មានជំងឺភ័យខ្លាចចងកសម្លាប់ខ្លួនចោលប្រពន្ធកូននៅស្រុករមាសហែក

ខេត្តស្វាយរៀង៖  បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពដោយប្រពន្ធអះអាងថាជនរងគ្រោះមានជំងឺរវើរវាយភ័យខ្លាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១នៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែ យ៉ុន ​អាយុ៥៨ឆ្នាំ មុខរបរកសិក​រ … អាន​បន្ថែម មានជំងឺភ័យខ្លាចចងកសម្លាប់ខ្លួនចោលប្រពន្ធកូននៅស្រុករមាសហែក

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅឆ្នុកទ្រូឃាត់ជនជាតិវៀតណាម២នាក់ដកហូតថ្នាំញៀននិងលុយជាង២០លានរៀល

ខេត្តកំពង់ឆ្នាំង ៖ ជនជាតិវៀតណាម ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពជួញដូរ និង រក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា … អាន​បន្ថែម ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅឆ្នុកទ្រូឃាត់ជនជាតិវៀតណាម២នាក់ដកហូតថ្នាំញៀននិងលុយជាង២០លានរៀល

ស្រ្តីម្នាក់លូកដៃបិទកុងតាក់ម៉ាសុីនមិនប្រយ័ត្នទាក់ក្រមាបង់កចូលក្នុងពីញ៉ុងទាញកិនស្លាប់ភ្លាមៗ

ខេត្តក្រចេះ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារលូកដៃបិទកុងតាក់ម៉ាសុីនហើយត្រូវពីញ៉ុងម៉ាសុីនទាក់ក្រមាដែលបង់ជាប់កចូលកិនដាច់ដៃនិងខ្លួនយ៉ាងរន្ធត់បំផុត។ ហេតុការណ៍ពីញ៉ុងម៉ាសុីនកិនមនុស្សស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។   ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាក់ សុផស … អាន​បន្ថែម ស្រ្តីម្នាក់លូកដៃបិទកុងតាក់ម៉ាសុីនមិនប្រយ័ត្នទាក់ក្រមាបង់កចូលក្នុងពីញ៉ុងទាញកិនស្លាប់ភ្លាមៗ

អភិបាលខេត្តរតនគិរីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពី អាជ្ញាធរខេត្តរតនគិរី ប្រមាណ ១.១១៣ក្បាលដី ក្រោយពីបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លីដ៏រឹងមាំ ដែលបានធានាដោយរដ្ឋ … អាន​បន្ថែម អភិបាលខេត្តរតនគិរីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ

ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក​ Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោសលោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១នេះ។ … អាន​បន្ថែម ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា បន្ទាប់ពីនាំយកកីឡាករ Sead Kolasinac មកកាន់ក្លិបវិញហើយ ធ្វើឱ្យមានជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយក្លិប Schalke កំពុងសម្លឹងមើលការវិលត្រឡប់ខ្សែប្រយុទ្ធដើម្បីចៀសវាងការកាត់ចេញពីក្របខ័ណ្ឌ Bundesliga គឺការចុះហត្ថលេខាជាថ្មីនូវអតីតអ្នកស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid គឺកីឡាករ Klaas–Jan Huntelaar ។ ខ្សែប្រយុទ្ធ Huntelaar បានចាកចេញពីកីឡដ្ឋាន Gelsenkirchen ក្នុងឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយក្លិបដោយរកបាន១២៦គ្រាប់ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី២របស់ក្លិប បន្ទាប់ពីកីឡាករ Klaus Fisher រកបាន២២៦គ្រាប់។ ដោយបានស្តារអាជីពរបស់ Huntelaar ឡើងវិញជាមួយក្រុម Schalkeបន្ទាប់ពីមានពេលវេលាមិនល្អ នៅ Real … អាន​បន្ថែម Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កាលពីព្រហស្បតិ៍ទី២១ មករាបានរងការរិះគន់ចំពោះលិខិតរបស់លោកទៅប្រធាន Craig Tiley ដែលក្នុងនោះលោកបានស្នើឱ្យបន្ធូរបន្ថយការដាក់កម្រិតនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយនិយាយថាចេតនាល្អរបស់លោកត្រូវបានគេបកស្រាយខុស។ កីឡាករចំនួន៧២នាក់ត្រូវបានបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេរយៈពេល១៤ថ្ងៃ និងមិនអាចហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកថ្ងៃទី៨-២១ ខែកុម្ភៈបន្ទាប់ពីអ្នកដំណើរនៅលើជើងហោះហើរចំនួន៣នាក់ដែលដឹកពួកគេទៅកាន់ទីក្រុងមែលប៊នបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ តាមលិខិតរបស់លោក Djokovic បានស្នើសុំកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក និងធ្វើឲ្យកីឡាករដែលនៅដាច់ឆ្ងាយពីគ្នាបានផ្លាស់ទៅនៅផ្ទះឯកជនដែលមានទីលានវាយកូនបាល់ ។ ប៉ុន្តែលោក Craig Tiley បានបញ្ជាក់ថា ពួកគេជាការស្នើសុំ ហើយមិនមែនជាការទាមទារទេនោះ។ សេចក្តីថ្លែងការណ៍មួយរបស់កីឡាករ Djokovic បានសរសេរថា“ចេតនាល្អរបស់ខ្ញុំសម្រាប់ដៃគូប្រកួតប្រជែងរបស់ខ្ញុំនៅក្នុងទីក្រុងមែលប៊នត្រូវបានគេយល់ខុសថា ជាមនុស្សអាត្មានិយម ពិបាក និងមិនចេះដឹងគុណ” ។ លោក Daniel Vallverdu គ្រូបង្វឹកកីឡាវាយតឺន្នីសបានប្រាប់រ៉យទ័រថាកីឡាករដែលកំពុងស្ថិតនៅដាច់ដោយឡែកគួរតែទទួលបានការអនុគ្រោះពីអ្នករៀបចំការប្រកួតដូចជាពេលវេលាហាត់សម និងការប្រកួតដែលគ្រោងធ្វើនៅម៉ោងត្រជាក់។ កីឡាករ Djokovic ដែលកាលពីឆ្នាំទៅបានលាឈប់ពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស TA ដើម្បីចាប់ផ្តើមបង្កើតក្រុមកីឡាករដោយឡែករបស់ខ្លួនបានឈ្នះពានរង្វាន់ Australian Open ចំនួន៨ដងដែលបានបំបែកឯតទគ្គកម្មលើកទី៨ … អាន​បន្ថែម Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

ផ្លូវតភ្ជាប់ចរាចរនៅរង្វង់មូលចោមចៅចំនួន២ខ្សែដាក់ឱ្យដំណើរការ

ភ្នំពេញ៖ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ … អាន​បន្ថែម ផ្លូវតភ្ជាប់ចរាចរនៅរង្វង់មូលចោមចៅចំនួន២ខ្សែដាក់ឱ្យដំណើរការ

អាជ្ញាធរក្រុងតាខ្មៅប្រើវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់នៅក្នុងក្រុងនេះ ពលរដ្ឋរង់ចាំមើល តើមានប្រសិទ្ធភាពដែរឬអត់?

ខេត្តកណ្តាល ៖ ដេប៉ូខ្សាច់ទាំង១៨ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ហៅមកណែនាំចំពោះការដឹកជញ្ជូនដីខ្សាច់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ … អាន​បន្ថែម អាជ្ញាធរក្រុងតាខ្មៅប្រើវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់នៅក្នុងក្រុងនេះ ពលរដ្ឋរង់ចាំមើល តើមានប្រសិទ្ធភាពដែរឬអត់?

Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley

ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានទទួលបរាជ័យក្នុងទឹកដីរបស់ខ្លួនជាលើកដំបូងក្រោមថ្វីជើងក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៩ កាលពីរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ មករានេះ។ សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី២២ មករានេះថា ការមិនស្គាល់ចាញ់ក្នុងផ្ទះ៦៨ ប្រកួតរបស់ក្រុមហង្សក្រហម Liverpool នៅក្នុងក្របខ័ណ្ឌ Premier … អាន​បន្ថែម Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley

យុទ្ធនាការ​ចែករំលែកក្ដីសុខដល់​តា​​ៗធាក់ស៊ីក្លូ​ដ៏កម្សត់របស់លោកហ៊ុយយ៉ាឡេងនឹងធ្វើនៅថ្ងៃស្អែក

ភ្នំពេញ៖ ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានដាក់បញ្ចាំងនូវខ្សែភាពយន្តរឿង“ដើម្បីកូន” ឡើងវិញ នៅគ្រប់រោងភាពយន្តនានារាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះគេក៏ឃើញវត្តមានរបស់លោកតាស៊ីក្លូមួយចំនួនបានចូលទស្សនាដែរដែល ក្រោយពីបានអញ្ជើញក្រុមអ្នកធាក់ស៊ីក្លូកម្សត់ជាច្រើនរូបចូលរួមទស្សនាភាពយន្តរឿង“ដើម្បីកូន“។ ថ្មីៗនេះផលិតករ​ លោក” ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តប្រកាស​បើក​យុទ្ធនាការ​មួយ​ឈ្មោះ“ម្នាក់​១​ដុល្លារ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ជូន​តា​ស៊ីក្លូ“។នៅក្នុងសារដែលផលិតកររូបនេះ បង្ហោះថ្មីៗនេះដោយមានភ្ជាប់រូបថត និងវីដេអូសម្រក់ទឹកភ្នែករបស់លោកតាស៊ីក្លូជាច្រើននាក់នៅក្នុងរោងភាពយន្ដក្នុងពេលទស្សនារឿង“ដើម្បីកូន” បញ្ជាក់ថា សប្បុរសជនទាំងក្នុង និងក្រៅប្រទេសអាចចូលរួមបរិច្ចាគចាប់ពីពេលនេះ ហើយកម្មវិធីចាក់បញ្ចាំងភាពយន្ដនៅទីវាល និងរៀបចំអាហារសម្រាប់តាៗធាក់ស៊ីក្លូ ដែលកម្មវិធីនេះនឹងធ្វើនៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករាឆ្នាំ២០២១។ ជាមួយគ្នានេះ​​​ លោក​ក៏​មាន​គម្រោង​ចាក់​បញ្ចាំង​កុន​នៅ​ទីវាល សម្រាប់​តាៗ​ធាក់​ស៊ីក្លូ​ចំនួន​៣០០​នាក់ ទស្សនា និង​ផ្ដល់​អាហារ​ពេល​ល្ងាច​មួយ​ពេល​ទៀតសម្រាប់ពួគគាត់ផងដែរ។ លោក ហ៊ុយ យ៉ាឡេងបានលើកឡើងថាលោក​នឹង​រៀបចំ​អាហារ​ពេលល្ងាច​ជូន​លោក​តា​ពិសា ជូនលោកតាទស្សនាភាពយន្តជីវិតពិតរឿងដើម្បីកូននិងជូនថវិកាខ្លះជួយដល់លោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាកខ្លះ ហើយសប្បុរសជន​អាច​ចូល​រួម​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​នេះ​ជាមួយ​លោក ហ៊ុយ យ៉ាឡេង ដោយ​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​លេខ៖​ 012 / 069 239 789 ឬ​អាច​បរិច្ចាគ​តាម​គណនី ធនាគារមួយចំនួនដែលលោកបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់៕ … អាន​បន្ថែម យុទ្ធនាការ​ចែករំលែកក្ដីសុខដល់​តា​​ៗធាក់ស៊ីក្លូ​ដ៏កម្សត់របស់លោកហ៊ុយយ៉ាឡេងនឹងធ្វើនៅថ្ងៃស្អែក

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា នាំ​យក​ថវិកា​ចំនួន២,៨៧០,០០០​រៀល​ និង១០០ដុល្លារជាថវិកា​ចូលរួមរបស់បងប្អូនកងកម្លាំងជូនលោកវរសេនីយ៍ទោ ហ៊ុល ប៊ុណ្ណា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តត្បូងឃ្មុំ​ ៖​ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ទទួលផែនការងារធនធានមនុស្ស … អាន​បន្ថែម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា នាំ​យក​ថវិកា​ចំនួន២,៨៧០,០០០​រៀល​ និង១០០ដុល្លារជាថវិកា​ចូលរួមរបស់បងប្អូនកងកម្លាំងជូនលោកវរសេនីយ៍ទោ ហ៊ុល ប៊ុណ្ណា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍