ខ្សែការពាររបស់ក្លិប Manchester City កីឡាករ Aymeric Laporte បានប្តូរសញ្ជាតិពីបារាំងទៅសញ្ជាតិអេស្ប៉ាញដែលត្រូវបានយល់ព្រមដោយ Fifa។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។ កីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវបានផ្តល់សញ្ជាតិអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ ហើយឥឡូវនេះអាចលេងឱ្យប្រទេសនេះបាននៅព្រឹត្តិការណ៍យូរ៉ូ២០២០ នារដូវក្តៅខាងមុខ។ កីឡាករ Laporte បានលេងឱ្យក្រុមយុវជនរបស់បារាំង ប៉ុន្តែមិនបានបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំរបស់ប្រទេសនេះទេ ដែលជាហេតុធ្វើឲ្យរូបគេបានស្នើសុំ FIFA ប្តូរសញ្ជាតិកំណើតរបស់គេទៅអេស្ប៉ាញវិញ។សេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា គាត់អាចលេងឱ្យអេស្ប៉ាញជាមួយនឹងព្រឹត្តិការណ៍យូរ៉ូភ្លាមៗផងដែរ ដោយសារតែសញ្ជាតិឪពុកម្តាយកំណើតរបស់គាត់គឺអេស្ប៉ាញ។ Laporte ដែលបានកើតនៅប្រទេសបារាំងបានចូលរួមជាមួយ Man City សម្រាប់កំណត់ត្រាក្លិបដែលមានទឹកប្រាក់៥៧លានផោនកាលពីខែមករាឆ្នាំ២០១៨ ពីក្រុមអេស្ប៉ាញ Athletic … អានបន្ថែម FIFA យល់ព្រមការប្តូរសញ្ជាតិរបស់ខ្សែការពារ Aymeric Laporte ពីបារាំងទៅអេស្ប៉ាញ