សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់សាលារៀន បឋមសិក្សាមួយខ្នង ២ជាន់មាន ១២បន្ទប់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យថ្មគ្រែ

ខេត្តក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចថា៖ កាលពីព្រឹកមិញនេះ ពេលចេញដំណើរតាមផ្លូវពីភ្នំពេញមកខេត្តស្ទឹងត្រែង គឺមានព្រះតេជគុណព្រះនាម Bhante Piseth គង់នៅវត្តបញ្ជសិលាថ្មគ្រែ ក្នុងខេត្តក្រចេះ បានសរសេ Message មកកាន់ Facebook ខ្ញុំដែលមានបំណងចង់ជួបខ្ញុំនិងចង់ឲ្យខ្ញុំបានចូលមើលសមិទ្ឋផលសាលារៀនមួយខ្នងដែលកំពុងសាងសង់នៅទីនោះ។ Continue reading “សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់សាលារៀន បឋមសិក្សាមួយខ្នង ២ជាន់មាន ១២បន្ទប់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យថ្មគ្រែ”

នគរបាលប្រឆាំងគ្រឿងញៀនបាញ់មួយគ្រាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៦នាក់ និងថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះប្រតិបត្តិការបង្ក្រាបផ្ទះមួយកន្លែងដោយបាញ់មួយគ្រាប់ឡើងលើ រួចធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានប្រុសស្រី៦នាក់ និងថ្នាំញៀន៤កញ្ចប់តូច ២កញ្ចប់ធំ។ Continue reading “នគរបាលប្រឆាំងគ្រឿងញៀនបាញ់មួយគ្រាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៦នាក់ និងថ្នាំញៀន៦កញ្ចប់”

កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១១នាក់ ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៦ លោក ឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រតិ្តបត្តិការណ៍បង្ក្រាបទីតាំងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួននូវជនជាតិវៀតណាមប្រុសស្រី៥៧នាក់ដោយ១១ នាក់ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ក្នុងនោះមានស្រីម្នាក់ និង១០នាក់ ចំណែក៤៦នាក់ទៀតមានលិខិតឆ្លងដែនត្រូវយកលិខិតឆ្លងដែនទៅត្រួតពិនិត្យសិន ដើម្បីឲ្យជាក់ច្បាស់ថាតើលិខិតឆ្លងដែននោះត្រឹមត្រូវ ឬផុតកំណត់ហើយឬនៅ ក្នុងទីតាំងបង្ក្រាបនោះបានធ្វើឡើងនៅក្នុងបុរីចំការដូង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ Continue reading “កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១១នាក់ ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ”

នគរបាលប៉ុស្តិ៍ស្រះចក​ ឃាត់ខ្លួនស្រ្តីម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់និងស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ធ្វើការឃាត់ខ្លួនបន្ទាប់ពីស្ត្រីរូបនោះបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចផ្លូវរថភ្លើង ដែលជាតំបន់ស្មុកស្មាញផងដែរ។ Continue reading “នគរបាលប៉ុស្តិ៍ស្រះចក​ ឃាត់ខ្លួនស្រ្តីម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”

លោកស្រីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី១ ឆ្នាំ២០១៦ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី ១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង ។ Continue reading “លោកស្រីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី១ ឆ្នាំ២០១៦ នៅខេត្តស្វាយរៀង”

ឃាត់ខ្លួនចោរចូលផ្ទះលួចយកខោអាវទាំងព្រឹក នៅសង្កាត់បឹងកេងកង១

ភ្នំពេញ៖ ចោរចូលផ្ទះលួចយកខោអាវទាំងព្រឹក នៅសង្កាត់បឹងកេងកង១ បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះលក់ហាងខោអាវតាជុលេខ១ ស្ថិតនៅបណ្តោយផ្លូវលេខ៣៨០ផ្ទះលេខ៤៣B សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ Continue reading “ឃាត់ខ្លួនចោរចូលផ្ទះលួចយកខោអាវទាំងព្រឹក នៅសង្កាត់បឹងកេងកង១”

បង្ក្រាបទីតាំងហាង សំណាងល្អ​ ម៉ាស្សា កោស​ជប់ បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស១០នាក់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាប ទីតាំងហាង សំណាងល្អ ម៉ាស្សា កោសជប់ មួយកន្លែង ដែលមានយីហោ ហេងរហូត បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស១០នាក់នៅវេលាម៉ោង៧និង៣០យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ផ្ទះលេខ១៦៩Eo ផ្លូវលេខ៤៣០ ស្ថិតក្នុងភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ Continue reading “បង្ក្រាបទីតាំងហាង សំណាងល្អ​ ម៉ាស្សា កោស​ជប់ បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស១០នាក់”

ចាប់ខ្លួនបុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ដកហូតថ្នាំញៀនមួយកញ្ចប់

ខេត្តកណ្តាល៖ បុរសម្នាក់មានមុខរបរជាកម្មកររោងចក្រកាត់ដេរត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេររកឃើញថាបុរសរូបនេះមានរក្សាទុកគ្រឿងញៀនមេតំហ្វេតាមីន១កញ្ចប់នៅជាប់ខ្លួន ។ Continue reading “ចាប់ខ្លួនបុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ដកហូតថ្នាំញៀនមួយកញ្ចប់”

រថយន្តម៉ាកឡិចសីុសទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១០ផ្ទាំងរួចបើកគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន១០ផ្ទាំងបានរងការខូចខាតាបាក់រៀបស្មើដល់ដី និងរងការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តម៉ាកឡិចសីុស១គ្រឿង បើកបុករះយ៉ាងពេញទំហឹង។ Continue reading “រថយន្តម៉ាកឡិចសីុសទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១០ផ្ទាំងរួចបើកគេចខ្លួនបាត់ស្រមោល”

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានព្រឹទ្ធសភាចិន ជំរុញអ្នកទេសចរ និងវិនិយោគចិន មកកម្ពុជាបន្ថែមទៀត

បន្ទាប់ពីបានធ្វើដំណើរដល់សាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាពភ្លាមៗ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលជួបសម្តែងការគួរសមជាមួយ លោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេសចិន (ប្រធានព្រឹទ្ធសភា)។ Continue reading “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានព្រឹទ្ធសភាចិន ជំរុញអ្នកទេសចរ និងវិនិយោគចិន មកកម្ពុជាបន្ថែមទៀត”

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះផ្អាកសំណង់អត់ច្បាប់ បន្ទាប់ពីមេភូមិហាមឃាត់បែរជាគំរាមប្រមាថបាញ់ចោល

ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះផ្អាកសំណង់មួយកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុងក្រុម៩ ក្នុងភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលលួចសាងសង់ពុំមានសុំច្បាប់សាងសង់ ពីអាជ្ញាធរថ្នាក់ណាទាំងអស់ ។ Continue reading “អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះផ្អាកសំណង់អត់ច្បាប់ បន្ទាប់ពីមេភូមិហាមឃាត់បែរជាគំរាមប្រមាថបាញ់ចោល”

ឈុតខ្លី (Trailer) រឿង ”កំណត់ហេតុនាងនាថ” ទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិមិ្មតហ្វីលម៍ គឺរឿង “កំណត់ហេតុនាងនាថ” មិនទាន់នឹងធ្វើការដាក់បញ្ចាំងជាផ្លូវការផង ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ផលិតកម្មនេះបានបញ្ចេញឈុតខ្លីៗ (Trailer) ជាលើកដំបូងកាលពីថ្មីៗនេះដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមុនពេលការចាកបញ្ចាំងជាផ្លូវការនៅចុងខែសីហាខាងមុខ។ Continue reading “ឈុតខ្លី (Trailer) រឿង ”កំណត់ហេតុនាងនាថ” ទទួលបានការចាប់អារម្មណ៍ខ្លាំង”