ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាស្ត្រី រហ័សនាម(មីជ្រូក)ដែលល្បីខាងចែកចាយគ្រឿង ញៀនយ៉ាងសកម្ម និងថ្នាំសរុប២៩កញ្ចប់។ ប្រត្តិបត្តិការណ៍នេះ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី ១៤ វិច្ឆិកា ២០១៧ នៅចំណុចគោកបញ្ជាន់ ភូមិថ្មគោល១សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័ ។ ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ សាយ ចាន់ថន ភេទស្រី ហៅមីជ្រូក អាយុ២៥ឆ្នាំ មុខរបតលក់គ្រឿង ញៀន ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័ (ដកហូតថ្នាំ ១១កញ្ចប់តូច និងថង់សំរាប់ច្រកមួយចំនួន)។ ជនសង្ស័យទី២មានឈ្មោះ សូ ភ័ណ្ឌ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័ (ដកហូតថ្នាំ៤កញ្ចប់តូច)។ ជនសង្ស័យទី៣មានឈ្មោះ សឿន ផានីដា អាយុ២៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោម … អានបន្ថែម អន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបឃាត់ជនសង្ស័យ៤នាក់ ចាប់យកថ្នាំញៀនចំនួន២៩កញ្ចប់