សង្វៀនបញ្ជល់មាន់ ល្បែងអាប៉ោង បៀនៅស្រុកចិត្របុរីត្រូវបានសមត្ថកិច្ចបង្ក្រាបហើយ
ខេត្តក្រចេះ៖ វង់ល្បែងសុីសងមានទាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង បៀដុះស្លែក្នុងស្រុកចិត្របុរីមួយកន្លែងដែលបើកលេងរាល់ថ្ងៃនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តក្រចេះធ្វើការបង្ក្រាបហើយ។ ការបង្ក្រាបវង់ល្បែងសុីសងដុះស្លែមួយនេះសមត្ថកិច្ចបានចុះអនុវត្តកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ។ ទីតាំងសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទនោះហាក់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលហាមមិនឱ្យមានការជួបជុំនោះឡើយគឺបែរជាមានការប្រមូលផ្ដុំគ្នានាំឱ្យបង្កការរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងតែវាយលុកនៅក្នុងសហគមន៍យ៉ាងក្តៅគគុកនាពេលបច្ចុប្បន្ននេះទៅវិញ ។ … អានបន្ថែម សង្វៀនបញ្ជល់មាន់ ល្បែងអាប៉ោង បៀនៅស្រុកចិត្របុរីត្រូវបានសមត្ថកិច្ចបង្ក្រាបហើយ
