ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រុញអោយ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនអោយរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ។ ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក រស់ សុភក្ត័ អភិបាលរងខណ្ឌ បានដឹកនាំកិច្ចប្រជ៉ំ ជូនដំណឹង ដល់ម្ចាស់ផ្ទះ និង អាជីវករលក់ដូរលើផ្លូវសាធារណៈ ចំណុចមុខគល់ស្ពានព្រះមុនីវង្សចាស់ តាមបណ្តោយផ្លូវជាតិលេខ១ កែងផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ដោយទុករយះពេល ១សប្ដាហ៍ ឲ្យរុះរេីចេញជាកំហិត។ វិធានការថ្មីនេះអាជ្ញាធរខណ្ឌមិនមានការយោគយល់ឡើយ ព្រោះកន្លងមកកម្លាំងសន្តិសុខបានចុះណែនាំនិងរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃដើម្បីកុំអោយលក់ដូរលើផ្លូវធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរ ។ ការណែនាំច្រើនលើកច្រើនសារមិនត្រូវបានអ្នកលក់ដូរអនុវត្តតាមអាជ្ញាធរឡើយ ថែមទាំងខឹងសម្បារមកលើកងកម្លាំងដែលចុះរៀបចំសណ្តាប់ធ្នាប់ និងប្រើពាក្យសម្តីមិនសមរម្យមកអាជ្ញាធរទៅវិញ ។ ផ្តើមចេញពីការផ្គើននិងចំណាត់ការ ឥឡូវនេះអាជ្ញាធរខណ្ឌលែងយោគយល់ទៀតហើយដោយទុករយៈពេល១សប្តាហ៍ អោយអ្នកលក់លើផ្លូវទាំងអស់នៅចំនុចគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើតរើចេញជាកំហិត ។ … អានបន្ថែម ទុករយះពេល១សប្ដាហ៍ ដល់ម្ចាស់ផ្ទះ និងអាជីវករលក់ដូរលើផ្លូវសាធារណៈ ចំណុចមុខគល់ស្ពានព្រះមុនីវង្សចាស់ ឲ្យរុះរេីចេញជាកំហិត