រថយន្កឡិចសុីសLX470បត់លឿនទៅបុកម៉ូតូដែលជិះបញ្ច្រាាសគ្នា ស្លាប់ម្នាក់ និងនារីម្នាក់របួសសន្លប់ស្ដូក

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកឡិចសុីសLX470បត់លឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូដែលកំពុងធ្វើដំណើ​របញ្ច្រាសផ្លូវលឿនដូចគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ និងនារីម្នាក់ទៀតរងរបួសសន្លប់មួយភាំង ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១​រំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបលូរ5 តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយក្នុងហេតុការណ៍នេះ អ្នកបើករថយន្តឡុចសុីស ក៏បាន​បើករត់បាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។ បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បាននិយាយប្រាប់ឲ្យដឹងថា មានរថ​យន្តម៉ាកឡុចសុីសLX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8788 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់​ឆ្វេងចូលទៅផ្លូវសូនីយ៉ាងលឿនមិនព្រមបន្ថយល្បឿន ហើយជ្រុលបុកម៉ូតូរងគ្រោះម៉ាកស៊ុយ​សូគី ឡែត ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FV-0634 ដែលជិះដោយយុវជនម្នាក់ឌុបនារីម្នាក់ជាមួយធ្វើដំណើបញ្ច្រាស់គ្នា ចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងនារីម្នាក់ដែលរួមដំណើរជារងរបួសសន្លប់ស្ដួកនៅនិងកន្លែង ។ ប្រភពដដែលបានបន្តថា យុវជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយបើកទៅដឹក យកមកសង្គ្រោះនៅមន្ទីពេទ្យរុស្សុីផងដែរ តែជាអកុសល ជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់ពេលដឹកជិតដល់មន្ទីពេទ្យ ហើយត្រូវបានរថ យន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ ។ចំណែកនារីរងគ្រោះដែលរបួសស្រាល ត្រូវបានមិត្តភ័ក្រផ្សែងទៀតដឹកទៅមន្ទីពេទ្យឯកជនផងដែរ ។ ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តបង្កមិនបានបើកចេញពីកន្លែងកើតហេតុភ្លាមៗនោះទេ ដោយសារតែឮដំណឹងថា យុវជនរងគ្រោះស្លាប់ ក៏បានអូសក្រឡា ហើយបើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ហ៊ូរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រនៅម្ដុំទួលពង្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ។ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបងប្អូនយកឯកសារពាក់ព័ន្ឋប្រគល់ឲ្យវិញ និងប្រគល់សពឲ្យទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ … អាន​បន្ថែម រថយន្កឡិចសុីសLX470បត់លឿនទៅបុកម៉ូតូដែលជិះបញ្ច្រាាសគ្នា ស្លាប់ម្នាក់ និងនារីម្នាក់របួសសន្លប់ស្ដូក

​ ​ការហោះហើរ របស់Emirate ​ពី​កម្ពុជា ​ឌូបៃ នឹងជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្រុមហ៊ុនយន្តហោះលំដាប់លើពិភពលោក Emirate Airline បានបើកសម្ពោធជើងហោះហើរត្រង់ ដោយ ដឹកជញ្ជូនអ្នកធ្វើដំណើរត្រង់រវាងក្រុងឌូបៃ ឆ្លងកាត់ទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា … អាន​បន្ថែម ​ ​ការហោះហើរ របស់Emirate ​ពី​កម្ពុជា ​ឌូបៃ នឹងជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ច

ផែសុ​ផាន់​ណា​ និង​សា​សា ខេត​បង្ហាញថ្ងៃ​រៀប​ការ​ក្រោយកូនកើតបានជាង៣ខែ

ភ្នំពេញ៖ ចំណ​ង​ស្នេហា​របស់​តារា​សម្តែង ផែ សុផាន់​ណា និង​សាសា ខេត ដែល​មាន​ត្រឹម​ការ​ដឹង​លឺ​ពី​ចាស់​ទុំ​ទាំង​សង​ខាង​នោះ​គឺ​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ម្នាក់​ហើយ​។ ពួក​គេ​គ្រោង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅថ្ងៃទី២៨ខែតុលា​ឆ្នាំ​២០១៧​នេះ​ដោយ​នឹង​មាន​វត្ត​មាន​ភ្ញៀវ​ជា​អ្នក​សិល្បៈ​មួយ​​ចំនួន​ចូល​រួម​។ តារាសម្តែងលោកផែសុផាន់ណាដែលមានវ័យ២៨ឆ្នាំបានស្គាល់ភរិយារយៈពេលជាង៤ឆ្នាំមកហើយគ្រាដែលលោកបានទៅចូលរួមពិធីសម្ពោធខ្សែភាពយន្តខ្មែរដែលលោកបានសម្តែងហើយបានស្គាល់សាសាខេតតាមរយៈការសម្តែងរួមគ្នា។ក្រោយស្គាល់គ្នាបានមួយឆ្នាំក្រោយបានដាច់ចិត្តសុំស្រឡាញ់គ្នាគ្រាដែលមានការដឹងលឺពីចាស់ទុំសងខាង។កញ្ញាសាសាខេតដែលមានឈ្មោះដើមថាលីស៊ីម៉ាមានអាយុ២៣ឆ្នាំជាតារាសម្តែងពួកគេក៏មានគម្រោងបើកមុខជំនួញរួមគ្នាផងដែរនៅពេលរៀបការចប់។ នេះបើតាមការបញ្ជាក់របស់ផែ … អាន​បន្ថែម ផែសុ​ផាន់​ណា​ និង​សា​សា ខេត​បង្ហាញថ្ងៃ​រៀប​ការ​ក្រោយកូនកើតបានជាង៣ខែ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ  ចុះឆែកឆេរនិងត្រួតពិនិត្យ១០៧នាក់ ៦សញ្ជាតិរស់និងធ្វើការគ្មានច្បាប់នៅក្រុមហ៊ុនseatel

ភ្នំពេញៈនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះធ្វើត្រួតពិនិត្យអធិការកិច្ចលើក្រុមហ៊ុន seatel តាមប្រព័នអ៊ីនធឺណេត … អាន​បន្ថែម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ  ចុះឆែកឆេរនិងត្រួតពិនិត្យ១០៧នាក់ ៦សញ្ជាតិរស់និងធ្វើការគ្មានច្បាប់នៅក្រុមហ៊ុនseatel

ចាប់ឃាតកសម្លាប់បុគ្គលិក បម្រើការនៅហាងយីហោ ក្រុងណេត ក្នុងក្រុងតាខ្មៅបានហើយ

ភ្នំពេញ ៖ នៅមុននេះបន្តិច សមត្ថកិច្ចកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តសៀមរាប ចុះចាប់ឃាតកសម្លាប់បុគ្គលិក បម្រើការនៅហាងយីហោ ក្រុងណេត … អាន​បន្ថែម ចាប់ឃាតកសម្លាប់បុគ្គលិក បម្រើការនៅហាងយីហោ ក្រុងណេត ក្នុងក្រុងតាខ្មៅបានហើយ

នគរបាល​បញ្ជូនបុរសជនជាតិចិននិងប្រពន្ធជនជាតិវៀតណាមថៅកែហាងម៉ាស្សា​ “ឡុងឈាន”​ មកតុលាការ

ភ្នំពេញ​៖​បុរសជនជាតិចិននិងប្រពន្ធជនជាតិវៀតណាមជាថៅកែហាងម៉ាស្សាយីហោ​ “ឡុងឈាន”​បានត្រូវនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញបញ្ជូនមកអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញនៅ​រសៀលថ្ងៃទី៣ខែកក្កដាដើម្បីសាកសួរករណី​សញ្ចារកម្ម​ ។​ បច្ចុប្បន្ន​លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរថៅកែហាងម៉ាស្សាយីហោឡុងឈាននេះ។ បុរសជនជាតិចិនឈ្មោះPETER TAM អាយុ៦២ឆ្នាំនិងប្រពន្ធជនជាតិវៀតណាមឈ្មោះង្វៀងធីគីមធីហៅសូយអាយុ៣៣ឆ្នាំត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស … អាន​បន្ថែម នគរបាល​បញ្ជូនបុរសជនជាតិចិននិងប្រពន្ធជនជាតិវៀតណាមថៅកែហាងម៉ាស្សា​ “ឡុងឈាន”​ មកតុលាការ

អេសស៊ីជីនាំតំណាងដេប៉ូចែកចាយកម្ពុជាទស្សនកិច្ចដេប៉ូគំរូនៅប្រទេសថៃ

ភ្នំពេញ ៖ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងក៏ដូចជាដើម្បីផ្ទេរចំណេះជំនាញពីក្រុមហ៊ុនអេសស៊ីជីទៅឱ្យដេប៉ូចែក​ចាយ​គ្រឿងសំណង់ក្នុងប្រទេសកម្ពុជាតំណាងដេប៉ូចែកចាយផលិតផលអេសស៊ីជីសរុប១៧០នាក់ដែលសម្រេចការលក់បានខ្ពស់ក្នុងឆ្នាំ២០១៦ទទួលបានការចូលរួមក្នុងដំណើរកំសាន្តពិសេសរៀបចំដោយក្រុមហ៊ុនអេសស៊ីជីទៅកាន់ទីក្រុងភូកេតប្រទេសថៃនិងបានធ្វើទស្សនកិច្ចដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home Solution) ដែលជាដេប៉ូសម្ភារៈសំណង់ទំនើបនិងមានផ្តល់ផលិតផលនិងសេវាកម្មពាក់ព័ន្ធគ្រប់ប្រភេទ។ នៅឯដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home … អាន​បន្ថែម អេសស៊ីជីនាំតំណាងដេប៉ូចែកចាយកម្ពុជាទស្សនកិច្ចដេប៉ូគំរូនៅប្រទេសថៃ

សត្វគោងាប់មួយធ្ងន់មួយដោយត្រូវម៉ូតូ២គ្រឿងបុកបន្តគ្នាគួរអោយរន្ធត់រីឯមនុស្សរបួសធ្ងន់៣នាក់នៅទល់មុខការាស់សាំងសូគីម៊ីចក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ខណះដែលស្ត្រី២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនហើយក៏ត្រូវសត្វគោ២ក្បាលរត់កាត់ផ្លូវបុកពេញទំហឹងលាន់សូរដូចរន្ទះស្រាប់តែសត្វគោខ្ទាតទៅបុកនិងម៉ូតូសិស្សសាលាមួយគ្រឿងទៀតដែលបើកបញ្រាស់គ្នាបណ្ដាលអោយសត្វគោរមួយក្បាលងាប់ភ្លាមៗរីឯមួយក្បាលទៀតប្រកាច់របួសធ្ងន់ចំណេកមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់។ ហេតុការណ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧ស្ថិតលើផ្លួវជាតិលេខ១ក្នុងភូមិចុងព្រែកសង្កាត់ក្រុងស្វាយរៀង។ យោងតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានស្ត្រី២នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅសេរី២០១៧ពាក់ស្លាកលេខព្រៃវែង១K៦៩៣៨ដោយមានផ្ទុកបាវនៅពីខាងមុខដោយធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿនខណះនោះស្រាប់តែមានសត្វគោ២ក្បាលរត់ឆ្លងផ្លូវធ្វើអោយស្ត្រីចាងលើចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលអោយសត្វគោទាំង២ខ្ទាតជិត១០ម៉ែត្រក៏ទៅបុកនិងម៉ូតូយុវជនម្នាក់មិនស្គាល់ឈ្មោះដោយជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីនិចពណ៏សរពាក់ស្លាកលេខស្វាយរៀង​១I៤៥៥៧​ដែលធ្វើដំណើរពីកើតមកលិចគោលបំណងទៅរៀននៅវិទ្យាល័យចេកយ៉ាងពេញទំហឹងបោកក្បាលហូរឈាមរណូករណែលពេញផ្លូវទាំងម៉ូតូមនុស្សនិងសត្វគោ។ ក្រោយមកអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរបានឈប់មើលនិងរាយការណ៏មកសមត្ថកិច្ចនគរបាលនិងរថយន្តសាមុយរបស់មន្ទីពេទ្យមកដឹកភាគីរងគ្រោះទាំង៣ដែលរងរបួសធ្ងន់បាក់ជើងនិងបោកក្បាលដើម្បីព្យាបាល។ ចំណេកម៉ូតូទាំង២គ្រៀងខូចខាតទាំងស្រុងរីឯសត្វគោងាប់មួយធ្ងន់មួយត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងនិងអូសម៉ូតូនិងសត្វដាក់លើរថយន្តយកមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។ យឹម សុថាន អាន​បន្ថែម សត្វគោងាប់មួយធ្ងន់មួយដោយត្រូវម៉ូតូ២គ្រឿងបុកបន្តគ្នាគួរអោយរន្ធត់រីឯមនុស្សរបួសធ្ងន់៣នាក់នៅទល់មុខការាស់សាំងសូគីម៊ីចក្រុងស្វាយរៀង

ចោរឆក់កាបូបបណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបញ្ជូនទៅពន្ធនាគារ , អភិបាលរងសាលាខណ្ឌមានជ័យ ស្ម័គ្រចិត្តចិញ្ចឹមកូនជនរងគ្រោះ

ភ្នំពេញ ៖ ចោរឆក់កាបូបដែលបណ្ដាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។ ស្របជាមួយគ្នានេះ … អាន​បន្ថែម ចោរឆក់កាបូបបណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបញ្ជូនទៅពន្ធនាគារ , អភិបាលរងសាលាខណ្ឌមានជ័យ ស្ម័គ្រចិត្តចិញ្ចឹមកូនជនរងគ្រោះ

រថយន្តឡិចស៊ីសអត់ស្គាល់ម្ចាស់និងស្លាកលេខបុករះស្លាប់ម្នាក់ របួយសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម និង៣នាក់ផ្សេងទៀត រងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុករះម៉ូតូ កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹកព្រលឹមអុរ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ … អាន​បន្ថែម រថយន្តឡិចស៊ីសអត់ស្គាល់ម្ចាស់និងស្លាកលេខបុករះស្លាប់ម្នាក់ របួយសធ្ងន់ស្រាល៣នាក់

អធិការនគរបាលស្រុកមេមត់អំពាវនាវស្វែងរកបងប្អូនសាច់ញាតិសពមិនស្គាល់អត្តសញ្ញាណ ដែលបាន ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ​ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូនិងម៉ូតូលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោល​គីឡូម៉ែត្រលេខ​២០៨-២០៨ ក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង​៧និង៥០នាទី ថ្ងៃទី១ … អាន​បន្ថែម អធិការនគរបាលស្រុកមេមត់អំពាវនាវស្វែងរកបងប្អូនសាច់ញាតិសពមិនស្គាល់អត្តសញ្ញាណ ដែលបាន ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ២នាក់ទៀតពាក់ព័ន្ឋជួញដូរថ្នាំញៀន៨កញ្ចប់ តាមចម្លើយនិងការចង្អុលបង្ហាញពីគូរកនម្នាក់

ភ្នំពេញ÷ បុរសចំនួន២នាក់បន្ថែមទៀតត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ សែនសុខ តាមចាប់ខ្លួន កាលពីរព្រឹកថ្ងៃអាទិត្យនេះ(០២/០៧/ ២០១៧) នៅ សង្កាត់ទឹកថ្លា ពីបទជាប់ពាក់ព័ន្ឋជួញដូរនិងប្រើប្រាស់ថ្នាំញៀន … អាន​បន្ថែម សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ២នាក់ទៀតពាក់ព័ន្ឋជួញដូរថ្នាំញៀន៨កញ្ចប់ តាមចម្លើយនិងការចង្អុលបង្ហាញពីគូរកនម្នាក់