អាជ្ញាធរខេត្តបាត់ដំបង .! សម្រេចផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ និងផ្លូវខេត្តលេខ ១៥៩បេ១

ខេត្តបាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ … អាន​បន្ថែម អាជ្ញាធរខេត្តបាត់ដំបង .! សម្រេចផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ និងផ្លូវខេត្តលេខ ១៥៩បេ១

ភរិយា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធី ដង្ហែរអង្គកឋិនទាន និងសូត្រមន្ត នៅវត្តលង្ការព្រះកុមារាម

ភ្នំពេញ៖ លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធី ដង្ហែរអង្គកឋិនទាន … អាន​បន្ថែម ភរិយា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធី ដង្ហែរអង្គកឋិនទាន និងសូត្រមន្ត នៅវត្តលង្ការព្រះកុមារាម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលមន្ត្រី ជាឈាមជ័រថ្មីចំនួន ៤៥ រូប

ភ្នំពេញ៖ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍នោះ ការបង្កើតបានជាអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា … អាន​បន្ថែម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលមន្ត្រី ជាឈាមជ័រថ្មីចំនួន ៤៥ រូប

សកម្មភាពចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង​ គិតត្រឹមថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០​ម្សិលមុិញ

ខេត្តបាត់ដំបង៖ ដោយបានការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាការណែនាំផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបន្តចុះជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ នៅតាមទីតាំងនានានៃទីទួលសុវត្ថិភាព និងតាមផ្ទះប្រជាពលរដ្ឋដោយប្រើមធ្យោបាយថ្មេីរជេីង​ និងទូកម៉ាស៊ីនជាដើម។ … អាន​បន្ថែម សកម្មភាពចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង​ គិតត្រឹមថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០​ម្សិលមុិញ

សមត្ថកិច្ចឃាត់ខ្លួន អតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ខណៈរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា៖ … អាន​បន្ថែម សមត្ថកិច្ចឃាត់ខ្លួន អតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ខណៈរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារ

ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

ក្នុងពេលដែលក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា​ «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម​» ។ មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ … អាន​បន្ថែម ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា  ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។ ​ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ពេលនេះភាគថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តនេះដោយពុំមានការអនុញ្ញាត។   នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថាភាពយន្តភាគរឿង សន្យាស្នេហ៍ នេះ គឺសាច់រឿងពុំមានជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយហើយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ក្នុងខ្សែភាពយន្តភាគរឿងនោះហើយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។  នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ដែលតែងយកចិត្តទុកដាក់ស្រឡាញ់ ថែរក្សា និងការពារនូវវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ ទោះជាយ៉ាងណាចាងហ្វាងផលិតកម្មកថាជ័យលោក ហ៊ុយ យ៉ាឡេង ភាពយន្តបានលើកឡើងថាភាគីថៃ ចូលចិត្តលេងល្បិចខូច អាងអីចេញលិខិតសុំទោស ។ នេះជាលើកទីប៉ុន្មានហើយ គួរមានចំណាត់ការផ្អាកយករឿងរបស់ប៉ុស្តិ៍នេះមកចាក់ផ្សាយទៅ កុំឲ្យគាត់បានចិត្តពេក។ គួរបញ្ជាក់ដែរថា ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីរសម័យកាលគឺ សម័យបុរាណ និងសម័យបច្ចុប្បន្នលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង “សន្យាស្នេហ៍សន្យាហ្លួង” បានផ្ទុះចេញប្រតិកម្មខ្លាំងៗពីមហាជនក្រោយពីរូបភាពជាច្រើនសន្លឹកស្តីអំពីការផ្សព្វផ្សាយរឿងនេះមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ទោះជាយ៉ាងណានេះមិនមែនលើកទី១ទេដែលលេចចេញការប្រតិកម្មលើក្រុមហ៊ុនផលិតភាពយន្តថៃបានប្រើប្រាស់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៧ ក៏ធ្លាប់លេចប្រតិកម្មស្រដៀងគ្នានេះបន្ទាប់ពីក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់ប្រទេសថៃ ១បានយករូបប្រាសាទអង្គរវត្តរបស់យើង ទៅដាក់ធ្វើជាផ្ទាំងនៅខាងក្រោយរូបភាពនៃការផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា «បួងសួងនាគរាជ»នោះ។           ដោយ៖វឌ្ឍនា អាន​បន្ថែម Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ជូនដំណឹងបន្ទាន់…! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។ … អាន​បន្ថែម ជូនដំណឹងបន្ទាន់…! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

កងពលតូចដឹកជញ្ជូនលេខ៩០ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធន់ធ្ងន់ … អាន​បន្ថែម កងពលតូចដឹកជញ្ជូនលេខ៩០ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០

បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ស្លាប់នៅលើផ្ទះហើយគេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើការកាប់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ពេលនេះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងស្រាវជ្រាវរកអំពីមូលហេតុឈានដល់ការសម្លាប់នេះផងដែរ។ ហេតុការណ៍កាប់ប្រហារនេះកើតឡើងកាលវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាមានករណីឃាតកម្ម បានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ … អាន​បន្ថែម បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ស្លាប់នៅលើផ្ទះហើយគេចខ្លួនបាត់

សម្តេចតេជោ ហ៊ុន សែន ៖ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះបានថ្លែងថា៖ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន ៖ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ

ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ខេត្តកណ្តាល៖ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម ៖ – នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ … អាន​បន្ថែម ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០