Southampton ទិញបានខ្សែការពារបារាំង Jeremy Pied ដោយគ្មានតម្លៃខ្លួនផ្ទេរ

ក្លិបបាល់ទាត់ Southampton នៅក្នុង ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបានទទួលជោគជ័យក្នុងការទិញខ្សែការពារកណ្តាលJeremy Piedពីក្លិបNiceរបស់បារាំងដោយគ្មានតម្លៃខ្លួននៃការផ្ទេរនោះទេ។ Continue reading “Southampton ទិញបានខ្សែការពារបារាំង Jeremy Pied ដោយគ្មានតម្លៃខ្លួនផ្ទេរ”

ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីតំបូងបង្អស់

នៅក្នុងការកែទម្រង់គណរដ្ឋមន្ត្រី លោក ស៊ីនហ្ស៊ូអាបេ បានរក្ខាដំណែងមន្ត្រីជានខ្ពស់ដែលកាន់ដំណែងយូរឆ្នាំនៅដដែល ។ នៅក្នុងការកែទម្រង់នៅថ្ងៃទី០៣ ខែសីហា គឺជាការកែទម្រង់លើកទី៣ ហើយ ចាប់ទាំងពីលោកអាបេ ឡើងកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១២ ។ Continue reading “ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីតំបូងបង្អស់”

នគរបាលខេត្តបន្ទាយមានជ័យចុះអនុវត្តច្បាប់ចរាចរណ៍ឃាត់រថយន្តដឹកទំនិញសំពីងសំពោង៨គ្រឿងជាដើមចមបង្កគ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកទំនិញសំពីងសំពោងចំនួន៨គ្រឿងដឹកផ្ទុកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកធ្វើដំណើរលើផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ រងការឃាត់និងពិន័យតាមច្បាប់ពីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យគ្រាដែលការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងគោលបំណងឱ្យអ្នកបើបរយានយន្តគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងចូលរួមការពារកាត់បន្ថយគ្រោះថ្នាក់អាយុជីវិតពលរដ្ឋតាមរយៈនៃការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ Continue reading “នគរបាលខេត្តបន្ទាយមានជ័យចុះអនុវត្តច្បាប់ចរាចរណ៍ឃាត់រថយន្តដឹកទំនិញសំពីងសំពោង៨គ្រឿងជាដើមចមបង្កគ្រោះថ្នាក់”

Ben Yedder បដិសេធសំណើរបស់ក្រុមកាំភ្លើងធំ ហើយទៅចូលរួមក្រុម Sevilla របស់អេស្ប៉ាញវិញ

លោក Pascal Dupraz គ្រូបង្វឹក របស់ក្រុម Toulouse បានបង្ហើបឲ្យដឹងថា កីឡាករ Wissam Ben Yedder បដិសេធ សំណើរសុំទិញរបស់ក្រុមកាំភ្លើងធំ Arsenalហើយជ្រើសរើសក្រុមSevillaជំនួសវិញ។ Continue reading “Ben Yedder បដិសេធសំណើរបស់ក្រុមកាំភ្លើងធំ ហើយទៅចូលរួមក្រុម Sevilla របស់អេស្ប៉ាញវិញ”

ចិនអំពាវនាវឲ្យត្រៀមលក្ខណៈធ្វើសង្គ្រាមនៅលើដែនសមុទ្រ

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Chang Wanquan បានអំពាវនាវឲ្យមានការត្រៀមក្ខណៈនៅក្នុងការធ្វើសង្គ្រាមប្រជាជននៅលើដែនសមុទ្រ ដើម្បីទប់ស្កាត់ការគម្រាមកំហែងដល់សន្តិសុខស្ថិរភាពផលប្រយោជន៍របស់ចិន។ Continue reading “ចិនអំពាវនាវឲ្យត្រៀមលក្ខណៈធ្វើសង្គ្រាមនៅលើដែនសមុទ្រ”

ឈ្មួញដឹកសាច់គ្រប់ប្រភេទចូលតាមច្រករបៀងកំពង់ស្ពានពលរដ្ឋបារម្ភពីសុខភាព,មន្ត្រីពាក់ព័ន្ធអត់ឈឺក្បាល

ខេត្តស្វាយរៀង៖ ក្រុមឈ្មួញបានដឹក សាច់គោ សាច់ជ្រូក ពោះគោពោះជ្រូក សាច់មាន់ គ្រឿងក្នុងមាន់ទា និងស៊ុតមាន់ ស៊ុតទា បន្លែ ចូលតាមច្រករបៀង ដូចគេ ហែកឋិនចូលក្រុងបាវិតរាល់ថ្ងៃតាមរ៉ឺម៉ក និងម៉ូតូតែពុំមានសមត្ថកិច្ចណាហាមឃាត់ទេ ពិសេសតាមច្រករបៀងកំពង់ស្ពានស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ Continue reading “ឈ្មួញដឹកសាច់គ្រប់ប្រភេទចូលតាមច្រករបៀងកំពង់ស្ពានពលរដ្ឋបារម្ភពីសុខភាព,មន្ត្រីពាក់ព័ន្ធអត់ឈឺក្បាល”

កូរ៉េខាងជើងបាញ់មីស៊ីល អាមេរិកប្រកាសការពារសម្ព័ន្ធមិត្ត

សារព័ត៌មាន យ៉នហាប់ របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី០៣ ខែសីហា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់មីស៊ីលខាងលើចំពេលដែលអាមេរិកត្រៀមដាក់មីស៊ីល THAAD នៅកូរ៉េខាងត្បូង ដើម្បីការពារការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង។ Continue reading “កូរ៉េខាងជើងបាញ់មីស៊ីល អាមេរិកប្រកាសការពារសម្ព័ន្ធមិត្ត”

កីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវប៉ះជាមួយម្ចាស់មេដាយមាសអឺរ៉ុបឆ្នាំ២០០៥នៅប្រេស៊ីល

ភ្នំពេញ៖ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឈ្នះមេដាយមាសអាស៊ីឆ្នាំ២០១៤ ត្រូវជួបប្រកួតបើកឆាកជាមួយកីឡាការិនីសញ្ជាតិហុល្លង់ឈ្មោះ Reshimie Oogink ម្ចាស់មេដាយមាសអឺរ៉ុបឆ្នាំ២០០៥ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ Continue reading “កីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវប៉ះជាមួយម្ចាស់មេដាយមាសអឺរ៉ុបឆ្នាំ២០០៥នៅប្រេស៊ីល”

ដូណាល់ត្រាំ រងការសង្ស័យថា មានជំងឺសសៃប្រសាធ

នៅក្នុងការថ្លៃងសន្តរកថា លោកដូណាល់ត្រាំ បានវាយប្រហារទៅលើគូប្រជែងរបស់ខ្លួនឥតឈប់ឈរ និងមានគោលនយោបាយចម្លែកៗ ផ្ទុយពីគោលនយោបាយដឹកនាំរបស់មេដឹកនាំអាមេរិកពីមុន ទាំងនោះក្នុងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។ ទាំងនោះហើយបានធ្វើឲ្យមនុស្សមួយចំនួនធំបន្ទិលសង្ស័យថា លោកត្រាំ អាចមានជំងឺសសៃប្រសាធ។ Continue reading “ដូណាល់ត្រាំ រងការសង្ស័យថា មានជំងឺសសៃប្រសាធ”

កីឡាករ ប្រាក់ ស៊ីណាត ប្រកួតជាមួយ សិទ្ធ លីជា រីឯកីឡាករជ័យសុផល ជួប ឆៃ សុវណ្ណារ៉ា

ភ្នំពេញ៖ កីឡាករ ប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែងត្រូវជួបប្រកួតជាមួយកីឡាករ សិទ្ធ លីជា មកពីក្លិបសាមគ្គីកូនខ្មែរ រីឯជ័យ សុផល មកពីក្លិបបាគងមានប្ញទ្ធិខេត្តសៀមរាបត្រូវប្រកួតជាមួយកីឡាករ ឆៃ សុវណ្ណារ៉ា អ្នកប្រដាល់មកពីក្លិបរាជសីហ៍ខេត្តរតនគិរី ដើម្បីប្រកួតជម្រុះស្វែងរកកៅអីឡើងទៅ វគ្គ១៦នាក់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Serie ទម្ងន់៥៤គីឡូ ក្រាមសប្តាហ៍ទី៦លើសង្វៀន TIFFY Arena នាថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ។ Continue reading “កីឡាករ ប្រាក់ ស៊ីណាត ប្រកួតជាមួយ សិទ្ធ លីជា រីឯកីឡាករជ័យសុផល ជួប ឆៃ សុវណ្ណារ៉ា”

ខ្សឹបដាក់ត្រចៀក៖ ប្រធានការិយាល័យកសិកម្មស្រុកមេសាងកាងសាច់គោខ្លាចខូចផលប្រយោជន៍គ្រួសារ

នៅស្រុកមេសាង ខេត្តព្រៃវែងអ្នកណាមិនស្គាល់លោក ពិន វិសាល ប្រធានការិយាល័យកសិកម្មស្រុកមួយនេះថា ជាជើងខ្លាំងខាងកាងទំនិញសាច់គោក្នុងស្រុកបម្រើ ផលប្រយោជន៍ឲ្យក្រុមគ្រួសារគាត់ និងមិនខ្ចីស្តាប់មេកោយ បើទោះបីមេណែនាំឲ្យគាត់ មើលច្បាប់ ឬចំណារថ្នាក់លើយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងអាជីវករជាច្រើន នាំគ្នានិយាយថា លោកពិន វិសាល ពិតជាខ្លាំងនិងជាអ្នកកាងសាច់គោក្របី ព្រោះគាត់ចង់មានមុខរបរលក់សាច់គោផ្តាច់មុខនៅក្នុងស្រុកមេសាងមិនឲ្យអ្នកណាកាប់គោយក ទៅលក់ក្នុងស្រុកមួយនេះបានឡើយ ។ Continue reading “ខ្សឹបដាក់ត្រចៀក៖ ប្រធានការិយាល័យកសិកម្មស្រុកមេសាងកាងសាច់គោខ្លាចខូចផលប្រយោជន៍គ្រួសារ”

ពលរដ្ឋ២០០គ្រួសារសុំឲ្យអាជ្ញាធរពិនិត្យនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនបង្ហូរទឹកស្អុយចូលព្រែកធម្មជាតិ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋជិត២០០ គ្រួសាររស់នៅតាមបណ្តោយព្រែកតាកៅ ឋិតក្នុងសង្កាត់បាវិតសុំឲ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យមើលព្រែកធម្មជាតិ ព្រែកតាពៅ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបង្ហូរទឹកស្អុយចេញពីរោងចក្រចេញពីតំបន់ សេដ្ឋកិច្ចពិសេសមេនហាតធេន ។ Continue reading “ពលរដ្ឋ២០០គ្រួសារសុំឲ្យអាជ្ញាធរពិនិត្យនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនបង្ហូរទឹកស្អុយចូលព្រែកធម្មជាតិ”