ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស League Cup ត្រូវបានដាក់ឱ្យដំណើរការវិញ ក្រោយខកខានរយៈពេល២ខែ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមេសាដោយសង្ឃឹមថានៅថ្ងៃនោះនឹងអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនា។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។ ការប្រកួតចុងក្រោយដែលត្រូវបានគេស្គាល់ថា ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសរើសជើងឯងរដូវកាល ២០២០-២០២១ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈនៅកីឡដ្ឋាន Wembley ។ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ និងចង់ពន្យារពេលដើម្បីតាមដានស្ថានភាពដែលអាចអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងទីលានផង ទើបសម្រេចចិត្តលើកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥ ខែមេសាវិញ។ … អានបន្ថែម កម្មវិធីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ពន្យារពេលរហូតដល់ខែមេសា