភាបានធានាថា ពួកគេនឹងធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship ។ BBC Sport បានផ្សាយថា អតីតគ្រូបង្វឹកក្រុម Bolton, Newcastle, West … អាន​បន្ថែម គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

ចំនួនអ្នកឆ្លងកូវីដ-១៩នៅអាមេរិក ធ្លាក់ចុះ វ៉ាក់សាំងជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់

កាលពីពាក់កណ្តាលឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាមេរិកគឺជាប្រទេសឈរលំដាប់កំពូលលើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ-១៩ ។ ប៉ុន្តែនៅពេលនេះ អាមេរិក មិនមែនជាប្រទេសមានករណីឆ្លងច្រើនទៀតឡើយ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនមក។ នៅខែវិច្ឆិកាឆ្នាំ២០២០ … អាន​បន្ថែម ចំនួនអ្នកឆ្លងកូវីដ-១៩នៅអាមេរិក ធ្លាក់ចុះ វ៉ាក់សាំងជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់

រថភ្លើងល្បឿនលឿននៅជប៉ុន មកកាន់ស្ថានីយយឺតមួយនាទីក្រុមជំនាញបើកការស្រាវជ្រាវ

រថភ្លើងចូលមកដល់ស្ថានីយយឺតមួយនាទី ត្រូវក្រុមហ៊ុនផ្លូវដែកជប៉ុន បើកការស្រាវជ្រាវពីមូលហេតុដែល បណ្តាលឲ្យយឺតយ៉ាវពេលវេលាដូច្នេះ ។ ក្រោយលទ្ធផលស្រាវជ្រាវរួចមក ក្រុមហ៊ុនក៏បានធ្វើការសុំទោសពលរដ្ឋជប៉ុនទាំងមូល។ ហេតុការណ៍ខាងលើកើតឡើងតាំងពីថ្ងៃទី១៦ខែឧសភា នៅលើជើងរថភ្លើងល្បឿនលឿន Shinkansen … អាន​បន្ថែម រថភ្លើងល្បឿនលឿននៅជប៉ុន មកកាន់ស្ថានីយយឺតមួយនាទីក្រុមជំនាញបើកការស្រាវជ្រាវ

ឥណ្ឌូនេស៊ី៖ គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់យន្តហោះ SJ 182 ប្តឹងក្រុមហ៊ុនប៊ូអុីង

ក្រុមហ៊ុនច្បាប់ Herrman Law Group តំណាងឲ្យ១៦គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះ Boeing 737-500 មានលេខហោះហើរ SJ 182 … អាន​បន្ថែម ឥណ្ឌូនេស៊ី៖ គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់យន្តហោះ SJ 182 ប្តឹងក្រុមហ៊ុនប៊ូអុីង