ស្ថាប័នបាល់ទាត់ពិភពលោក FIFA ប្រកាសថា ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ខ្លួនប្រចាំឆ្នាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ខាងមុខ។ FIFA បាននិយាយនៅក្នុងការចេញផ្សាយរបស់ខ្លួនថា ស្របតាមការប្រុងប្រយ័ត្នពីសុខភាពសាធារណៈនិងគោលការណ៍ណែនាំរបស់ FIFA បានសម្រេចចិត្តថាពិធីប្រគល់រង្វាន់នឹងត្រូវបានធ្វើឡើងជាព្រឹត្តិការណ៍ជាក់ស្តែងនៅចុងឆ្នាំនេះ ដើម្បីរក្សាសុវត្ថិភាពសុខភាព និងចៀសផុតពីការឆ្លងកូវីដ-១៩ ។ អ្នកឈ្នះត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រធានក្រុមជម្រើសជាតិ, គ្រូបង្វឹក និងក្រុមអ្នកកាសែតជាង២០០នាក់ក៏ដូចជាសន្លឹកឆ្នោតរបស់អ្នកគាំទ្រតាមអុីនធើណេត។ ការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី៩ ខែធ្នូខាងមុខ។ មានរង្វាន់សម្រាប់កីឡាករ(បុរស)ឆ្នើម កីឡាការិនី(ស្ត្រី)ឆ្នើម, គ្រូបង្វឹក(បុរស-ស្ត្រី)ឆ្នើម, អ្នកចាំទីឆ្នើម, ជម្រើស១១នាក់ល្អបំផុត និងអ្នកគាំទ្រល្អបំផុត។ ពិធីប្រគល់រង្វាន់នេះត្រូវបានពន្យារពេលកាលពីខែកញ្ញាដោយសារជំងឺរីករាលដាលកូវីដ-១៩។ FIFA បានបញ្ជាក់ថា ពានរង្វាន់កីឡាករល្អបំផុតនេះនឹងក្លាយជាព្រឹត្តិការណ៍ជាក់ស្តែងមួយនៅថ្ងៃទី១៧ … អានបន្ថែម ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០