លោក នុត ពុធដារ៉ា និងមន្រ្តីសាលាខណ្ឌដង្កោ នាំយកទៀនវស្សា និងសំភារៈបរិក្ខាប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងភរិយា រួមនឹងមន្រ្តីសាលាខណ្ឌជាច្រើនទៀត នាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ សំភារៈបរិក្ខា និង បច្ច័យមួយចំនួនដែលជាអំណោយរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ Continue reading “លោក នុត ពុធដារ៉ា និងមន្រ្តីសាលាខណ្ឌដង្កោ នាំយកទៀនវស្សា និងសំភារៈបរិក្ខាប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៤”

លើកគ្នាទៅវាយសិស្សវិទ្យាល័យថ្នល់ទទឹងបណ្តាលឲ្យរងរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាល៖ យុវជន២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល បន្ទាប់ពីយុវជនខាងលើនេះនិងបក្ខពួកបានធ្វើសកម្មភាពលើកគ្នាចូលទៅវាយសិស្សសាលា នៃវិទ្យាល័យថ្នល់ទទឹង ។ Continue reading “លើកគ្នាទៅវាយសិស្សវិទ្យាល័យថ្នល់ទទឹងបណ្តាលឲ្យរងរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន”

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីតួលេខក្រៅផ្លូវការនៃល្បឿនបង្កបង្កើនផលដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី១៥ កក្កដា ២០១៦

ដោយ៖ សុវណ្ណារ៉ា អាន​បន្ថែម ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីតួលេខក្រៅផ្លូវការនៃល្បឿនបង្កបង្កើនផលដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី១៥ កក្កដា ២០១៦

មន្ទីរពេទ្យកាល់ម៉ែល ប្រារព្ធពិធីបរិច្ចាគឈាមក្រោមប្រធានបទ”ចែករំលែកជីវិត សូមបរិច្ចាកឈាម”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ មានបុគ្គលិកចំនួន៣៣៥នាក់ ដែលបានស្ម័គ្រចិត្តចុះឈ្មោះបរិច្ចាកឈាម ក្រោមអធិបតីភាពលោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលក្នុងនោះមានពីចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់បុគ្គលិកកម្មករ-កម្មរិនី ហើយព្រមទាំងរូបលោកផ្ទាល់ បានចាប់ផ្ដើមស្ម័គ្រចិត្តធ្វើការបរិច្ចាកឈាម ដោយលោក សង្ឃឹមថានឹងមានបុគ្គលិកមន្ទីរពេទ្យ រួមជាមួយនឹងបងប្អូនក្រុមគ្រួសារញាតិមិត្តនៃអ្នកជំងឺដែលកំពុងត្រូវបានសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតស្ម័គ្រចិត្តបន្ថែមទៀតក្នុងការបរិច្ចាកឈាមនាព្រឹកនេះ ដែលនឹងបន្តរហូតដល់ម៉ោង១២នៅសាលប្រជុំធំរបស់មន្ទីរពេទ្យ ។ Continue reading “មន្ទីរពេទ្យកាល់ម៉ែល ប្រារព្ធពិធីបរិច្ចាគឈាមក្រោមប្រធានបទ”ចែករំលែកជីវិត សូមបរិច្ចាកឈាម””

ពេលនេះសម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាន

ប្រទេសចិន៖ សម្ដេចតេជោបានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចថា ៖ មុននេះបន្តិចខ្ញុំបានជួបទ្វេរភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាន ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា ចិននិងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់។
Continue reading “ពេលនេះសម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាន”

កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនចុះឆែកឆេរផ្ទះល្វែងមួយកន្លែង រកឃើញថ្នាំញៀនជាង១គីឡូក្រាម និងអាវុធខ្លី១ដើម

ភ្នំពេញ៖ កម្លាំងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមាន សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការចុះឆែកឆេរ បន្ទប់ជួលជាន់ទី៣ មុខផ្ទះសំណាក់យីហោម៉ាកទីន មួយកន្លែងស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក៣កញ្ចប់ ២កញ្ចប់ធំ តូច១ ទម្ងន់ជិតមួយគីឡូក្រាម អាវុធខ្លីមួយដើម៉ាក K54 បង់មួយ គ្រាប់៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំចំនួន២ ប្រដាប់កឹបស្លាកលេខ១ និងស្លាកលេខម៉ូតូចំនួន២ រួមនិងសម្ភារមួយចំនួនទៀត ដោយឡែកជនជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានរត់គេចខ្លួនមុនកម្លាំងអវិធហត្ថឆ្មក់ចូលទៅដល់។ Continue reading “កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនចុះឆែកឆេរផ្ទះល្វែងមួយកន្លែង រកឃើញថ្នាំញៀនជាង១គីឡូក្រាម និងអាវុធខ្លី១ដើម”

ក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មអាមេរិក

ភ្នំពេញ៖ «រាត្រីទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម» ជាព្រឹត្តិការណ៍មួយដែលរួមសហការរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអាមេរិក (AmCham) ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មមួយក្រុមរួមមានអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីធ្វើការទំនាក់ទំនងជាមួយពាណិជ្ជករ ប្រមាណមួយរយនាក់។ Continue reading “ក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មអាមេរិក”

មាន សូនីតា សម្រក់ទឹកភ្នែកគ្រារំលឹករឿងគ្មានភាពកក់ក្តៅពីឪពុក

ភ្នំពេញ៖ ភាពស្រស់ស្រាយ ភាពយន្តរីករាយ របស់តារាសម្តែងស្រីល្បីឈ្មោះកញ្ញា មាន សូនីតា គឺមានត្រឹមតែនៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះខណៈដែលតារាស្រីរូបនេះបាត់បង់សេចក្តីសុខ ពិសេសខ្វះភាពកក់ក្តៅពីឪពុកចាប់តាំងពីនាងដឹងក្តីមក។ Continue reading “មាន សូនីតា សម្រក់ទឹកភ្នែកគ្រារំលឹករឿងគ្មានភាពកក់ក្តៅពីឪពុក”

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកប្រឡាយរួមជាមួយម៉ូតូ ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយ សង្ស័យបើកម៉ូតូយប់ងងឹត និងស្រវឹងស្រាធ្លាក់ចូលទឹក។ Continue reading “ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកប្រឡាយរួមជាមួយម៉ូតូ ភ្ញាក់ផ្អើលទាំងព្រឹក”

វាយប្រហារនៅទីក្រុង Nice ប្រទេសបារាំង ស្លាប់៨០នាក់ និងរាប់សិបនាក់ទៀត​រងរបួស

រថយន្តធុនធំមួយគ្រឿងបានបើកបំបុកចូលទៅកាន់ហ្វូងមនុស្ស បន្ទាប់ពីការប្រារព្ធពិធីបុណ្យ Bastille Day នៅក្នុងទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំង បណ្តាលឲ្យមនុស្សយ៉ាងតិច៨០នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី កាលពីព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៦ ដោយដកស្រង់ប្រភពពីមន្ត្រីប្រទេសបារាំង ។ Continue reading “វាយប្រហារនៅទីក្រុង Nice ប្រទេសបារាំង ស្លាប់៨០នាក់ និងរាប់សិបនាក់ទៀត​រងរបួស”

Real Madrid ធ្លាក់តំណែងមកលេខ២វិញក្នុងចំណោមក្រុមកីឡាមានលុយច្រើនលើពិភពលោក

យោងទៅតាមទស្សនាវដី្តពាណិជ្ជកម្ម Forbes ដែលបានចេញផ្សាយចុងក្រោយ បំផុតឲ្យដឹងថា ក្លិបបាល់ទាត់ Real Madrid បានធ្លាក់មកតំណែងលេខ២វិញក្នុង ចំណោមក្រុមកីឡាដែលមានលុយច្រើន ជាងគេលើពិភពលោក ។ Continue reading “Real Madrid ធ្លាក់តំណែងមកលេខ២វិញក្នុងចំណោមក្រុមកីឡាមានលុយច្រើនលើពិភពលោក”

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃនេះ និងកម្រិតកម្ពស់គួរប្រុងប្រយ័ត្ន

ដោយ៖ សុវណ្ណារ៉ា អាន​បន្ថែម ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃនេះ និងកម្រិតកម្ពស់គួរប្រុងប្រយ័ត្ន