កម្លាំងនគរបាលការពារព្រំដែនគោកវរៈ៩០៥និងភាគីថៃ ចុះវាស់វែងព្រំប្រទល់ដីនៅចំណុចបង្គោលព្រំដែនលេខ៦

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០ នាទី ក្រុមការងារចម្រុះកិច្ចការព្រំដែន កម្ពុជា និងថៃបានចុះសិក្សា និងវាស់វែង បង្គោលព្រំដែនលេខ៦ភាគីកម្ពុជា១២ នាក់ដឹកនាំដោយលោក ស បូរ៉ា អនុប្រធានក្រុមការងារបច្ចេកទេសវាស់វែងរុករកទីតាំងបង្គោលព្រំដែនកម្ពុជាថៃ  ។ រីឯភាគីថៃ ១៧នាក់ដឹកនាំដោយលោក ទឹតតិយុទ្ធ លួនលិត តំណាងក្រុមការងារបច្ចេកទេសវាស់វែងរុករកទីតាំងបង្គោលព្រំដែនថៃ- កម្ពុជា ។ Continue reading “កម្លាំងនគរបាលការពារព្រំដែនគោកវរៈ៩០៥និងភាគីថៃ ចុះវាស់វែងព្រំប្រទល់ដីនៅចំណុចបង្គោលព្រំដែនលេខ៦”

លួច Laptop បានហើយ រត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរួបគេបានធ្វើសកម្មភាពលួច Laptop ម្នាក់ត្រូវម្ចាស់គេក្រលែកភ្នែកទាន់ ស្រែកថាចោរៗ បង្កឲ្យផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងបុរីញ៉ូថោន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ Continue reading “លួច Laptop បានហើយ រត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន”

ពិធីបើកការដ្ឋានស្ថានាលូរំដោះទឹកមួយខ្សែប្រវែង ៥៥០ម៉ែត្រកម្ពស់១ម៉ែត្ររបស់សាលាខណ្ឌព្រៃកព្នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ សាលាខណ្ឌព្រែកព្នៅបានបើកការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹកមួយខ្សែនៅភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ ដែលមានប្រវែងរហូតដល់ទៅ ៥៥០ម៉ែត្រ និងកម្ពស់មុខកាត់១ម៉ែត្រ។ Continue reading “ពិធីបើកការដ្ឋានស្ថានាលូរំដោះទឹកមួយខ្សែប្រវែង ៥៥០ម៉ែត្រកម្ពស់១ម៉ែត្ររបស់សាលាខណ្ឌព្រៃកព្នៅ”

លោកបណ្ឌិត ហង់ ជួន ណារ៉ុន ចូលរួមកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង «២២ សីហា ២០១៦ »

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង «២២ សីហា ២០១៦ » ក្រោមការចូលរួមពីលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានវត្តមានចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងប្រធានអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។ Continue reading “លោកបណ្ឌិត ហង់ ជួន ណារ៉ុន ចូលរួមកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង «២២ សីហា ២០១៦ »”

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់បំផុតពីលោកស្រី ប៊ូឡូម៉ា ខាជិតស៊ូរ៉េន ស្រ្តីទី១ ប្រទេសម៉ុងហ្គោលី

ប្រទេសម៉ុងហ្គោលី៖ ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី១៥ ខែកក្កដា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១កម្ពុជា រួមទាំងលោកស្រីជាភរិយាលោកប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី-អឺរ៉ុប ដទៃទៀត បានអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តមួយចំនួន ក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ Continue reading “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់បំផុតពីលោកស្រី ប៊ូឡូម៉ា ខាជិតស៊ូរ៉េន ស្រ្តីទី១ ប្រទេសម៉ុងហ្គោលី”

ព្រមព្រៀងគ្នារួមរ័កតម្លៃ៥០ដុល្លារមិនទាន់ប្រគល់លុយផង ផ្ទុះរឿងចោទរំលោភប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសហើមមុខហើយមាត់បន្ទាប់ពីសាសងត្រូវចិត្តពេញថ្លើម ប្រត្តិព័ត្រទៅលើនារីរួមការងារជាមួយគ្នាម្នាក់ដោយសេចក្តីព្រមព្រៀងនិយាយត្រូវគ្នា៥០ដុល្លារ ទើបឲ្យរួមរ័ក តែមិនទាន់ប្រគល់លុយឲ្យផងព្រោះតែជាប់រវល់ បែរជាខាងស្រីទូរស័ព្ទប្រាប់សាច់ញាតិថាបុរសរូបនេះចាប់រំលោភនាងនៅលើរថយន្តទៅវិញ ។ Continue reading “ព្រមព្រៀងគ្នារួមរ័កតម្លៃ៥០ដុល្លារមិនទាន់ប្រគល់លុយផង ផ្ទុះរឿងចោទរំលោភប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន”

នគរបាលខេត្តបាត់ដំបងចាប់បញ្ជូនជនសង្ស័យមេខ្លោងគ្រឿងញៀនម្នាក់ទៅតុលាការ

ខេត្តបាត់ដំបង៖ ជនសង្ស័យមេខ្លោងគ្រឿងដ៏ធំម្នាក់ប្រចាំខេត្តបាត់ដំបងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់បញ្ជូនយកចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជាប់ចោទពីបទជួញដូរថ្នាំញៀនខុសច្បាប់។ Continue reading “នគរបាលខេត្តបាត់ដំបងចាប់បញ្ជូនជនសង្ស័យមេខ្លោងគ្រឿងញៀនម្នាក់ទៅតុលាការ”

លោក សួស គង់ អញ្ជើញពិនិត្យសកម្មភាពថែទាំខួបផ្លួវក្រួសក្រហម ១ខ្សែរ ប្រវែង ៥.៣៥០ម៉ែត្រ ពីក្រាំងតាតន់ ទៅតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំណាងលោកបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអញ្ជើញពិនិត្យសកម្មភាពថែទាំខួបផ្លួវក្រួសក្រហម ១ខ្សែរ ប្រវែង ៥.៣៥០ម៉ែត្រ ពីក្រាំងតាតន់ ទៅតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕ Continue reading “លោក សួស គង់ អញ្ជើញពិនិត្យសកម្មភាពថែទាំខួបផ្លួវក្រួសក្រហម ១ខ្សែរ ប្រវែង ៥.៣៥០ម៉ែត្រ ពីក្រាំងតាតន់ ទៅតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច”

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវឌ្ឍន៍ភាពនៃការផ្តល់ សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុងសាលប្រជុំនៃសាលាខណ្ឌឫស្សីកែវបានរៀបចំពិធីបើកកិច្ចប្រជុំផ្សព្វ ផ្សាយស្តីពីវឌ្ឍន៍ភាពនៃការផ្តល់សេវាច្រកចេញ-ចូលតែមួយ និងរបាយការណ៍ឆមាស ទី១ឆ្នាំ២០១៦។ ក្នុងពិធីខាងលើមានការ ចូលរួមពីលោក បួន ហេង ប្រធាននាយក ដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ លោកស្រី គឹម សុវណ្ណា ប្រធានទេសចរណ៍រាជធានីភ្នំ ពេញ លោកជា ពិសី អភិបាលខណ្ឌ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សា លោកស៊ូ សុគន្ធ អភិបាលរងខណ្ឌ និងអស់លោក លោកស្រីចំណុះឲ្យខណ្ឌជាច្រើនរូបទៀត។ Continue reading “កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវឌ្ឍន៍ភាពនៃការផ្តល់ សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ”

នារីបម្រើការនៅខារ៉ាអូខេ២នាក់ឈ្លោះប្រកែកគ្នារួចប្រើហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលប៉ុស្តិ៍

ភ្នំពេញ៖ នារីបម្រើការនៅក្នុងខារ៉ាអូខេ២នាក់ឈ្លោះគ្នាឈានដល់ប្រើហិង្សារួច ម្នាក់ដេកពេទ្យម្នាក់ទៀតសមត្ថកិច្ចចាប់ចូលប៉ុស្ដិ៍ បន្ទាប់ពីពួកគេទាស់ពាក្យសម្ដីនិយាយឌឺដងដាក់គ្នា រហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្នាក់រងរបួសបែកក្តោងច្រមុះត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដេរចំនួន៣ថ្នេរ។ Continue reading “នារីបម្រើការនៅខារ៉ាអូខេ២នាក់ឈ្លោះប្រកែកគ្នារួចប្រើហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលប៉ុស្តិ៍”

លោក ជាវ តាយ អភិបាលរងខេត្តកណ្តាលស្នើឲ្យអាជ្ញាធរស្រុកកៀនស្វាយពង្រឹងការងារគ្រប់ផ្នែក

ខេត្តកណ្តាល៖ ក្នុងគោលដៅពង្រឹងការងារសន្តិសុខ និងការងាររដ្ឋបាលទូទៅនៅមូលដ្ឋានលោក ជាវ តាយ អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តកណ្តាល បានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចស្រុកកៀនស្វាយ ត្រូវរួមកម្លាំងគ្នាពង្រឹងការងារសន្តិសុខនិងការងាររដ្ឋបាលទូទៅដើម្បីធានាបាននូវសន្តិសុខទាំងផ្លូវកាយ ផ្លូវចិត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសត្រៀមលក្ខណៈលើកិច្ចការរដ្ឋបាល ការងារគ្រប់គ្រង ដើម្បីឈានទៅរកការរៀបចំការបោះឆ្នោតឃុំ-សង្កាត់លើកទី៤ ឆ្នាំ២០១៧ ខាងមុខនេះ ៕ Continue reading “លោក ជាវ តាយ អភិបាលរងខេត្តកណ្តាលស្នើឲ្យអាជ្ញាធរស្រុកកៀនស្វាយពង្រឹងការងារគ្រប់ផ្នែក”

សុខ សោម៉ាវត្តី ប៉ះជា សុវណ្ណនារាហ៍ ជាថ្មីក្នុងរឿង ”សួរស្តីលោកគ្រូកំលោះ”

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ សុខ សោម៉ាវត្តី និងជួបដៃគូសម្តែងចាស់លោក ជា សុវណ្ណនារាហ៍ ជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្ស គឺរឿង”សួរស្តីលោកគ្រូកំលោះ”។ ការបញ្ជាក់ពីវត្តមានសម្តែងរួមគ្នាជាថ្មីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីចាប់ផ្តើមដំណើរការផលិតខ្សែភាពយន្តនេះ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្រោមវត្តមានផលិតករ សិល្បករជាច្រើនរូបទៀត។ Continue reading “សុខ សោម៉ាវត្តី ប៉ះជា សុវណ្ណនារាហ៍ ជាថ្មីក្នុងរឿង ”សួរស្តីលោកគ្រូកំលោះ””