មុននេះបន្ដិច សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាដល់រដ្ឋធានីអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលីដោយសុវត្ថិភាព

ប្រទេសម៉ុងហ្គោលី៖ រយៈពេលចំនួន៦ម៉ោង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញដល់រដ្ឋធានីអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រកបដោយសុវត្ថិភាព។ មុននេះបន្តិចសម្តេចតេជោ បានថ្លែងប្រាប់នៅផេកហ្វេសប៊ុកថាៈ ពេលនេះខ្ញុំ និងភរិយាព្រមទាំងគណៈប្រតិភូកម្ពុជាបានមកដល់រដ្ឋធានីអូឡង់បាទ័រប្រទេសម៉ុងហ្គោលី ដោយសុវត្ថិភាពហើយ បន្ទាប់ពីការហោះហើររយះពេលជាង៦ម៉ោង និងចុះចតចាក់សាំង១ម៉ោងនៅក្នុងប្រទេសចិន។ ម៉ោងក្នុងប្រទេសម៉ុងហ្គោលីយឺតជាងម៉ោងក្នុងប្រទេសយើងចំនួន២ម៉ោង។ Continue reading “មុននេះបន្ដិច សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាដល់រដ្ឋធានីអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលីដោយសុវត្ថិភាព”

ពលរដ្ឋ១៩សហគមន៍សុំអន្តរាគមន៍ពីអភិបាលខេត្តព្រះសីហនុជួយពន្លឿនបញ្ហាទំនាស់ដីធ្លី

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១៤ ខែ កក្កដា ឆ្នាំ២០១៦ តំណាងសហគមន៍ ប្រជាពលរដ្ឋចំនួន១៩សហគមន៍នៅក្នុងខេត្តព្រះសីហនុបានប្រមូលផ្តុំគ្នា នៅខាង មុខសាលាខេត្ត ដើម្បីរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តព្រះសីហនុសុំឲ្យជួយពន្លឿន និងរកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សលើបញ្ហាទំនាស់ដីធ្លីដែលកំពុងកើតមាននៅតាមសហគមន៍នីមួយៗ ។ Continue reading “ពលរដ្ឋ១៩សហគមន៍សុំអន្តរាគមន៍ពីអភិបាលខេត្តព្រះសីហនុជួយពន្លឿនបញ្ហាទំនាស់ដីធ្លី”

ក្រុមហ៊ុន LG បានចាប់ផ្តើមសាងសង់រោងចក្រផលិតអេក្រង់ទូរទស្សន៍

ក្រុមហ៊ុន LG Display Group ដែលជាសាខាផលិតអេក្រង់ទូរទស្សន៍របស់ក្រុមហ៊ុន LG Electronics កូរ៉េខាងត្បូងបានចាប់ផ្តើមសាងសង់រោងចក្ររបស់ខ្លួនក្នុងតម្លៃ ១,៥លានដុល្លារសហរដ្ឋអាមេរិកក្នុងទីក្រុង Hai Phong ប្រទេសវៀតណាម។ Continue reading “ក្រុមហ៊ុន LG បានចាប់ផ្តើមសាងសង់រោងចក្រផលិតអេក្រង់ទូរទស្សន៍”

ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំបានសម្រេចបែករឿងម្តាយជនរងគ្រោះប្ដឹងសមត្ថកិច្ចវៃខ្នោះ

ភ្នំពេញ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ត្រូវបានបុរសកម្មករសំណង់តណ្ហាក្រាស់ម្នាក់ចាប់រំលោភរហូតបានសម្រេច ខណៈដែលម្តាយចាកចេញទៅធ្វើការងាររោងចក្របាត់ តែត្រូវបានអ្នកជិតខាងឃើញហេតុការណ៍ក៏ប្រាប់ទៅម្តាយក្មេងស្រីស្ទើតែមិនជឿរ ទើបដឹកដៃកូនទៅប្តឹងប៉ូលីសទាំងទឹកភ្នែកសាស្រាក់ដើម្បីសុំជួយអន្តរាគមន៍។ Continue reading “ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំបានសម្រេចបែករឿងម្តាយជនរងគ្រោះប្ដឹងសមត្ថកិច្ចវៃខ្នោះ”

អាជ្ញាធរខេត្តស្វាយរៀងនិងមន្ត្រីរាជការ ជួយស្ទូងស្រូវប្រជាពលរដ្ឋនៅប្រឡាយកូនភ្លោះស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖  អាជ្ញាធរខេត្តស្វាយរៀង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាង៤០០នាក់ ចុះជួយស្ទូងស្រូវប្រជាសហគមន៍ប្រឡាយកូនភ្លោះវាលថ្នាចចំនួន២ហិកតាស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៦ នេះ។ Continue reading “អាជ្ញាធរខេត្តស្វាយរៀងនិងមន្ត្រីរាជការ ជួយស្ទូងស្រូវប្រជាពលរដ្ឋនៅប្រឡាយកូនភ្លោះស្រុកស្វាយជ្រំ”

សិស្សសាលា៣នាក់ជិះម៉ូតូ២គ្រឿងជែងគ្នាពេញផ្លូវមិនប្រយ័ត្នជ្រុលបុកឆ្កែដួលរងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន៖ សិស្សសាលាម្នាក់រងរបួសបែកក្បាល មុខមាត់ និងដៃជើង ត្រូវបានសាច់ញ្ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ខណៈរូបគេជិះម៉ូតូយ៉ាងលឿនមិនប្រុងប្រយ័ត្នក៏ជ្រុលទៅបុកឆ្កែមួយក្បាលដែលរត់ឆ្លងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូុមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន។ Continue reading “សិស្សសាលា៣នាក់ជិះម៉ូតូ២គ្រឿងជែងគ្នាពេញផ្លូវមិនប្រយ័ត្នជ្រុលបុកឆ្កែដួលរងរបួសធ្ងន់ម្នាក់”

គណៈបញ្ជាការឯកភាពខណ្ឌដង្កោបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ជនសង្ស័យ៣នាក់ករណីគ្រឿងញៀន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ បានដឹកនាំកម្លាំងចម្រុះ មានទាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បន្តចុះដាក់គោលដៅ ត្រួតពិនិត្យ រុករកអាវុធជាតិផ្ទុះ ក៏ដូចជាបទល្មើសផ្សេងៗ និងពង្រឹងច្បាប់ចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនសន្តិសុខសង្គមជាតិ ឃាត់បានជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ Continue reading “គណៈបញ្ជាការឯកភាពខណ្ឌដង្កោបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ជនសង្ស័យ៣នាក់ករណីគ្រឿងញៀន”

សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា​ វត្ដស្វាយផ្អែម ចំណាយថវិកាជាង ៥០មុឺនដុល្លារសម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា

ភ្នំពេញ៖   លោក  ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា វត្តស្វាយផ្អែម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមចំណែកបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយចំណាយថវិកាដែលបានមកពីការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយអស់ថវិកាចំនួន ៥៣៥.៨៨០ដុល្លារអាមេរិកកាលពីព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នំា២០១៦ ។ Continue reading “សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា​ វត្ដស្វាយផ្អែម ចំណាយថវិកាជាង ៥០មុឺនដុល្លារសម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា”

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់កែបម៉ូតូលួចយកសម្ភារពាក់ព័ន្ធករណីគ្រឿងញៀន​

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវមុខសញ្ញាជំនាញគាស់កែបម៉ូតូយកទ្រព្យសម្បត្តិ នៅតាមកន្លែងផ្ញើររហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានគ្រឿងញៀនជាក់ស្តែងចំនួន៥កញ្ចប់តូច ។ Continue reading “ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់កែបម៉ូតូលួចយកសម្ភារពាក់ព័ន្ធករណីគ្រឿងញៀន​”

អភិបាលខេត្តព្រះវិហារ ចុះទៅសួរសុខទុក្ខស្ត្រីឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកខេត្តសម្រាលកូនបាន៤នាក់

ខេត្តព្រះវិហារ៖ ស្ត្រីម្នាក់បានសម្រាលកូនរហូតដល់៤នាក់គឺប្រុស២ ស្រី២ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកខេត្ត។ Continue reading “អភិបាលខេត្តព្រះវិហារ ចុះទៅសួរសុខទុក្ខស្ត្រីឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកខេត្តសម្រាលកូនបាន៤នាក់”

ថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌសែនសុខ ចូលរួមបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជនរងគ្រោះ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់ជនរងគ្រោះនិងជួយសង្គម នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខណ្ឌសែនសុខ មានរៀបចំពិធីបរិច្ចាគឈាម ដែលមានការអញ្ជើញចូលរួមជាច្រើនពីអាជ្ញាធរ នៃអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ក្រោមប្រធានបទ «ចែករំលែកជីវិត សូមបរិច្ចាគឈាម» «Share Lift, Give Blood» ។ Continue reading “ថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌសែនសុខ ចូលរួមបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជនរងគ្រោះ”

ក្នុងឆ្នាំ២០១៦នេះក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន៣០ តាមបណ្តារាជធានី-ខេត្ត

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការតម្លើងបន្ថែមនូវស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station) ចំនួន ១៥ ស្ថានីយ ស្ថិតនៅតាមបណ្តារាជធានីខេត្ត ចំនួន ១៣ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ (Automatic Hydro-met Station) ចំនួន ១៥ ស្ថានីយ នៅលើបណ្តាស្ទឹងមួយចំនួន ក្នុងខេត្តចំនួន ០៤ ក្នុងនោះរួមមាន ស្ទឹងជីនិត-តាំងក្រសាំង, ស្ទឹងសែន, ស្ទឹងស្ទោង, ស្ទឹងជីក្រែង និងស្ទឹងសង្កែ ។ Continue reading “ក្នុងឆ្នាំ២០១៦នេះក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន៣០ តាមបណ្តារាជធានី-ខេត្ត”