ព្រះចៅអធិរាជជប៉ុន ​អាគីហ៊ីតូ ​មាន​ព្រះបំណង​ចង់​ដាក់​រាជ្យ​សម្បត្តិ

ទូរទស្សន៍ NHK របស់ជប៉ុនបានផ្សាយថា ព្រះចៅអធិរាជ អាគីហ៊ីតូ បានមានព្រះបន្ទូលពីបំណងដាក់រាជសម្បត្តិទៅកាន់ក្រុមគ្រួសារព្រះញាតិវង្សជប៉ុនកាលពីពេលថ្មីៗនេះ ហើយមហេសីព្រះអង្គម្ចាស់ក្សត្រី មីឈីកូ ព្រមទាំងព្រះអង្គម្ចាស់ស្នងរាជ ក៏មិនមានយោបល់ប្រឆាំងដែរ ។ ចំណែកទីភ្នាក់ងារព័ត៌មាន Kyodo ជប៉ុន ក៏បានផ្សាយព័ត៌មានដូចគ្នានេះដែរ ដោយយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ តែសុំមិនបញ្ចេញឈ្មោះ ថាព្រះចៅ អាគីហ៊ីតូ និងប្រកាសដំណឹងនេះជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ Continue reading “ព្រះចៅអធិរាជជប៉ុន ​អាគីហ៊ីតូ ​មាន​ព្រះបំណង​ចង់​ដាក់​រាជ្យ​សម្បត្តិ”

ខ្សែបម្រើអេស្ប៉ាញ Sergi Canos ចេញពីហង្សក្រហមទៅលេងឲ្យក្រុម Norwich City នៅ Championship

កីឡាករ Sergi Canos ខ្សែបម្រើរបស់ ក្លិបហង្សក្រហម Liverpool បានសម្រេច ចិត្តចុះកុងត្រាទៅលេងឲ្យក្រុម Norwich City នៅ Championship រយៈពេល៤ឆ្នាំ។ Continue reading “ខ្សែបម្រើអេស្ប៉ាញ Sergi Canos ចេញពីហង្សក្រហមទៅលេងឲ្យក្រុម Norwich City នៅ Championship”

ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់ធ្វើបាតុកម្មប្រឆាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក

ក្រោយពេលរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសទីតាំងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD នៅក្នុងស្រុក Seonju  ធ្វើឲ្យពលរដ្ឋនៅទីនោះរាប់រយអ្នកធ្វើបាតុកម្មប្រឆាំង ។ Continue reading “ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់ធ្វើបាតុកម្មប្រឆាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក”

កីឡាករ ហេង ពន្លឺ ប៉ះ ខុន ឌីណា ខណៈដែលកីឡាករចៅ រស់ ជួប ឈុន បញ្ញានៅTV5

ភ្នំពេញ៖ សប្តាហ៍ទី៣នៃការប្រកួត កីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯកTV5 Boxing Knock Out ទម្ងន់៥៤គីឡូ ក្រាមនាល្ងាចថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះតម្រូវទៅលើកីឡាករ៤នាក់ដដែល គឺកីឡាករ ហេង ពន្លឺ មកពី ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងត្រូវប្រកួតជាមួយកីឡាករ ខុន ឌីណា ខណៈដែលកីឡា ករ ចៅ រស់ មកពីក្លិបកុមារទេពមានប្ញទ្ធិត្រូវ ប្រកួតជាមួយកីឡាករ ឈុន បញ្ញា មកពី ក្លិបរ៉ាហាប់ស្វាយប៉ាកនៅលើសង្វៀន TIFFY ARENA ។ Continue reading “កីឡាករ ហេង ពន្លឺ ប៉ះ ខុន ឌីណា ខណៈដែលកីឡាករចៅ រស់ ជួប ឈុន បញ្ញានៅTV5”

នាយករដ្ឋមន្ត្រីរបស់អង់គ្លេស លោកស្រី ​Theresa May ស្បថចូលកាន់តំណែង

នាយករដ្ឋមន្ត្រីស្រីអង់គ្លេសលោកស្រី Theresa May នៅថ្ងៃទី១៣ ខែកក្កដា បានស្បថចូលកាន់តំណែងជំនួសលោក កាមេរូន ដែលបានលាលែងចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ នៅថ្ងៃជាមួយគ្នានេះដែរ លោកស្រីបានជ្រើសរើសមនុស្សសំខាន់ៗរបស់លោកស្រីឲ្យកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល។ Continue reading “នាយករដ្ឋមន្ត្រីរបស់អង់គ្លេស លោកស្រី ​Theresa May ស្បថចូលកាន់តំណែង”

ខ្សឹបដាក់ត្រចៀក៖ ប្រេងគេចពន្ធនៅ តែកើតមាននាំចូលតាម ច្រកព្រំដែនឧត្តរមានជ័យ

ប្រភពខ្សឹបថា ក្រោយពេលលោក យូ ហេង ចូលកាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យសកម្មភាពនាំប្រេងសាំងចូលតាមច្រករបៀងជប់គគីរ ស្រុកបន្ទាយ អម្ពិលកើតឡើងកាន់តែច្រើន ហើយមួយផ្នែកនៃប្រេងសាំងទាំងនោះត្រូវប្រភពខ្លះអះអាងថា ជាប្រេងសាំងគេចពន្ធ ។ ការនាំចូលប្រេងសាំងគេចពន្ធឬប្រេងសាំងបង់ពន្ធ មិនគ្រប់តាមច្រករបៀងក្នុងស្រុកបន្ទាយអម្ពិល កំពុងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើឈ្មួញខិល ខូចនិងសមត្ថកិច្ចពុករលួយ ។ Continue reading “ខ្សឹបដាក់ត្រចៀក៖ ប្រេងគេចពន្ធនៅ តែកើតមាននាំចូលតាម ច្រកព្រំដែនឧត្តរមានជ័យ”

បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបបានអំពាវនាវឲ្យភាគីពាក់ព័ន្ធគោរពសេចក្តីសម្រេចរបស់​ PCA

បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបគឺលោកស្រី ហ៊ីឡារីគ្លីនតុន និងលោក ដូណាល់ត្រាំ កាលពីថ្ងៃទី១២ ខែកក្កដា បានអំពាវនាវដល់ភាគីពាក់ព័ន្ធគោរពសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ PCA ស្តីពីការប្តឹងរបស់ហ្វុីលីពីនទៅលើប្រទេសចិននៅដែនសមុទ្រចិនភាគខាងត្បូង។ Continue reading “បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបបានអំពាវនាវឲ្យភាគីពាក់ព័ន្ធគោរពសេចក្តីសម្រេចរបស់​ PCA”

អត្តពលិកសូហ្វតឺន្នីសកម្ពុជា១០នាក់ត្រៀម ចេញទៅប្រកួត Korean Cup ឆ្នាំ២០១៦

ភ្នំពេញ៖ សហព័ន្ធកីឡាសូហ្វតឺន្នីស កម្ពុជាគ្រោងបញ្ជូនអត្តពលិករបស់ខ្លួន១០នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Korean Cup 2016 នៅសាធារណរដ្ឋកូរ៉េ ។ នេះបើតាមការអះអាងរបស់លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធ កីឡាសូហ្វតឺន្នីសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនៅទីលានហ្វឹកហាត់កីឡាសូហ្វតឺន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ Continue reading “អត្តពលិកសូហ្វតឺន្នីសកម្ពុជា១០នាក់ត្រៀម ចេញទៅប្រកួត Korean Cup ឆ្នាំ២០១៦”

ប្រធានាធិបតីស្បែកខ្មៅ អូបាម៉ា ខិតខំបន្ថយស្ថានភាពប្រកាន់ពូជសាស្ត្រនៅទីក្រុងដាឡាស

ការធ្វើបាតុកម្ម ការបាញ់សម្លាប់ ការប្រកាន់ពូជសាសន៍បានគ្របដណ្តប់បើនៅទីក្រុងដាឡាស អាមេរិក ជាច្រើនថ្ងៃកន្លងមកបង្ករឲ្យមានភាពហ្វឹកវរនៅទីនោះ។ ក្រោយពេលជនស្បែកខ្មៅម្នាក់បានសម្លាប់នគរបាលស្បែកស៥នាក់ ដើម្បីជាការសងសឹក។ Continue reading “ប្រធានាធិបតីស្បែកខ្មៅ អូបាម៉ា ខិតខំបន្ថយស្ថានភាពប្រកាន់ពូជសាស្ត្រនៅទីក្រុងដាឡាស”

អតីតសមាជិកកីឡាបាល់បោះក្រុម Minnesota Timberwolves របស់អាមេរិកមកដល់កម្ពុជា

ភ្នំពេញ៖ អតីតសមាជិកបាល់បោះ លេងក្នុងក្រុម Minnesota Timberwolves២នាក់បានមកដល់កម្ពុជាហើយដើម្បីធ្វើ ទស្សនកិច្ចរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។ ស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលពួកគេនឹងចូលជួបសម្តែងការគួរសមជា មួយថ្នាក់ដឹកនាំកីឡា និងកីឡាករបាល់បោះ វ័យក្មេងៗកម្ពុជាព្រមទាំងគ្រូបង្វឹកដើម្បី បានដឹងពីស្ថានភាពជាក់ស្តែងក៏ដូចជា កម្រិតបច្ចេកទេសសមត្ថភាពរបស់ពួកគេផងដែរ ។ Continue reading “អតីតសមាជិកកីឡាបាល់បោះក្រុម Minnesota Timberwolves របស់អាមេរិកមកដល់កម្ពុជា”

រដ្ឋបាលព្រៃឈើឃាត់រថយន្ត៣គ្រឿងនិងគោយន្ត១គ្រឿងដកហូតបានឈើប្រណីតជាច្រើនម៉ែត្រគូប

ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើ និង សង្កាត់រដ្ឋបាលព្រៃឈើរវៀងបានចាប់គោយន្តកន្ត្រៃ១គ្រឿង និងរថយន្ត៣គ្រឿង ដែលដឹកជញ្ជូនឈើអារចម្រុះប្រភេទ លេខ១ លេខ២ និងឈើអារប្រណីតធ្នង់ នៅលើដងផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ Continue reading “រដ្ឋបាលព្រៃឈើឃាត់រថយន្ត៣គ្រឿងនិងគោយន្ត១គ្រឿងដកហូតបានឈើប្រណីតជាច្រើនម៉ែត្រគូប”

លោកស្រី ម៉ែន សំអន ចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ២០១៦ និងឆ្នាំ២០១៧

ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រារព្ធពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររេសុីដង់សុខាភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នេះ៕ Continue reading “លោកស្រី ម៉ែន សំអន ចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ២០១៦ និងឆ្នាំ២០១៧”