សមត្ថកិច្ចស្រុកខ្សាច់កណ្តាលចុះហាមឃាត់គ្រឿងចក្រដែលចុះកាប់ដីបឹងសាធារណៈគ្មានច្បាប់

ខេត្តកណ្តាល៖ គ្រឿងចក្រ ក្រុមហ៊ុនលោកសាំងស៊ូ ដែលបានធ្វើសកម្មភាពកាប់រំលោភដីបឹងសាធារណៈនៅចំណុចបឹងកំពង់ដំរី ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចជំនាញរ៉ែ និងថាមពលចុះហាមឃាត់ ឲ្យឈប់សកម្មភាពកាប់រំលោភដីបឹង ដែលកន្លងមកមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា កន្លងមកក្រុមហ៊ុនលោកសាំងស៊ូខាងលើនេះ បានកាប់បំផ្លាញដីបឹងគ្មានច្បាប់ទម្លាប់ ។ Continue reading “សមត្ថកិច្ចស្រុកខ្សាច់កណ្តាលចុះហាមឃាត់គ្រឿងចក្រដែលចុះកាប់ដីបឹងសាធារណៈគ្មានច្បាប់”

សមត្ថកិច្ចនាំខ្លួនជនសង្ស័យជាចោរប្លន់ទៅបង្ហាញទីតាំងលាក់អាវុធដែលខ្លួនត្រៀមធ្វើសកម្មភាពប្លន់ នៅស្រុកស្អាង

ខេត្តកណ្តាល៖ មុននេះបន្ដិចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាលបាននាំខ្លួនជនសង្ស័យជាចោរប្លន់ម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដែលបម្រុងធ្វើសកម្មភាពប្លន់នៅឃុំក្រាំងយ៉ូវ ទៅបង្ហាញពីទីតាំងដែលពួកគេបានលាក់ទុកអាវុធសម្រាប់ធ្វើសកម្មភាពប្លន់ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ។ Continue reading “សមត្ថកិច្ចនាំខ្លួនជនសង្ស័យជាចោរប្លន់ទៅបង្ហាញទីតាំងលាក់អាវុធដែលខ្លួនត្រៀមធ្វើសកម្មភាពប្លន់ នៅស្រុកស្អាង”

ជនជាតិញ៉ូហ្សេឡែនម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតស្លាប់ក្នុងសណ្ឋាគារយីហោ Harmony

ភ្នំពេញ៖ ដោយសារតែសារធាតុញៀនប្រភេទម៉ហ្វីន បានធ្វើឲ្យស្រ្តីជនជាតិញ៉ូហ្សេឡែនម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់សណ្ឋាគារយីហោយីហោ Harmony ព្រោះតែគាត់ប្រើប្រាស់នូវសារធាតុញៀនហួសកម្រិតបណ្ដាលឲ្យដួលផ្កាប់មុខស្លាប់តែម្តង ។ Continue reading “ជនជាតិញ៉ូហ្សេឡែនម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតស្លាប់ក្នុងសណ្ឋាគារយីហោ Harmony”

នគរបាលខេត្តស្ទឹងត្រែងចុះចាប់ទូកនេសាទខុសច្បាប់របស់ជនជាតិវៀតណាម

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងជលផល សហការរជាមួយអាវុធហត្ថខេត្ត និង នគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បាន ចុះបង្រ្កាបនិងរឹបអូស ឧបលរណ៍នេសាទខុសច្បាប់របស់ក្រុមឈ្មួញនេសាទជនជាតិវៀតណាម ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ Continue reading “នគរបាលខេត្តស្ទឹងត្រែងចុះចាប់ទូកនេសាទខុសច្បាប់របស់ជនជាតិវៀតណាម”

រយៈពេល១ម៉ោងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ៦នាក់ដកហូតបានថ្នាំញៀន១៣កញ្ចប់

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យបាន៦នាក់ក្នុងរយៈពេល១ម៉ោង ២ករណីផ្សេងគ្នា ដោយករណីទី១ ឃាត់បាន២នាក់ដោយម្នាក់ជាអ្នកទិញ និងម្នាក់ជាអ្នកចែកចាយ ដកហូតបានថ្នាំ៣កញ្ចប់តូច ។ Continue reading “រយៈពេល១ម៉ោងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ៦នាក់ដកហូតបានថ្នាំញៀន១៣កញ្ចប់”

៥០ភាគរយនៃគម្រោងវាយប្រហាររបស់​ IS នៅអឺរ៉ុបទទួលបានជោគជ័យ

ក្រសួងសន្តិសុខជាតិអាមេរិក DHS បានប្រកាសថា ក្រុមភេរវកម្ម IS បានបើកការវាយប្រហារភេរវកម្មនៅអឺរ៉ុបប្រមាណ១០០លើកក្នុងរយៈពេល២ឆ្នាំកន្លងមក។ ចំណុចដែលគួរឲ្យប្រកាសអាសន្ននោះគឺនៅដើមឆ្នាំ២០១៦ មានការវាយប្រហារទទួលបានជោគជ័យរហូតដល់ទៅ ៤៤ភាគរយ។ Continue reading “៥០ភាគរយនៃគម្រោងវាយប្រហាររបស់​ IS នៅអឺរ៉ុបទទួលបានជោគជ័យ”

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន

ភ្នំពេញ៖ សាច់មាន់ ជង្គង់ ថ្លើម ខូចគុណភាពប្រហែល១តោនដែលកម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្វើការស្រាជ្រាវ និងចាប់រឹបអូសដកហូតបានពីឈ្មួញនាំចូលពីវៀតណាមនៅលើកំណាត់ផ្លូវជាតិ១ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅទីលានចាក់សំរាម សិ្ថតនៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ Continue reading “នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន”

រៀបការបាន១៣ឆ្នាំមានកូន២នាក់ ខឹងប្តីមានស្រីរត់មកប្តឹងសាលាសង្កាត់កាកាបសុំលែងលះ

ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់រត់មកសុំឲ្យអាជ្ញារធរជួយដោះស្រាយដោយសារតែប្តីរបស់គាត់លួចមានស្រី ទើបសុំចែកផ្លូវគ្នាលែងលះ ទៅសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បី និយាយផ្តាច់សង្វាស់ កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ។ Continue reading “រៀបការបាន១៣ឆ្នាំមានកូន២នាក់ ខឹងប្តីមានស្រីរត់មកប្តឹងសាលាសង្កាត់កាកាបសុំលែងលះ”

ក្មេងៗពុលគ្រាប់ល្ហុងខ្វងពេលយកទៅលីងចែកគ្នាហូប

ខេត្តតាកែវ ៖ យ៉ាងហោចណាស់មានក្មេងៗ២២នាក់ពុលគ្រាប់ល្ហុងខ្វង ពេលដែលពួកគាត់បេះយកទៅលីងចែកគ្នាហូប ។ Continue reading “ក្មេងៗពុលគ្រាប់ល្ហុងខ្វងពេលយកទៅលីងចែកគ្នាហូប”

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៥ ឈ្មោះ អូម៉ាអីស “OMAIS” នឹងធ្វើដំណើរក្នុងមហាសមុទ្រ ឆ្ពោះទៅខាងជើងឆៀងខាងកើត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនជ្រាបជាព័ត៌មាន ស្ដីពី ព្យុះទី៥ ដែលមានឈ្មោះ អូម៉ាអីស “OMAIS” បាននឹងកំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក វានឹងបង្កើតឥទ្ធិពលទៅជាខ្យល់កំបុតត្បូង (T V) ហើយធ្វើដំណើរក្នុងមហាសមុទ្រ ឆ្ពោះទៅខាងជើងឆៀងខាងកើត។ Continue reading “ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៥ ឈ្មោះ អូម៉ាអីស “OMAIS” នឹងធ្វើដំណើរក្នុងមហាសមុទ្រ ឆ្ពោះទៅខាងជើងឆៀងខាងកើត”

វិចារណកថា៖ គ្រឿងញៀន និងគុកស្រុកខ្មែរ

ការរកស៊ីជួញដូរគ្រឿងញៀន ជាមួយនឹងអ្នករស់នៅក្នុងគុក ហាក់ដូចជាធូរស្រាលសម្បើមខ្លាំងណាស់ ។ អ្នកមានទោសកំពុងនៅក្នុងពន្ធនាគារ ក៏អាចបញ្ជាឲ្យមានការរកស៊ី ឬចរាចរណ៍គ្រឿងញៀននៅក្រៅពន្ធនាគារបានដែរ ។ Continue reading “វិចារណកថា៖ គ្រឿងញៀន និងគុកស្រុកខ្មែរ”

រថយន្តបុកម៉ូតូអូសទៅបុកផ្ទប់នឹងរថយន្តមួយទៀតស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តហ៊ីយ៉ាន់ដាយ ដាច់កង់រេចង្កូតបុកម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ក្នុងដំណើរច្រាស់ទិសគ្នា ។ Continue reading “រថយន្តបុកម៉ូតូអូសទៅបុកផ្ទប់នឹងរថយន្តមួយទៀតស្លាប់ម្នាក់នៅកន្លែងកើតហេតុ”