ល្បីថានៅក្នុងផ្សារស្ទឹងមានជ័យមានជួលតូបឲ្យកត់កន្ទុយលេខ​ និងរំលោភចំណីផ្លូវផ្ញើម៉ូតូ

ភ្នំពេញ៖ ចរាចរណ៍នៅផ្លូវ២១៧(ព្រះមុន្នីរ៉េត) ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យនៅតែជាកង្វល់របស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់បញ្ហាកក់ស្ទះចរាចរណ៍ឥតឈប់ឈរមិនថា នៅពេលព្រឹកឬនៅពេលល្ងាចនោះទេ។ បញ្ហានេះត្រង់ថាចុះហេតុអី្វបាននគរបាលផ្សារយក ចំណីផ្លូវ២១៧ខាងមុខផ្សារដាក់ផ្ញើកង់ម៉ូតូលយចេញមកផ្លូវបណ្តាលឲ្យកកស្ទះ។ Continue reading “ល្បីថានៅក្នុងផ្សារស្ទឹងមានជ័យមានជួលតូបឲ្យកត់កន្ទុយលេខ​ និងរំលោភចំណីផ្លូវផ្ញើម៉ូតូ”

សេដ្ឋី​វៀតណាមចាប់​យក​វិស័យអចលនទ្រព្យខណៈដែល​សេដ្ឋីបរទេស​ចាកចេញពី​វិស័យ​នេះ​

កិច្ចព្រមព្រៀង Many M&A នៅក្នុងវិស័យអចលនទ្រព្យត្រូវបានបញ្ចប់នាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះបានបង្ហាញថា មនុស្សម្នាបានភ្ញាក់ផ្អើលនឹងលទ្ធផលរបស់ពួកគេ ដោយសារតែអ្នកទិញភាគច្រើនគឺមិនមែនជាសេដ្ឋីបរទេសទេ ប៉ុន្តែគឺជាសេដ្ឋីវៀតណាមទៅវិញ។ Continue reading “សេដ្ឋី​វៀតណាមចាប់​យក​វិស័យអចលនទ្រព្យខណៈដែល​សេដ្ឋីបរទេស​ចាកចេញពី​វិស័យ​នេះ​”

លោកបណ្ឌិត ថោង ខុន ចូលរួមនិងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ចូលរួមនិងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។ Continue reading “លោកបណ្ឌិត ថោង ខុន ចូលរួមនិងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត”

ចាប់រំលោភក្មេងស្រីអនីតិជនបានសម្រេច៣ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ចដាក់ខ្នោះ

ភ្នំពេញ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវបានយុវជនអាយុ១៩ឆ្នាំម្នាក់ចាប់រំលោភបានសម្រេចរហូត៣ដង និងគំរាមមិនឲ្យប្រាប់នរណា តែបែរជាបែករឿងដល់ម្តាយរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច។ Continue reading “ចាប់រំលោភក្មេងស្រីអនីតិជនបានសម្រេច៣ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ចដាក់ខ្នោះ”

នគរបាលប្រចាំការផ្សារធំថ្មីឃាត់ខ្លួនចោរស្រីវ័យក្មេងម្នាក់ក្រោយធ្វើសកម្មលួចកាបូបលុយ

ភ្នំពេញ ៖ ចោរស្រីវ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលប្រចាំការនៅក្នុងផ្សារធំថ្មីធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីចោរស្រីរូបនេះ បានធ្វើសកម្មភាពលូកយកកាបូបលុយពីនារីរងគ្រោះម្នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។ Continue reading “នគរបាលប្រចាំការផ្សារធំថ្មីឃាត់ខ្លួនចោរស្រីវ័យក្មេងម្នាក់ក្រោយធ្វើសកម្មលួចកាបូបលុយ”

ខ្ញុំជាយុវជនគំរូកម្ពុជាលើកទី៦ ពានរង្វាន់ធំប្រចាំឆមាស នៅបន្តទទួលពាក្យពីរថ្ងៃទៀត (២៥-២៦ កក្កដា)

ភ្នំពេញ៖ ខ្ញុំជាយុវជនគំរូកម្ពុជាលើកទី៦ ពានរង្វាន់ធំប្រចាំឆមាស នៅបន្តទទួលពាក្យពីរថ្ងៃទៀត (២៥-២៦ កក្កដា) ដោយមានសំណូមពរពីបេក្ខជនបេក្ខនារី កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី ៦ – I Am a Role Model 6 នៅបន្តទទួលចុះឈ្មោះ និងទទួលវីដេអូ ប្រកួតប្រជែង២ថ្ងៃថែមទៀត គឺពីថ្ងៃទី ២៥-២៦ កក្កដា។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេស យុវជនយុវនារីគ្រប់រូបអោយចូលរួមកសាងអំពើល្អក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ Continue reading “ខ្ញុំជាយុវជនគំរូកម្ពុជាលើកទី៦ ពានរង្វាន់ធំប្រចាំឆមាស នៅបន្តទទួលពាក្យពីរថ្ងៃទៀត (២៥-២៦ កក្កដា)”

ផ្ទះលោកតា ពុត សឿន អំណោយរបស់សម្តេចតេជោ ហ៊ុន សែន សាងសង់សម្រេចបានប្រមាណ៧០ភាគរយ

ភ្នំពេញ៖ គេហទំព័រសម្តេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦បានផ្សព្វផ្សាយថាៈ «យើងទាំងអស់គ្នាប្រាកដជាចាំបានថា លោកតាធាក់ស៊ីក្លូអាយុ ៨៩ ឆ្នាំម្នាក់នេះបានតស៊ូធាក់ស៊ីក្លូ ដើម្បីជីវិតរស់នៅចុងក្រោយរបស់លោកតាផង និងដើម្បីចៅប្រុសផង ទោះបីមានវ័យចំណាស់ដល់ថ្នាក់ នេះក៏ដោយ។ ដោយសារការតស៊ូអំណត់ព្យាយាមខិតខំជួយខ្លួនឯង ទើបលោកតាត្រូវបានទទួលការ អាណិតពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសទទួលបានក្តីស្រឡាញ់និងសណ្តោសពីសម្តេចតេជោ។ Continue reading “ផ្ទះលោកតា ពុត សឿន អំណោយរបស់សម្តេចតេជោ ហ៊ុន សែន សាងសង់សម្រេចបានប្រមាណ៧០ភាគរយ”

ក្រុមចោរប្លន់ប្រដាប់អាវុធជាច្រើននាក់ ភ្ជង់និងបាញ់សម្លុតម្ចាស់ផ្ទះដ៏សាហាវនៅស្រុកស្នួល យប់មិញ

ខេត្តក្រចេះ៖ ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងតិចមានគ្នា៧នាក់ ប្រដាប់ដោយអាវុធវែងខ្លី បានមកធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ Continue reading “ក្រុមចោរប្លន់ប្រដាប់អាវុធជាច្រើននាក់ ភ្ជង់និងបាញ់សម្លុតម្ចាស់ផ្ទះដ៏សាហាវនៅស្រុកស្នួល យប់មិញ”

លោក ហួត ហៃ ធ្វើពិធីប្រគល់ផ្ទះជូនបងប្អូន សហគមន៍សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំនួន ៤០គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រុមការងារសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ហួត ហៃ ធ្វើពិធីប្រគល់ផ្ទះជូនបងប្អូន សហគមន៍សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំនួន ៤០គ្រួសារ ជំហ៊ានទី៧ សហគមនអណ្ដូង៤ ។ Continue reading “លោក ហួត ហៃ ធ្វើពិធីប្រគល់ផ្ទះជូនបងប្អូន សហគមន៍សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំនួន ៤០គ្រួសារ”

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ Continue reading “សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន”

ឃាត់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនខុសច្បាប់បញ្ជូនទៅតុលាការ

ខេត្តកណ្ដាល៖ ជនល្មើសជួញដូរគ្រឿងញៀនដោយខុសច្បាប់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដល នៅព្រឹកថ្ងៃទី២៥ចាត់ការតាមនីតិវិធីច្បាប់ ។ Continue reading “ឃាត់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនខុសច្បាប់បញ្ជូនទៅតុលាការ”

ភិន សុដាលីស នឹងធ្វើសន្និសីទសុំទោសក្រុមគ្រួសារ និងអ្នកគាំទ្រល្ងាចនេះ

ភ្នំពេញ៖ តារាសម្តែង ភិន សុដាលីស ដែលសុខចិត្តវិចបង្វិចចេញពីក្រុមគ្រួសារទៅរស់នៅជាមួយតារាសម្តែង ប៉ែន ចំរុង រហូតមានផ្ទៃពោះទើបវិលមករកក្រុមគ្រួសារវិញនោះ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។ Continue reading “ភិន សុដាលីស នឹងធ្វើសន្និសីទសុំទោសក្រុមគ្រួសារ និងអ្នកគាំទ្រល្ងាចនេះ”